Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល ចាប់​ឡាន​ដឹក​សត្វ​ត្រកួត និង​អណ្តើ​កជាង​ 600​ គីឡូ​

spot_img

​ភ្នំពេញ ៖ កំលាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច រាជធានី​ភ្នំពេញ បាន​បង្ក្រាប​រថយន្ត​ស៊ីណា​មួយគ្រឿង មាន​ដឹក​សត្វព្រៃ​ជាច្រើន នៅ​រសៀល​ថ្ងៃ ទី​០៣ មិថុនា នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង បំណង​ឆ្ពោះទៅ​ខេត្តតាកែវ ហេី​យ​ដឹក​បន្តទៅ​ប្រទេស​វៀតណាម ដែល​សត្វ​ទាំងនោះ​មាន​ត្រកួត និង​អណ្តើ​កមាន​ទម្ងន់​ប្រហែល​ជាង ​៦០០​ គីឡូក្រាម ។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ​កំលាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច រាជធានី​ភ្នំពេញ បានធ្វើ​ការឃាត់​រថយន្ត​Toyota sienna ឆ្នាំ​២០០៥ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ​2AQ – 9751 ដែល​ដឹក​សត្វព្រៃ​ខុសច្បាប់ រួមមាន​ត្រកួត​៣៥៦​គីឡូក្រាម អណ្តើក​២៨៦​គីឡូក្រាម បើកបរ​ដោយ​ឈ្មោះ ឈាង រ៉េត ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ ដែលមាន​អាសយដ្ឋាន​ឃុំ​ត្រឡាច ស្រុក​ទ្រាំង ខេត្តតាកែវ ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×