Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​គយ​ច្រក​ព្រែក​ចាក ដាក់ពាក្យ​ប្តឹង​អ្នកយកព័ត៌មាន​មួយក្រុមទៅកាន់​តុលាការ ដោយ​ទារ​សំណង​១០​ម៉ឺន​ដុល្លារ​

spot_img

​ខេត្តកំពត​៖ លោក​ យី​ ថុល ជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ព្រែក​ចាក នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ បានដាក់​ពាក្យបណ្តឹង​ទៅកាន់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពត ដោយ​ប្តឹង​អ្នកយកព័ត៌មាន​ប្រមាណ​ជិត ១០​នាក់ ដោយ​ចោទថា បាន​ជេរប្រមាថ និង​ជ្រៀតជ្រែកទៅក្នុង​ការបំពេញ​មុខ​ងារ​របស់លោក កាលពីពេល​ថ្មីៗ​នេះ​។ មន្ត្រី​គយ​រូបនេះ បាន​ប្តឹង​ទាមទារ​សំណងពី​ក្រុម​អ្នកយកព័ត៌មាន​ទាំងនោះ ចំនួន ១០​ម៉ឺន​ដុល្លារ​។ ប៉ុន្តែ​លោក​ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​នោះ បាន​ព្រមាន​មន្ត្រី​គយ​ថា នឹង​បញ្ចេញ​សំឡេង​ឯកសារ​មួយចំនួន ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​បណ្ដឹង​។​

​អ្នកយកព័ត៌មាន​ទាំងនោះ​រួមមាន​ ៖ ទី​១​លោក ហ៊ុន សុខា ជា​ប្រធាន​សារពត៌មាន​ក្លិប​អ្នកកាសែត​ឯករាជ្យ និង​ជានា​យក​ផ្សាយ​ព័ត៌មាន​ប្រជាជន​កម្ពុជា (CPNTV) ។ ​ទី​២​លោក ច​ន យូ​ដេ​ត ជា​សមាជិក​នៃ​ក្លិប​អ្នកកាសែត​ឯករាជ្យ​ ។ ទី​៣​ លោក ស៊ា​ង ប៊ុន​សុង ជា​សមាជិក​នៃ​ក្លិប​អ្នកកាសែត​ឯករាជ្យ ​។​ ទី​៤​លោក ទុំ ឆោម ជា​សមាជិក​នៃ​ក្លឹប​អ្នកកាសែត​ឯករាជ្យ ។ ​ទី​៥ លោក ប៉ែន រ៉ា ជា​សមាជិក​នៃ​ក្លិប​អ្នកកាសែត​ឯករាជ្យ​ ។ ទី​៦ លោក កែវ សុផាត ជា​សមាជិក​នៃ​ក្លឹប​អ្នកកាសែត​ឯករាជ្យ​ ។ ទី​៧ លោក ជី ពេជ្រ ជា​សមាជិក​នៃ​ក្លិប​អ្នកកាសែត​ឯករាជ្យ​ ។ ​ទី​៨​លោក អ៊ុត ប៊ុនធឿន ជា​សមាជិក​នៃ​ក្លិប​អ្នកកាសែត​ឯករាជ្យ​ ។ ​ទី​៩​មិន​ស្គាល់ឈ្មោះ​។​

​បើតាម​ពាក្យបណ្តឹង​នេះ លោក យី ថុល បាន​ចោទប្រកាន់​ទៅលើ​អ្នកយកព័ត៌មាន​ទាំងនោះ ពីបទ​ជេរប្រមាថ​ចំពោះ​អ្នករាជការ​សាធារណៈ​, បទ​ប៉ះពាល់​ដល់ សិទ្ធិ​ខាង​រូបភាព នៃ​បុគ្គល និង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់ ទៅក្នុង​ការបំពេញ​មុខ​ងារ​សាធារណៈ​។ មន្ត្រី​គយ​រូបនេះ បានទាមទារ​សំណង​ពី​ក្រុម​អ្នកយកព័ត៌មាន​ទាំងនោះ​ចំនួន ១០​ម៉ឺន​ដុល្លារ​។ ក្នុង​ពាក្យបណ្តឹង​បាន​បញ្ជាក់ថា ក្រុម​អ្នកសារព័ត៌មាន​ខាងលើ បាន​ចូលមក​លួច​ថត​ជា​វីដេអូ ពាសពេញ​បរិវេណទីតាំង​ត្រួតពិនិត្យ​ទំនិញ ដែន​សមត្ថកិច្ច​គយ​និង​រដ្ឋាករ​ព្រែក​ចាក ដោយបាន​ថត និង​ចូល​ឆែកឆេរ​ទំនិញ ដែល​ស្តុក​ទុក​នៅក្នុង​ទីលានត្រួតពិនិត្យ​ទំនិញ ដែន​សមត្ថកិច្ច​គយ ។​

​លោក ហ៊ុន សុខា ជា​ប្រធាន​ក្លិប​អ្នកកាសែត​ឯករាជ្យ និង​ជានា​យក​ផ្សាយ​ព័ត៌មាន​ប្រជាជន​កម្ពុជា (CPNTV) បាន​ថ្លែងប្រាប់​កា​សែក​ក្នុងស្រុក​ថា ការប្តឹង​ជា​សិទ្ធិ​របស់គេ យើង​មានតែ​រង់ចាំ​ដីកា​ឲ្យ​ចូលទៅ​បំភ្លឺ​តែប៉ុណ្ណោះ ហើយ​យើង​នឹង​ត្រៀម​ឯកសារ​ទាំងអស់ ដើម្បី​ដាក់​ចូលទៅ​តុលាការ ពីព្រោះ​ក្រោយពី​មាន​បញ្ហា ពួកគាត់ បាន​ហៅចូល​ទៅក្នុង​ការិយាល័យ ដើម្បី​សម្រុះសម្រួល ហើយ​ភាគី​ទាំងសងខាង​យល់ថា មានការ​យល់ច្រឡំ មាន​កំហុស​ទាំងអស់គ្នា ដូច្នេះ​ក៏​សុំ​ចាប់ដៃគ្នា​រាប់អាន​គ្នា បញ្ឈប់​ជម្លោះ ហើយ​ពួកគាត់​ក៏បាន​ហៅ​អ្នកសារព័ត៌មាន ទៅ​ហូបបាយ​រួមគ្នា​នៅ​វៀតណាម តែដោយសារ​មាន​រវល់ ក៏បាន​បែក​គ្នា មិនបាន​ហូបបាយ​រួម​ទេ​។ ការប្តឹង​របស់គាត់ គឺជា​រឿង​ល្អ​មួយ សម្រាប់​យើង​បង្ហាញ​សង្គម ឲ្យ​បានឃើញ​ច្បាស់​ថា តើ​វាំងនន​ខ្មៅ​របស់​មន្ត្រី​គយ ឬ​របស់​មន្ត្រី​ពុករលួយ​មានអី​ខ្លះ ដែល​កុហក​សម្តេច​។ ដូច​ខ្ញុំ​បាន​និយាយប្រាប់​បង​ចឹ​ង ទឹកស៊ីអ៊ីវ​ម៉ាក​ស៊ូ​ប៊ី ដែល​ផលិត​នៅ​សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន រាជធានី​ភ្នំពេញ បែរជា​ដឹក​មកពី​វៀតណាម តើ​យើង​ខ្មាស​គេ​អត់ ហើយ​បើ​មាន​បញ្ហា ដែល​បង្ហាញ​ទេ ។ ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​រូបនោះ ក៏បាន​និយាយ​ក្នុង​បំណង​គំរាម​ទៅ​មន្ត្រី​នោះ​វិញ​ថា បើ​គាត់​ប្តឹង​យើង​បញ្ចេញ​ឲ្យ​អស់នូវ​សំឡេង​ដែល​គាត់​ណាត់​ខ្ញុំ​ជួប នូវ​សំឡេង​ដែល​គាត់​សុំ​ឲ្យ​ខ្ញុំ​ទម្លាក់​ព័ត៌មាន នូវ​អ្វីដែល​គាត់​ចរចា​តាមរយៈ​អ្នកសារព័ត៌មាន ដែល​ឲ្យ​លុយ​ខ្ញុំ ខ្ញុំ​អត់​យក​ទេ ខ្ញុំ​ប្រាប់ថា រឿង​ម្ហូបអាហារ​នេះ​មួយ សូក​ខ្ញុំ​មួយ​លាន​ដុល្លារ ក៏​ខ្ញុំ​មិន​យក​ដែរ ពីព្រោះ​អានេះ​បំផ្លាញ​ប្រជាពលរដ្ឋ​ ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩ ស្ថិតនៅ​បរិវេណ​ប៉ុស្ដិ៍​គយ​ព្រែក​ចាក ព្រំប្រទល់​កម្ពុជា​-​វៀតណាម ក្នុង​ខេត្តកំពត មាន​ករណី​ទំនាស់​មួយ​បាន​កើតឡើង ស្ទើរ​តែង​ផ្ទុះ​ហិង្សា​ធ្ងន់ធ្ងរទៅហើយ រវាង​អ្នកយកព័ត៌មាន​មួយក្រុម​ប្រមាណ​ជាង ១០​នាក់ និង​មន្ដ្រី​គយ​ប្រចាំ​នៅ​ប៉ុស្ដិ៍​នោះ​តែម្ដង ពាក់ព័ន្ធ​ទៅនឹង​ការយក​ព័ត៌មាន​ពី​ការដឹក​ទំនិញ​ឆ្លងកាត់​ ៕ ដោយ​៖​កូ​ឡាប​

spot_img
×