ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅល្ងាចម៉ោង ៤ និង៣០នាទី ថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយករណី បានកើតឡើង រវាងរថយន្តតូចធំចំនួន ៤គ្រឿង និងម៉ូតូ១គ្រឿង ហើយបានបម្តបុករះ ចូលទៅក្នុង ការដ្ឋានសំណង់ នៅក្បែរកន្លែងកើតហេតុបណ្តាលឲ្យខូចរថយន្ត និងទ្រព្យសម្បត្តិឯកជនជាច្រើនថែមទៀតផង។
សមត្ថកិច្ចបានឲ្យដឹងបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅតាមផ្លូវមុខសាលាបឋមសិក្សាហ៊ុនសែនក្រុង នៅម៉ោងប្រមាណ ៤ និង ៣០នាទី ល្ងាចថ្ងៃទី៣ ខែមិថុនានេះ បណ្តាលឲ្យមនុស្សយ៉ាងតិច៣នាក់ បានរងរបួសធ្ងន់ស្រាល។
កម្លាំងសមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កដោយរថយន្តដឹកគ្រឿងចក្រមួយគ្រឿង។ ហើយថាគ្រោះថ្នាក់នេះ ក្រុមសង្គ្រោះ និងសមត្ថកិច្ចកំពុងជួយគាស់យកជនរងគ្រោះ ដែលបានជាប់គាំងនៅក្នុងរថយន្ត ដើម្បីសង្គ្រោះអាយុជីវិត៕ ដែន សីមា