Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្តតាកែវ​ ក្រើនរំលឹក​ដល់​នគរបាល​ការពារ​ព្រំដែន​ ៦០៣ ​ត្រូវមាន​ការទទួលខុសត្រូវ​ខ្ពស់​ លើ​ស្មារតី​ការពារ​នៅតាម​បន្ទាត់​ព្រំដែន ​ពិសេស​ត្រូវ​គោរព​អោយ​បាន​លើ​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​

spot_img

​តាកែវ​ ៖ ថ្លែង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល ​និង​ចែក​អាវ​ភ្លៀង​ដែល​ជា​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន និង​សម្តេច​គតិ​ព្រឹត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជូន​ដល់​កងកំលាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​ ៦០៣ នៅ​រសៀល​ថ្ងៃ​ទី ០៣ ខែមិថុនា ឆ្នាំ​២០១៩​ នេះ ​ឯកឧត្តម​ឧត្តមសេនីយ៏ទោ សុខ សំណាង បាន​ក្រើនរំលឹក​ដល់​មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​និង​កងកំលាំង​ត្រូវ​ពង្រឹង​លើ​ការគោរពវិន័យ និង​ស្តាប់​នូវ​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ លើ​កិច្ចការ​សហប្រតិបត្តិកា​រ​ល្អ​ជាមួយ​និង​ភាគី​មិត្ត​ដែល​ជា​ប្រទេស​​ជិត​ខាង​លើ​ការងារ​បោះបង្គោល​ព្រំដែន និង​ការបង្ក្រាប​បទល្មើស​ឆ្លងដែន ជាពិសេស​កងកំលាំង​ការពារ​វរៈ​ព្រំដែន​នេះ​ត្រូវតែ​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​លើ​ការការពារទឹកដី ត្រូវតែ​មាន​មុខ​ប្រចាំ​បញ្ជា ២៤​ម៉ោង​លើ ២៤​ម៉ោង ដើម្បី​ត្រៀម​ជានិច្ច លើ​កិច្ចការ​ការពារ​សុ​វត្តិភាព ភូមិ​ឃុំ ជូន​ដល់​ប្រជាពលរដ្ឋ ។​

​ក្នុងនោះ​ឯកឧត្តម សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​បាន​មាន​ប្រសា​ស​ន៏​ដោយ​សង្កត់ធ្ងន់ថា ការដឹកនាំ កងកំលាំង​ត្រូវ​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​វិន័យ​អោយបាន​តឹងរឹង និង​សេចក្តីថ្លៃថ្នូរ ដូច្នេះ​មន្ត្រី​នគរបាល​ដែល​ទទួលបាន​ប្រាក់ខែ​ពី​រាជរដ្ឋាភិបាល ចាំបាច់​ត្រូវតែ​ការពារ​រាជរដ្ឋាភិបាល​ដែល​កើតចេញ​ឡើង​ពី​ការបោះឆ្នោត​គាំទ្រ​ដោយ​ប្រជារាស្ត្រ​ស្របច្បាប់​ដោយ​ឥត​លក្ខខណ្ឌ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​នគរបាល​វរៈ​ការពារ​ព្រំដែន​នេះដែរ ឯកឧត្តម​ស្នងការ​បាន​ធ្វើ​ការចែក​អាវ​ភ្លៀង​ចំនួន ២១៧​អាវ ដែល​ជា​អោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹត្ត​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន រួមជាមួយ​និង​អង្ករ ២​តោន ថវិការ​ចំនួន ២​លាន​រៀល ជា​អំណោយ​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៏ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង គ្រឿងឧបភោគ​បរិភោគ ជា​មីចំនួន ១០០​កេះ ទឹកត្រី ទឹក​ស៊ី​អ៉ីវ រួម​ជាមួយ​ថវិកា ១​លាន​រៀល ជា​អំណោយ​របស់​ឯកឧត្តម​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ជូន​ដល់​មន្ត្រីនគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៦០៣ ដែល​ឈរជើង​ការពារ​នៅតាម​បន្ទាត់​ព្រំដែន កម្ពុជា វៀតណាម ខេត្តតាកែវ និង​ខេត្ត​អាន​យ៉ាង ៕ តាកែវ​

 

spot_img
×