Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​ព្រះសីហនុ សម្រេច​មិន​បញ្ចូន​ជន​ដៃដល់ សម្លាប់​ក្មេងប្រុស​ស្រី​ពីរ​នាក់ ទៅ​ធ្វើ​ត្រាប់​ទេ ព្រោះ​មាន​ប្រជាពលរដ្ឋ​ជិត ១​០០០​នាក់​ កំពុង​រង់ចាំ​ជនដៃដល់ ប្រដាប់​ដោយ​ដំបង និង​ដុំថ្ម ទំនង​អាច​សម្លាប់​ព្រោះតែ​កំហឹង​!

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ បាន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ដឹងថា សមត្ថកិច្ច​បាន​សម្រេច​ចុងក្រោយ ដោយ​មាន​គោល​ការណែនាំពីលោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គឺ​កម្លាំង​សមត្ថកិច្ច របស់លោក មិន​បញ្ជូន​ជន​ដៃដល់​ដែល​បាន​សម្លាប់​ក្មេង​ប្រុស​ស្រី​ទាំង​ពីរ​នាក់ នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ដើម្បី​ឲ្យទៅ​ធ្វើ​ត្រាប់​នៅ​កន្លែងកើតហេតុ​នោះទេ ដោយសារ​ត​ខណៈ​ពេល​នេះ មាន​ប្រជាពលរដ្ឋ​ជិត ១​ពាន់​នាក់ បានក​រង់ចាំ​ជាស្រេច​នៅ​កន្លែងកើតហេតុ​។​

​លោក ជួន ណា​រិន្ទ បន្តថា សកម្មភាព​របស់​ប្រជាពលរដ្ឋ​ខាងលើ ទំនងជា​នឹង​អាច​ព្រួត​វាយ​សម្លាប់​ជនសង្ស័យតែម្តង ព្រោះតែ​កំហឹង​របស់​ពួកគាត់​។​

​លោកស្នងការ ជួន ណា​រិន្ទ ឲ្យដឹង​ដូច្នេះ រួច​បញ្ជាក់ថា “​ពេលនេះ​សមត្ថកិច្ច​សម្រេច​ដោយ​មិន​បញ្ជូន​ជនសង្ស័យ​ទៅ​ធ្វើ​ត្រាប់​នៅ​កន្លែងកើតហេតុ​នោះឡើយ ដោយសារ​តែ​នៅ​ទីនោះ មាន​ប្រជាជន​ចន្លោះ​ពី ៥០០ ទៅ ៦០០​នាក់ កំពុង​រង់ចាំ​នៅ​ផ្ទះ​កើតហេតុ ហើយ​ចំនួន​នេះ កំពុងតែ​បន្ដ​មក​ថែម​ទៀត​។ ដូច្នេះ​ពួកគាត់​អាច​ផ្ទុះ​កំហឹង​ខ្លាំង ឈាន​ដល់​ការ​វាយ​សម្លាប់​ជនសង្ស័យ នឹង​អាច​ប៉ះពារ ជាមួយ​កងកម្លាំង​សមត្ថកិច្ច របស់​យើង​ថែមទៀត​ផង ទើប​យើង​សម្រេច​មុន​បញ្ជូន​ជនល្មើស​ទៅ​ធ្វើ​ត្រាប់​នៅពេលនេះ​”​។​

​គិត​មកដល់​រសៀល​ថ្ងៃ​ចន្ទ ទី​៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ មាន ប្រជាពលរដ្ឋ​រាប់រយ​នាក់ បាន​មក​រង់ចាំ​មើល​មុខ​ជន​ដៃ ដោយ​សង្កេតឃើញ​ថា នៅក្នុង​ដៃ​ប្រជាពលរដ្ឋ​មួយចំនួន ក៏​មាន​កាន់ដំបង និង​កាន់​ដុំថ្ម​ផង​។​

​ប្រជាពលរដ្ឋ​មួយចំនួន បានឲ្យដឹងថា ពេល​សមត្ថកិច្ច​បញ្ជូន​ជនដៃដល់​មក​ធ្វើ​ត្រាប់​នៅ​ផ្ទះ​កើតហេតុ នឹង​វាយ​សំពង​ជនដៃដល់​រូប​នោះ​ឲ្យ​ងាប់ ដើម្បី​បញ្ចេញ​កំហឹង​ជូន​ក្រុមគ្រួសារ ក៏ដូចជា​កុមារា​កុមារី​រងគ្រោះ​ទាំង​ពីរ​នាក់​បងប្អូន​បង្កើត ដែល​បាន​ស្លាប់​យ៉ាង​តក់ស្លុត​បំផុត និង​វេទនា​បំផុត​។​

​ត្រង់​ចំណុច​នេះ លោក ជួន ណា​រិន្ទ បាន​បន្តទៀតថា ពេលនេះ ជនសង្ស័យ​ក្នុង​បទល្មើស​ខាងលើ ត្រូវបាន​រូប​លោក​សួរ​នាំ​ផ្ទាល់ និង​ត្រៀម​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់​។​

​លោកស្នងការ ជួន ណា​រិន្ទ ឲ្យដឹង​បន្ត​ថា រាម​ចម្លើយសារភាព​បឋម​របស់​ឃាតក​សម្លាប់​ក្មេង​ប្រុស​ស្រី​ទាំង​ពីរ​នាក់ នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ខាងលើនេះ​។ សមត្ថកិច្ច​ត្រូវបាន បញ្ជាក់​អះអាងថា ផ្ដើមចេញ​ពី​គ្រឿងញៀន និង​ស្រា ដែល​ជន​នេះ​បាន​សេព រហូត ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​មួយ​នេះ​កើតឡើង​។​

​លោក​បន្តថា មុនពេល​កើតហេតុ​ជនដៃដល់​រូប​នេះ បាន​អង្គុយ​ផឹក​ស្រាស នៅផ្ទះ​បាន​កន្លះ​លីត្រ ក៏​ប្រើ​ឲ្យ​ប្រពន្ធ​របស់​ខ្លួន ជា​ស្ដ្រី​មេម៉ាយ​កូន ៥​នាក់ ទៅ​ទិញ​ពង​ទា​កូន​សម្រាប់​ក្លែម​។ ដោយសារ​តែ​ប្រពន្ធ​ទៅ​យូរពេក ខ្លួន​បាន​បន្ដ​ផឹកស្រា​រហូត​ដល់​មួយ​លីត្រ​កន្លះ រួច​ក៏​ដើរ​ទៅ​តាម​ប្រពន្ធ​ស្រាប់តែ​ឃើញ ក្មេងរងគ្រោះ​ទាំង​ពីរ​នាក់ នៅក្នុង​ផ្ទះ ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ ហើយ​ឈាន​ទៅ​វាយ​សម្លាប់​ចោល​តែ​ម្ដង​។​

​សូមបញ្ជាក់​ថា ជនដៃដល់​ដែល​សម្លាប់​ក្មេង​ប្រុស​ស្រី​ពីរ​នាក់ ដែល​ត្រូវជា​បងប្អូន​បង្កើត​គ្នា​ខាងលើ​នេះ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​ជា​ម្ចាស់​ករណី នៅ​យប់​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់​។​

​ជនដៃដល់​មានឈ្មោះ មាង វិចិត្រ ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃ​ទូ​២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ស្រុកកំណើត ជនសង្ស័យ ឯ​ស្រុក​មេសាង ខេត្ត​ព្រៃវែង​។​

​សមត្ថកិច្ច​បញ្ជាក់ថា អំពើ​ឃាតកម្ម​នេះ បាន​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩ ដោយ​កុមារា​រងគ្រោះ​មានឈ្មោះ ផា សុខលី អាយុ​២​ឆ្នាំ និង​កុមារី​ជា​បង​មានឈ្មោះ ផា ស្រី​ល័ក្ខ អាយុ​ជិត​១០​ឆ្នាំ ត្រូវ​ជនល្មើស​សម្លាប់​នៅ​ក្នុងផ្ទះ​កុមារ​រងគ្រោះ អំឡុង​ពេល​ឪពុក​ម្តាយ​ក្មេងៗ​ទាំង​មិន​នៅផ្ទះ​៕ ដែន សីមា​

  

spot_img
×