Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​យោធា​ម្នាក់​ដែល​បាញ់ ៤​គ្រាប់ ផ្អើល​នៅ​ខារ៉ាអូខេ B Gold ក្រុង​តាខ្មៅ

spot_img

​(​កណ្តាល​) ៖ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកណ្តាល នៅ​ល្ងាច​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ បានចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួនមន្ត្រី​យោធា​ដែល​បាញ់​៤​គ្រាប់ ផ្អើល​នៅ​ខារ៉ាអូខេ B Gold ដាក់ពន្ធនាគារ​ខេត្តកណ្តាល​។​

​ជនជាប់ចោទ​មាន​តួនាទី​ជាម​ន្ត្រី​យោធា មានឈ្មោះ សាន សុច អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល ដែល​ត្រូវបាន​អាវុធហត្ថ​ខេត្តកណ្ដាល បាន​បញ្ជូន​ទៅកាន់​តុលាការ​ខេត្តកណ្តាល នៅ​រសៀល​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​សូមបញ្ជាក់ថា បញ្ជាការដ្ឋាន​កង​អាវុធហត្ថ​ខេត្តកណ្ដាល បាន​បញ្ជូន​មន្ដ្រី​យោធា​ម្នាក់ ដែល​ផឹកស៊ី​ស្រា​ស្រវឹង​ឡូឡា​បង្កជម្លោះ ហើយ​ដក​កាំភ្លើង​បាញ់​ចំនួន ៤​គ្រាប់ ផ្អើល​នៅ​ខារ៉ាអូខេ B Gold ស្ថិតនៅ​ក្រុង​តាខ្មៅ ត្រូវបាន​កសាង​សំណ​រឿង​តាម​ខ្សែបណ្តោយ បញ្ជូន​ទៅកាន់​តុលាការខេត្ត នៅ​រសៀល​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

​មន្ដ្រី​អាវុធហត្ថ​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា ហេតុការណ៍​ផ្ទុះអាវុធ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៨និង៣០​នាទី​យប់ នៅ​ចំណុច​ខារ៉ាអូខេ B-Gold ភូមិ​ព្រែ​ករាំង​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ជនសង្ស័យ​មានឈ្មោះ សាន សុច អាយុ​៣៨​ឆ្នាំ មុខរបរ​យោធា មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​វត្ថុតាង​មួយចំនួន ត្រូវបាន​សមត្ថកិច្ចរ​ក​ឃើញ​នៅ​កន្លែងកើតហេតុ ដែល​ក្នុងនោះ​មាន ស្រោម​កាំ​ភ្លើងពណ៌​ខ្មៅ​ចំនួន​០១, សោ ម៉ូតូ​១​ចង្កោម (​កូនសោ​ម៉ូតូ​១, កូនសោ​រថយន្ត​១ តេ​ឡេ​រថយន្ត​១)​។ ជននេះ បាន​បើ​កាំភ្លើងខ្លី ម៉ា​កឡុក ផ្ទុក​គ្រាប់​ចំនួន​៤ តែ​បាន​បាញ់​ផ្ទុះ អស់​៣​គ្រាប់ (​លេខ​A-USA 9MM-LUGER) ។​

​បើតាម​ការបញ្ជា​ក់រប​ស់​សមត្ថកិច្ច គឺ​នៅមុន​កើតហេតុ បុរស​ខាងលើ​បាន​ជិះ​ម៉ូតូ C125 ពណ៌​ខ្មៅ ស៊េរី​២០១៩ ចូល​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ B Gold បន្ទប់​លេខ​888 ជាមួយ​មិត្តភក្តិ​ប្រុស​០២​នាក់​ទៀត មិន​ស្គាល់ឈ្មោះ​។

បន្ទាប់មក​ក៏បាន​ឈ្លោះប្រកែក​គ្នា​ហើយ គេ​ឃើញ​ជនសង្ស័យ​ដើរ​ចេញមកក្រៅ​ហាង​ចាក់​កែបម៉ូតូ​យក​កាំភ្លើងខ្លី​ម៉ា​កឡុក ពណ៌​ខ្មៅ យក​ដើរ​ចូលទៅ​បាញ់ ក្នុង​ហាង​ខាងលើ ចំនួន​០៣​គ្រាប់​។ ពេលនោះ​ជនសង្ស័យ​បាន​ស្រែកថា អញ​ឈ្មោះ អា​សុច អាណា​ខ្លាំង​ចេញមក​អញ បាញ់​ឲ្យ​ងាប់ រួច​ហើយក៏​ជិះ​ម៉ូតូ​តាមផ្លូវ​១១៥ ទៅ​ទិស​ខាងលិច រួច​ក៏​បាញ់​ឡើងលើ​១​គ្រាប់​ទៀត គេចខ្លួនបាត់​។ ប៉ុន្តែ​លុះ​ព្រឹក​ឡើង​ដោយ​ភ័យ​ខ្លួន​ក៏​ចូល​សារភាព​៕​ ដោយ​៖​កូ​ឡាប​

spot_img
×