Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្តព្រះវិហារ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​

spot_img

​ព្រះវិហារ ៖ ខេត្តព្រះវិហារ​ជា​ខេត្ត​មួយ​នៅ​តំបន់​ដាច់ស្រយាល​ពី​គេ ហើយ​ផ្លូវ​ក៏មាន​លក្ខណៈ​ពិបាក​ក្នុងការ​ធ្វើដំណើរ​បំផុត បើ​និយាយ​ពី​១០​ឆ្នាំមុន ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​ធ្វើ​ឲ្យ​ខេត្ត​មាន​ផ្លូវ​ខ្វាត់ខ្វែង ពិសេស​ផ្លូវ​នៅតាម​បន្ទាត់​ព្រះ​ដែន ផ្លូវ​ចូលមក​ទី​រួម​ខេត្ត និង​ផ្លូវ​នៅក្នុង​ខេត្ត ជាដើម​។​

លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បានបញ្ជាក់​ឲ្យ​ដឹង​កាលពី​ដើ​សប្តាហ៍​នេះ​ថា ទោះបី​ខេត្តព្រះវិហារ​ជា​ខេត្ត​ជាយដែន​បានធ្វើ​សមាហរណកម្ម​ក្រោយ​គេ​ក៏​ពិតមែនតែ​សម្ដេច​តេ​ជោ​ហ៊ុនសែន បានផ្ដល់​លទ្ធភាព​ទាំង​បច្ចេកទេស​និង​ថវិកា​ដល់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន កងវិស្វកម្ម សម្តេច​តេ​ជោ ក្រសួងការពារជាតិ​និង​ជំនួយ​របស់​ប្រទេស​ចិន​មក​កសាង​ប្រព័ន្ធ​ផ្លូវថ្នល់​ស្ពាន លូ ក្នុង​ជាច្រើន​ខ្សែ​ធ្វើឱ្យ​ខេត្ត​មាន​ប្រព័ន្ធ​គមនាគមន៍​ខ្វាត់ខ្វែង​។​

​លោក សំ លាង​ទ្រី​បាន​បន្តថា “​កាលពី​១០​ឆ្នាំមុន​ខេត្តព្រះវិហារ​មិនមាន​ផ្លូវ​ស្អាត​ក្នុងការ​ធ្វើដំណើរ​នោះទេ ។​បើ​ប្រជាពលរដ្ឋ​ចង់​ធ្វើដំណើរ​មក​ខេត្តព្រះវិហារ ដាច់ខាត​ត្រូវតែ​ដេក​តាមផ្លូវ​ទើប​មកដល់ ហើយ​ប្រជាពលរដ្ឋ​បើ​មក​ព្រះវិហារ​ហើយ គឺ​មិន​ចង់ទៅ​វិញ​ទេ​។ ការមិន​ចង់ទៅ​វិញ​នោះ មិនមែន​ដោយសារ​ជាប់ចិត្ត​ជាមួយនឹង​ខេត្តព្រះវិហារ​នោះទេ ពោលគឺ​ធុញទ្រាន់​នឹង​ការធ្វើដំណើរ​ទៅមក​តែម្តង ព្រោះ​ផ្លូវ​ត​ភ្ជាប់​មក​ខេត្ត​មានការ​លំបាក មាន​ភក់ ទឹក​ដក់​និង​ដាច់​ផ្លូវ​ជាដើម​”​។

​លោក​បញ្ជាក់ថា ប៉ុន្តែ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​បានធ្វើ​ឲ្យ​ខេត្តព្រះវិហារ​មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​លែង​ជា​ខេត្ត​ដាច់ស្រយាល​ទៀតហើយ ដោយនៅ​ទូទាំង​ខេត្ត​មាន​ផ្លូវ​ខ្វាត់ខ្វែង ពិសេស​ផ្លូវ​នៅតាម​បន្ទាត់​ព្រះ​ដែន ផ្លូវ​ចូលមក​ទី​រួម​ខេត្ត​និង​ផ្លូវ​នៅក្នុង​ខេត្ត ។ ក្រៅពីនេះ នៅ​ទី​រួម​ខេត្តព្រះវិហារ​ក៏បាន​រំលេច​ទៅដោយ​សួនច្បារ សួន​កុមារ មាន​ភ្លើង​បំភ្លឺ​សាធារណៈ មាន​ការដាំ​ដើមឈើ​នៅតាម​ទីសាធារណៈ​និង​មាន​ប្រព័ន្ធ​លូ​ជាច្រើន​ខ្សែ​ទៀតផង​ដែរ ។ ក្រៅពី​សមិទ្ធផល​ទាំងនេះហើយ នៅក្នុង​មន្ទីរ​ក៏បាន​ធ្វើការ​អភិវឌ្ឍ​យ៉ាងខ្លាំង​ផងដែរ ដោយ​ស្ថាបនា​ឲ្យ​មាន​អគារ​ថ្មីៗ សម្រាប់​ឲ្យ​មន្ត្រីរាជការ​បម្រើ​ការងា​រ​ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​បាន​ស្រួល​ទៀតផង​។​

​លោក សំ លាង​ទ្រី បាន​បន្ត​ឲ្យ​ដឹង​ទៀតថា សម្រាប់​ខេត្តព្រះវិហារ ផ្លូវ​ដែល​ក្រោម​ការគ្រប់គ្រង​និង​មើលថែ​ពី​មន្ទីរ​សាធារណការ មាន​ផ្លូវ​ចាក់​កៅស៊ូ​ប្រមាណ​ជិត​៥០០​គីឡូម៉ែត្រ​និង​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រមាណ​៥០០​គីឡូម៉ែត្រ សរុប​ទាំងអស់​ប្រមាណ​
១០០០​គីឡូម៉ែត្រ ។​

​លោក សំ លាង​ទ្រី បានបញ្ជាក់​ផងដែរ​ថា ជា​ទិសដៅ​នៅក្នុង​ឆ្នាំ​២០១៨​នេះ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន ដាក់​ផែនការ​ឲ្យ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​បើក​ការដ្ឋាន​ជួសជុល​ផ្លូវជាតិ​លេខ​៩៥ ការជួសជុល ការថែទាំ​ផ្លូវ​ជាប្រចាំ និង​ការដាក់​ទិសដៅ ស្លាក​សញ្ញា​ចរាចរ​នៅតាម​ផ្លូវ​។ បន្ត​ការអនុវត្ត​វិធានការ​កាត់​ទ្រុង​រថយន្ត​ត​ខុស​លក្ខណៈ​បច្ចេកទេស និង​វិធានការ​លើ​ការដឹក​លើស​ទម្ងន់​ជាដើម​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×