Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​រង​ការរិះគន់​ខ្លាំងលោក នេ​ត សាវឿន បញ្ជា​ឲ្យ​បញ្ជូន​សំណុំរឿង​នគរបាល​ស័ក្ដិ​៣ លួច iPad ទៅ​តុលាការ​ហើយ​

spot_img

​ភ្នំពេញ ​៖ ក្រោយ​ផ្ទុះ​ការរិះគន់ និង​ប្រតិកម្ម​ជា​បន្ដបន្ទាប់​តាម​បណ្ដាញ​សង្គម ហ្វេ​សប៊ុក នា​រសៀល​ថ្ងៃ​ទី ០៣ ខែមិថុនា ឆ្នាំ ២០១៩​នេះ នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង ករណី​មន្ដ្រី​នគរបាល​ពាក់​ស័ក្ដិ​៣ លួច iPad គេ​ទៅ​កាន់​តុលាការ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ហើយ នេះ​បើ​តាម​លោក​បានឲ្យ​ដឹង​នៅថ្ងៃនេះ​។​

​សូម​ជម្រាប​ជូន​ថា លោក នេ ត សាវឿន អគ្គស្នងការ នគរបាលជាតិ បានប្រាប់សារព័ត៌មានក្នុងស្រុក នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​ថា « បន្ទាប់ពីបញ្ចប់ការសួរនាំនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មន្ដ្រីនគរបាល ខាងលើត្រូវបាន អនុញ្ញាតឲ្យត្រឡប់ ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យាអប់រំ និងអ្នកធានាត្រឹមត្រូវ ។ ករណីនេះ មិនមែនជាករណីលួចទេ គឺជាករណីច្រឡំ ហើយភាគី ទាំងពីរ ទាំងខាងម្ចាស់ហាង និងមន្ត្រីនគរបាល ក៏បានសម្របសម្រួលបញ្ចប់ហើយដែរ ។ ម្ចាស់ហាងក៏មិនបានដាក់ពាក្យបណ្តឹងអ្វី ដែរ » ។​

ពាក់ព័ន្ធ​នឹង​មន្ត្រីនគរបាល​រូបនេះ គឺ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ចូល​ទៅ​ដក​លុយ​នៅ​ហាង​វី​ង​មួយកន្លែង​យីហោ «​រស្មី សាមគ្គី​» ស្ថិតនៅ​ក្នុង​ខណ្ឌ​ទួលគោក ស្រាប់តែ​បន្លំ​លួច​យក iPad មួយ​គ្រឿង​ទៅ​បាត់ រួច​ក៏​ត្រូវ​ម្ចាស់​ហាង​យកទៅ​បង្ហោះ​ល្បី​ពេញ​បណ្តាញ​សង្គម Facebook ដោយ​មាន​គេ​ចែករំលែក​ត​គ្នា​យ៉ាងច្រើន​កុះករ​។​

​លោក​វីល្លាម បាន​លើកឡើង​ថា “​ទប់​លែង​ជាប់​ហើ​យ នេះ​ហើយ​ជា​សិទ្ធ​អំណាច​របស់​ពលរដ្ឋ​ដែល​បាន​ប្រេី​ប្រាស់​សិទ្ធ​រិះគន់​ស្ថាបនា​​​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ ហើយ​ស្រប​ជាមួយ​កាលៈទេសៈ​ដែល​រាជរដ្ឋាភិបាល​ដាក់​ទិសដៅ​កែ​ទំរង់ ដោយ​ផ្ដោត​លេីការ វះកាត់ ជា​មូលដ្ឋាន ។ រាល់​អំពេី​ណា​ដែល​នាំ​អោយ​ពលរដ្ឋ​ក្ដៅក្រហាយ ត្រូវ​ពិនិត្យ​មើល​និង​អនុវត្តន៍​ច្បាប់​ជា​ធរមាន កុំ​រងចាំ​ទាល់តែ​គេ​ជេរ គេ​រិះគន់​ទេីប​អនុវត្តន៍ ជា​ពិសេស​កុំ​ព្យាយាម​ជួយ​ការពារ ឬជួយ​បិទបាំង ដោយ​ប្រេី​លេស​ដោះសារ​មិន​ព្រមរក​វិធី​ដោះស្រាយ ជា​ចលករ​រុញច្រាន​អោយ​ពលរដ្ឋ​កាន់តែ​ខឹងសម្បារ​បន្ថែម “៕​ ដោយ​៖​កូឡាប​

spot_img
×