Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រារព្ធ​ជា​ខួប​គម្រប់ ​៧០ ​ឆ្នាំ នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម​

spot_img

​ភ្នំពេញ ​៖ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ បាន​រៀបចំ​កម្មវិធី គម្រប់​ខួប ៧០ ឆ្នាំ ថ្ងៃ​ដែលបារាំង បាន​កាត់​ទឹកដី ខ្មែរក្រោម ទៅឱ្យវៀតណាម គ្រប់គ្រង​កាល ៤ មិថុនា ១៩៤៩ / ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៩ នេះ​ជា​ថ្ងៃ ទិវា​ដែល​ខ្មែរក្រោម​រង​ទុក្ខសោកនាដកម្ម និង​ជា​ថ្ងៃ​ដែល​ខ្មែរក្រោម រស់នៅ​ដោយពុំ​មាន​សិទ្ធិ​សេរីភាព ពេញលេញជា​ម្ចាស់​នៃ​ប្រទេសកំណើត​របស់​ខ្លួន ។​

​កម្មវិធី​នេះ ប្រព្រឹត្ត​នៅ​ថ្ងៃទី ៤ មិថុនា ២០១៩ នៅ ភូមិ​គោក​ឃ្លា​ង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ទល់​មុខផ្សារ​ឈូក​មាស ដែល​មាន​អ្នកចូលរួមប្រមាណ​២០០​នាក់ និង​មាន​រាប់បាត្រ​ព្រះសង្ឃ​ចំនួន​ ៧០​ អង្គ​ផង​ដែរ ក្រោម​ព្រះអធិបតីភាព​សម្ដេច ស៊ីសុវត្ថិ ពង្ស​នារី មុនី​ពង្ស ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់នៃ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែងថា ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំមុនៗ​ដែរ អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ បាន​រៀបចំ​ពិធី​បុណ្យ​ដើម្បី​រំលឹក​ដល់​ការបាត់បង់​ដី​កម្ពុជា​ក្រោម​។​

​អាណានិគមនិយម​បារាំង បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ឱ្យ​ស្ថិតក្រោម​អាណានិគម​វៀតណាម​គ្រប់គ្រង​បន្ត នៅ​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​១៩៤៩​។ ប្រធាន​ប្រតិបត្តិ

​សហគមន៍​ខ្មែរ​ក្រោម លោក ថាច់ សេដ្ឋា លើកឡើងថា ចាប់ពីពេលនោះ​មក អាជ្ញាធរ​អាណានិគម​វៀតណាម បាន​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​រំលាយ​ពូជសាសន៍ និង​ព្រះពុទ្ធសាសនា​ខ្មែរ យ៉ាង​សាហាវ​ឃោរឃៅ​ជាទីបំផុត​។ លោក ថាច់ សេដ្ឋា បាន​បន្តថា ការតស៊ូ​ពលី​ជីវិត​នៃ​ប្រជាជាតិ​ខ្មែរ ក៏​ចាប់ផ្ដើម​ឡើង ដើម្បី​ការពារ​អត្តសញ្ញាណ​ជាតិ សិល្បៈ វប្បធម៌ អក្សរសាស្ត្រ ព្រះពុទ្ធសាសនា ទំនៀមទម្លាប់ ប្រពៃណី​ជាតិ​ជា​ដើម ហើយ​ដើម្បី​សម្ដែង​នូវ​កតញ្ញុតាធម៌ និង​គារវកិច្ចចំពោះ​វីរបុរស​ស្នេហា​ជាតិ ក្នុង​បុព្វហេតុ​មាតុភូមិ ក្រុម​អង្គការ សហគមន៍​ខ្មែរ​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ តែងតែ​ប្រារព្ធ​ខួប​បាត់បង់​ទឹកដី​ដោយ​នាំគ្នា រាប់បាត្រ​ព្រះសង្ឃ និង​ប្រារព្ធ​ទិវា​កាន់ទុក្ខ​ជាតិខ្មែរ រាល់ថ្ងៃ​ទី​៤ មិថុនា​៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×