Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ​សង្គម​ស៊ីវិល សម្ដែង​ការព្រួយបារម្ភ ចំពោះ​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច និង​ការគោរព​សិទ្ធិមនុស្ស នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ អង្គការ​សង្គម​ស៉ី​វិល សមាគម សហជីព សហគមន៍ និង​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន កាលពី​ថ្ងៃទី ៣ ខែមិថុនា​ឆ្នាំ 2019 បាន​រួមគ្នា​សេចក្តីថ្លែងការណ៍​មួយ ដោយ​សម្តែង នូវ​ការព្រួយបារម្ភ​ជាខ្លាំង ចំពោះ​ស្ថាន​នភា​ព​នយោបាយ សេដ្ឋកិច្ច ក្រោយពី​ការគោរព​សិទ្ធិមនុស្ស និង​គោលការណ៍​ប្រជាធិបតេយ្យ ត្រូវបាន​ធ្លាក់ចុះ ចាប់តាំងពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០១៨ ដោយ​ក្រុម​អ្នកនយោបាយ​មួយក្រុម ដែលមាន​អ្នកគាំទ្រ​ជិត​ពាក់កណ្តាល​ប្រទេស ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០១៣ និង​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ ឆ្នាំ​២០១៧ ត្រូវបាន​រំលាយ និង​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ មិនឱ្យ​ចូលរួម​ការបោះ​ឆ្នោត ឆ្នាំ​២០១៨ រួមទាំង​ការបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន ដល់​អង្គការ​សង្គម​ស៊ីវិល​ថា មាន​និន្នាការ​បដិវត្តន៍​ពណ៌​។​

​សេចក្តីថ្លែងការណ៍​ដដែល បាន​លើកឡើងថា “​ប្រសិនបើ​ស្ថានភាព​នេះ នូវតែ​បន្ត អាច​នាំឱ្យ​កម្ពុជា​ប្រឈម នឹង​ទណ្ឌកម្មសេដ្ឋកិច្ច អសន្តិសុខ និង​អស្ថេរភាព ដូច​អតីតកាល​ជាមិនខាន​”៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×