Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េ​មាន​គម្រោង​សហប្រតិបត្តិការលើ​វិស័យ​បរិស្ថាន និង​វិនិយោគនៅ​ខេត្ត​ព្រះសីហនុ​

spot_img

ភ្នំពេញ ​៖ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ពិភាក្សា​ការងារ ជាមួយ​លោក Kun Kilee ប្រធាន​សមាគមន៍​សំណង់ និង​វិស្វកម្ម​កូរ៉េ ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ រវាង​សាធារណរដ្ឋ​កូរ៉េ និង​ព្រះរាជាណាចក្រ​កម្ពុជា លើ​ផ្នែក​វិស្វកម្ម និង​សំណង់ ក៏ដូចជា​ចូលរួម ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ កំពង់ផែ ផ្លូវ​រថភ្លើង និង​ព្រលានយន្តហោះ​ផងដែរ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន នៅ​ច័ន្ទ ១​កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩​។​

​នាឱកាស​នោះ លោក Kun Kilee បាន​ចាប់អារម្មណ៍ លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​ការគ្រប់គ្រង​បរិស្ថាន នៅ​កម្ពុជា ជាពិសេស​គម្រោង​វិនិយោគ លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​ទូរគមនាគមន៍ នៅក្នុង​ខេត្ត​ព្រះសីហនុ​។

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​លើកឡើងថា ខេត្ត​ព្រះសីហនុ គឺជា​ខេត្ត​មួយ​ដែលមាន​សក្តានុពល ផ្នែក​សេដ្ឋកិច្ច និង​ទេសចរណ៍​យ៉ាងសំខាន់ របស់​កម្ពុជា ហើយ ខេត្ត​នេះ​កំពុងមាន ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា កំពុងមាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​ជាប្រចាំ ក្នុងនោះ​មាន បណ្តា​ប្រទេស​ផ្សេងៗ​ជាច្រើន បាន​ចូលរួម​វិនិយោគ ហើយ​ក្នុងនោះ ក៏បាន​គាំទ្រ​ក្នុងការ​បង្កើន កិច្ចសហប្រតិបត្តិការ​នានា ក្នុងការ​ចូលរួម និង​ជំរុញ​ការអភិវឌ្ឍ នៅ​ប្រទេស​កម្ពុជា ជាពិសេស​ការលើកកម្ពស់ វិស័យ​បរិស្ថាន​ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×