Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណត់ហេតុ​ស្ដីពី​ព្រះពុទ្ធ​មួយចំនួន នៅ​ទីក្រុង​លវោ ឬ​លពបុរី​

spot_img

​ដោយ​ការវាយលុក​មិន​ឈប់ឈរ​របស់​ប្រទេស​សៀម ព្រះរាជាណាចក្រ​កម្ពុជា នា​ចុង​សម័យអង្គរ​បន្តិច ដែល​ស្ថិតក្នុង​ឱនភាព បាន​បាត់បង់​បន្តិច​ម្តៗ​នូវ​ខេត្ត​ធំៗ និង​សំខាន់ៗ ដែល​ស្ថិត​ក្នុងប្រទេស​ថៃ​បច្ចុប្បន្ន ដូចជា​ខេត្ត លពបុរី ឬ​ល​វ (​លវោ​) ជាដើម​។ គឺ​ក្នុង​បរិបទ​នេះហើយ ដែល​ក្រោយពី​ដណ្តើមបាន​ខេត្ត​លវោ ឬ​លពបុរី​របស់​ខ្មែរ ជនជាតិ​ថៃ​ក៏បាន​ផ្លាស់ប្តូរ​ទម្រង់ ឬ​លក្ខណៈ​នៃ​ព្រះពុទ្ធ​បរិ​ហ ដែលជា​រចនា​ប័​ថ្ម​បាយ័ន​ឲ្យ​ក្លាយទៅជា​រចនា​ប័​ថ្ម​ថៃ​សុខោទ័យ​។ ទង្វើ​នេះ គឺជា​ប្រតិកម្ម​ធម្មតា ព្រោះ​វា​ជា​ចារឹក​របស់​មនុស្ស​ដែល​ប្រវត្តិសាស្ត្រ​បាន​កត់ត្រា​។​

​ចម្លាក់​ព្រះពុទ្ធ​អង្គ​ប្រក់​នាគ មាន​រចនា​ប័​ថ្ម​

​សម័យ​បាយ័ន សូម​រំ​ឮ​កថា ចំពោះ​ការបាត់បង់​អាណាខេត្ត​ទាំងនោះ ព្រះរាជ​ពង្សាវតារ​ខ្មែរ​បាន​គូសបញ្ជាក់​ផងដែរ​ថា នា​ចុង​ស​.​វ​ទី​១៣ និង​ដើម​ស​.​វ​ទី​១៤ ខេត្ត​ខ្មែរ​ដ៏​ច្រើន​ពិតជា​ត្រូវបាន​ធ្លាក់​ទៅ​ប្រទេស​ថៃ​ជាយថាហេតុ​មែន​។ ក្នុងចមណោម​ខេត្ត​ដែល​បាត់បង់​ទៅ​ថៃ​នោះ ក្នុងនោះ​មាន​ខេត្ត​សុខោទ័យ​, ឈៀង​ម៉ៃ​, សុ​រិ​ន្ទ្រ​, បុរីរម្យ​, នគររាជ​សីមា​, កញ្ជ​នៈ​បុរី​ជាដើម ដែល​សុទ្ធសឹងតែ​ខេត្ត​យុទ្ធសាស្ត្រ សម្បូរ​ដោយ​ធនធានធម្មជាតិ​។​

​ដោយសារតែ​ស្ថិតក្នុង​ភាពរឹងមាំ​ខ្លាំងក្លា​អស្ចារ្យ អ្នកដឹកនាំ​ថៃ​ដែល​ពោរពេញ​ទៅដោយ​មោទនភាព ហើយ​មនស្សការ​ខ្ពស់ ពួកគេ​ក៏​ចាប់ផ្តើម​កែច្នៃ ប្រហែលជា​ក្នុង​គំនិត​បំបិទ​ភស្តុតាង​តែម្តង​នូវ​អ្វីៗ​ដែលជា​របស់​ខ្មែរ​ឲ្យ​ក្លាយទៅជា​របស់ខ្លួន​។ គឺ​ក្នុងន័យ​នេះហើយ ដែល​ចម្លាក់​ព្រះពុទ្ធ​បដិមា​ធ្វើ​អំពី​ថ្ម ស្ថិតនៅតាម​ប្រាង្គ​ប្រាសាទ ឬ​វត្ត​អា​រ៉ា​ម​ទាំងឡាយ​ដែលជា​ស្នាដៃ​របស់​ខ្មែរ​ត្រូវបាន​ក្លាយទៅជា​សិល្បៈ​ថៃ​ទាំងអស់ ដោយ​ពួកគេ​ប្រើ​ខ្មុក និង​ប្រ័​ក្សណ​លាប​ព្រះភ័ក្ត្រ ពី​ក្រៅ​នៃ​ព្រះ​បដិមា​ទាំងនោះ​ឲ្យ​មាន​រាងរៅ​ជា​ថៃ​សុទ្ធសាធ​ទៅវិញ​។​

​តែ​ទោះជា​យ៉ាងនេះ​ក្តី ចម្លាក់​បុរាណ​របស់​ខ្មែរ​ទាំងនោះ ដែល​ត្រូវបាន​សិល្បករ​ថៃ​ដ៏​ចំណាន​បានធ្វើការ​កែច្នៃ​ឲ្យ​ក្លាយទៅជា​មាន​លក្ខណៈ​ជា​សិល្បៈ​ថៃ​ពុទ្ធអង្គ​ថៃ នា​សម័យ​សុខោទ័យ គឺ​ច្រើនជាង​អយុធ្យា​ច្រើន​ស​វត្សរ៍ ក្រោយមក​ក៏មាន​ភព​រិច​រិល ដោយ​កត្តា​ពេលវេលា​ដែរ​។ ជាហេតុ​នាំ​ឲ្យ​ចម្លាក់​ទាំងនោះ​រំលេច​ឡើង​នូវ លក្ខណៈ​ដើម​របស់​ខ្មែរ​វិញ​។​

​សូមបញ្ជាក់ថា មូលហេតុ​ដែល​នាំ​ឲ្យ​អំណាចកណ្តាល​របស់​ខ្មែរ​នា​សម័យ​អ​អង្គរ​ចុះ​ទន់ខ្សោយ មាន​ពីរ​គឺ កត្តា​បែកបាក់​ផ្ទៃក្នុង និង​ម​ហិ​ច្ឆិ​តា​លោភលន់ មិនចេះចប់​មិន​ហើយ​របស់​ព្រះរាជាណាចក្រ​ដ៏​ថ្មី​ថ្មោ​នេះ ដែល​បាន​ប្រើ​ដោយ​ប្រសិទ្ធិភាព​នូវ​នយោបាយ​ចងសម្ព័ន្ធភាព​រវាង​សហគមន៍​ថៃ​ទាំងអស់​ឲ្យ​រួមគ្នា​ជា​ធ្លុង​មួយ​ជុំវិញ​ប្រមុខ​ដឹកនាំ​របស់​ពួកគេ ដើម្បី​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ​ថៃ​សុទ្ធសាធ​៕ (​ម​.​ត្រា​ណេ​)​

spot_img
×