Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​និងទីម័​រលេស ពង្រីក​កិច្ចសហប្រតិបត្តិការ​រួម​ទាំង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យ​វិនិយោគ ទេសចរណ៍​

spot_img

​ភ្នំពេញ​៖ ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ទ្វេភាគី រវាង​ប្រទេស​កម្ពុជា​និង​ទីម័​រលេស សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ផ្ដល់​អនុសាសន៍​ថា យើង​គប្បី​ប្រឹងប្រែង​រួមគ្នា ធ្វើ​យ៉ាងណា​ជំរុញ​នៅ​លើ​រាល់​អ្វី​ដែល​យើង អាចធ្វើ​បាន ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​រួម​ទាំង​វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យ​វិនិយោគ ទេសចរណ៍ ។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១​កើត ខែ​ជេស្ឋ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ​លោក Dionisio Babo Soares រដ្ឋមន្ត្រីការបរទេស នៃ​ប្រទេស​ទីម័​រលេស (Timor-Leste) នៅ​វិមាន​សន្តិភាព​។​

​លោក Babo Soares បាន​នាំ​ពាក្យ​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ពី​លោក នាយករដ្ឋមន្ត្រី និង លោក​ប្រធានាធិបតី​នៃ​ប្រទេស​ទីម័​រលេស គោរព​ជូន​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហើយក៏​បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោថា រូបលោក មាន​ការគោរព សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ជា​ខ្លាំង​ចំពោះ​វីរភាព​ដឹកនាំ និង​ការយកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ និង​ប្រទេស​កម្ពុជា​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​។ ទន្ទឹមនឹងនេះ លោក Babo Soares បាន​មានប្រសាសន៍ថា​គោរព​ជម្រាប​ជូន​សម្តេច​តេ​ជោថា ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ ទៅកាន់​ប្រទេស​ទីម័​រលេស​កាលពី​ឆ្នាំ ២០១៦ បាន​ធ្វើឲ្យ​ប្រទេស​ទីម័​រលេស​ក៏ដូចជា ប្រជាពលរដ្ឋ​មាន​អារម្មណ៍​ហាក់បីដូចជា ប្រទេស​មួយ​មាន​សម្ព័ន្ធភាព ជាមួយ​កម្ពុជា​ដូច​ជា​បងប្អូន ហើយ​ជាងនេះទៅទៀត លោក​បាន​គោរព​ថ្លែងអំណរគុណ​ជូន ចំពោះ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ផងដែរ ចំពោះ​រាល់​ការគាំទ្រ​ទាំងឡាយ ដែល​សម្ដេច​តេ​ជោបាន ផ្ដល់​ឱ្យ​ប្រទេស​ទីម័​រលេស ។ លោក Babo Soares បាន​មានប្រសាសន៍ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រូបលោក មក​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​នេះ គឺ​ដើម្បី​ធ្វើ​នេះ​យ៉ាងណា រឹតចំណង​មិត្តភាព និង​ពង្រឹង​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំងក្លា​ឡើង​ថែម​ទៀត​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ ចំពោះ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ហើយ ក៏​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ​ការទទួល​យកចិត្តទុកដាក់ នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេជោ ដែល​បាន​ធ្វើដំណើរ​ទៅ​ប្រទេស​ទីម័​រលេស កាលពី​ឆ្នាំ ២០១៦ កន្លងទៅ​។ ទន្ទឹមនឹងនេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ សម្ដេច​តេជោ​បាន​កត់សម្គាល់​ថា ប្រទេស​ទីម័​រលេស​បាន​ត្រៀម​ខ្លួន បាន​យ៉ាង​ល្អ សម្រាប់​ការ​ចូល​ខ្លួន​ជា​សមាជិក​អាស៊ាន ទាំង​ការរៀបចំ​ឲ្យមាន ស្ថានទូត​នៅ​គ្រប់​ប្រទេស​ទាំងអស់ នៅក្នុង​បណ្តាល​ប្រទេស​អាស៊ាន ក៏ដូចជា​សមត្ថភាពរ​បស់​មន្ត្រីរាជការ រួម​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ទីម័​រលេស​ផងដែរ​។ ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី បាន​ផ្ដល់​អនុសាសន៍​ថា យើង​គប្បី​ប្រឹងប្រែង​រួមគ្នា​ធ្វើ​យ៉ាងណា ជំរុញ​នៅលើ​រាល់​អ្វី​ដែល យើង​អាច​ធ្វើបាន​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រួម​ទាំង​វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យ​វិនិយោគ ទេសចរណ៍ ក៏ដូចជា​វិស័យ​វប្បធម៌​ជាដើម​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែង​នូវ​ក្តីរីករាយ​ផងដែរ​ចំពោះ និស្សិត​ទីម័​រលេស​ដែល នឹង​ត្រូវ​មក​កាន់ ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ទទួល​អាហារ​រូបករណ៍​សិក្សា នៅ​ប្រទេស​កម្ពុជា​ចំនួន​១០​នាក់​ដែល សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ផ្តល់​ឲ្យ​កាលពី​ឆ្នាំ​២០១៦ កន្លងមកនេះ​៕​ ដោយ​៖​កូឡាប​

 

spot_img
×