Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាំមើល​បទបញ្ជា​របស់ អភិបាលខណ្ឌ​ចំការមន​ទើប​ឡើងកាន់តំណែង​ថ្មី មាន​ប្រសិទ្ធភាព​ទេ លើ​ជនខិលខូច ចាក់ដី​រំលោភ​ទន្ទ្រាន ចូល​អាង​ស្តុក​ទឹក​បឹងត្របែក​

spot_img

​ភ្នំពេញ ​៖ ប្រឡាយ​បឹងត្របែក ដែល​ស្ថិតនៅក្នុង​ខណ្ឌចំការមន ជា​អាង​ដ៏​សំខាន់ ក្នុង​ការរំដោះ​ទឹកស្អុយ និង​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា ចេញពី​ក្នុង​រាជធានី​ភ្នំពេញ កំពុង​រង​ការទន្ទ្រាន​ពី​ជនខិលខូច​មួយចំនួន បាន​ចាក់ដី​លុប យក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​។

បទបញ្ជា​នេះ តើ​មាន​ប្រសិទ្ធភាព​ទេ ពីព្រោះថា​កាល​អស់លោក​ថ្នាក់ដឹកនាំ​មុនៗ ដែល​ចូលនិវត្តន៍​ហើយ​នោះ គាត់​ក៏​ធ្លាប់​ដាក់បទបញ្ជាលើ​ការចាក់ដី និង​បោះបង្គោលទន្ទ្រាន​ចូល​អាង​ស្តុក​ទឹក​បឹងត្របែក​នេះដែរ ប៉ុន្តែ​ហាក់ដូចជា​មិនមាន​ប្រសិទ្ធភាព​សោះ ធ្វើឱ្យ​ផ្ទៃ​អាង​បឹងត្របែក​ចេះតែ​រួម​តូច​ទៅៗ ហើយ​ឈានទៅ​បាត់បង់​ទាំងស្រុង ព្រោះថា​អ្នកចាក់ដី​នោះ សុទ្ធតែ​អ្នកធំ អ្នកមានអំណាច​គ្រាក់ៗ។ ប្រជាពលរដ្ឋ​ក៏ដូចជា​មហាជន បាន​លើកឡើងថា គេ​ចាក់ដី​លុប​ជិត​អស់ហើយ ទើបតែ​ឃើញ​អាជ្ញាធរ​ដឹក​ដៃ​គ្នា​ចុះទៅ​ទប់ស្កាត់ ចុះ​អាជ្ញាធរ​រាល់ថ្ងៃនេះ កំពុង​ធ្វើ​អី បានជា​មិនដឹង​គេ ចាក់ដី​ចូលក្នុង​អាង​បឹងត្របែក​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ កាលពី​រសៀល​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ លោក​ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន ដែល​ទើបតែ​ឡើងកាន់តំណែង​នាពេល​ថ្មីៗ​នេះ បាន​បញ្ចេញ​កណ្ដាប់ដៃ ដោយបាន​ដឹកនាំ​កម្លាំងចម្រុះ រួមទាំង​មន្ត្រី​ជំនាញ នៃ​ភូមិបាល​ខណ្ឌចំការមន និង​លោក​ចៅសង្កាត់ ចុះទៅ​ពិនិត្យមើល​ស្ថានភាព​អាង​ស្តុក​ទឹក នា​តំបន់​បឹងត្របែក និង​ទប់ស្កាត់​ដោយ​ហាមឃាត់ រាល់​សកម្មភាព​នៃ​ការចាក់ដី​លុប​ចូល​ដី​បឹង​ប្រឡាយ​បឹងត្របែក​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។​

លោក​ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន បានលើកឡើង​ដោយ​សង្កត់ធ្ងន់ថា ចាប់ពីពេលនេះ​តទៅ ក្នុងនាម​អាជ្ញាធរ​ខណ្ឌចំការមន និង​ចាត់វិធានការ​ក្ដៅ​ដោយ​គ្មាន​ការលើកលែង ចំពោះ​ជនខិលខូច​មួយចំនួន ដែល​តែងតែ​យាយី ក្នុង​បំណង​អាក្រក់​លបលួច ធ្វើ​សកម្មភាព​ដោយ​ចាក់​ជីក​លុប​រំលោភ​ទន្ទ្រាន យក​ដី​បឹង​អាង​ស្តុក​ទឹក​បឹងត្របែក មក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នោះ ហើយ​ចាប់ពីពេលនេះ​តទៅ ក្នុងនាម​អាជ្ញាធរ​ខណ្ឌចំការមន ស្នើ​ឲ្យ​អស់លោក​ចៅសង្កាត់ និង​អស់លោក​ជា​មន្ត្រី​ជំនាញ នៃ​ភូមិ​ខណ្ឌ​ត្រូវ​ចុះ​ពិនិត្យមើល​ជាប្រចាំ និង​ទប់ស្កាត់​ឲ្យ​ខាងតែបាន នៃ​ការចាក់ដី​លុប​ចូល​ដី​បឹង​អាង​ស្តុក​ទឹក​ប្រឡាយ​បឹងត្របែក ហើយ​លោក​និង​ដាក់​កម្លាំង​ចុះ​ការពារ​យាមកាម នៅ​តំបន់​បឹងត្របែក​នេះ ជាប្រចាំ​ដោយ​ចាត់វិធានការ​ក្ដៅ យ៉ាង​ម៉ឺង​ម៉ាត់ ចំពោះ​ជនខិលខូច​មួយចំនួន ដែល​ចាក់ដី​លប់​យក​ដី​អាង​ស្តុក​ទឹក​បឹងត្របែក​។​

ដី​ប្រឡាយ​បឹងត្របែក ឬ​ដី​តំបន់​អាង​ស្ត្ក​ក​ទឹក​បឹងត្របែក ក្នុង​មូលដ្ឋាន​ខណ្ឌចំការមន រាជធានី​ភ្នំពេញ នាពេល​កន្លងមក និង​បច្ចុប្បន្ននេះ មាន​ពួកក្រុម​ជន​ខិល​ខួច​មួយចំនួន តែងតែ​លួច​មក​ធ្វើ​សកម្មភាព ជីក​ចាក់ដី​លុប​ដី​បឹងត្របែក យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដែល​ធ្វើ​ឲ្យ​ដី​ប្រឡាយ​បឹងត្របែក​នេះ កាន់តែ​រួម​តូច​ទៅៗ ធ្វើ​ឲ្យ​ស្ទះ​មុខទឹក​ក្នុង​ការរំដោះ​ទឹកជំនន់ ដោយ​ទឹកភ្លៀង​នា​រដូវវស្សា នៅក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន បានប្រកាស​ចាត់វិធានកា​រ​ក្ដៅ ចំពោះ​ជនខិលខូច​ទាំងឡាយណា ដែល​ធ្វើ​សកម្មភាព​ចាក់​លុប​ដី​បឹងត្របែក​៕​ ដោយ​៖​កូ​ឡាប​

spot_img
×