Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាក​ឈ្មោះ​អាជីវកម្ម​ដែល​ខុស ឬ​មិន​បាន​សុំច្បាប់ ត្រូវតែ​ទម្លាក់ចោល ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​

spot_img

​សៀមរាប ៖ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លោក​វ៉េង សុធី បាន​គូសបញ្ជាក់ថា ការលើក​ស្លាក​អាជីវកម្ម​ដែល​ពាក្យពេចន៍​ខ្មែរ​មិន​ត្រឹមត្រូវ ខុស​ពី​ឈ្មោះ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម ឬ​មិន​បាន​សុំ​ច្បាប់​អនុញ្ញា​តជា​មុន ត្រូវតែ​ទម្លាក់ចោល ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់ ពីព្រោះ​កម្ពុជា គឺជា​ប្រទេស​នីតិរដ្ឋ និង​ជា​សមាជិក​នៃ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​។​

​លោក​រដ្ឋលេខាធិការ បានលើកឡើង​ដូច្នោះ នា​ឱកាស​ដឹកនាំ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប ដែល​មាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន ចុះ​រុះរើ​ស្លាក​យីហោ​ផ្ទះសំណាក់​របស់​ជនជាតិ​ចិន ឈ្មោះថា «​តៃ ប៉ូ ផ្ទះ​យុវជន​អន្តរជាតិ​» ស្ថិតនៅ​ផ្ទះ​លេខ ០២៧ ផ្លូវ​ស៊ី​វត្ថា ភូមិ​មណ្ឌល​១ សង្កាត់​សូ​យ​ដង្គុំ ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ ។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋលេខាធិការ វ៉េង សុធី បាន​មានប្រសាសន៍ថា «​ការទម្លាក់​ស្លាក​អាជីវកម្ម​ផ្ទះសំណាក់​ខាងលើ ដោយសារ​តែ​ជនជាតិ​ចិន​ជា​ម្ចាស់​បាន​ប្រើប្រាស់​ពាក្យពេចន៍​ខ្មែរ​មិន​ត្រឹមត្រូវ ខុស​ពី​ឈ្មោះ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​»​។​

​លោក​រដ្ឋលេខាធិការ ក៏​បាន​ធ្វើ​ការណែនាំ និង​ពន្យល់​ជនជាតិ​ចិន​ដែល​ជា​ម្ចាស់ផ្ទះ​សំណាក់ អំពី​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម ច្បាប់​ស្តីពី​ពាណិជ្ជ​នាម ព្រម​ទាំង​នីតិវិធី​ក្នុង​ការស្នើ​សុំ​នា​មក​រណ៍​ផ្លូវការ​សម្រាប់​អាជីវកម្ម ឬ​ក្រុមហ៊ុន​នានា នៅក្នុង​ប្រទេស​កម្ពុជា​។​

​បន្ថែម​លើ​នោះ​ទៀត លោក​រដ្ឋលេខាធិការ ក៏បាន​លើកឡើង​ពី​កិច្ច​ប្រឹងប្រែង​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការលើកកម្ពស់​បរិយាកា​សធុរកិច្ច និង​វិនិយោគ ព្រម​ទាំង​ការខិតខំ​ពង្រឹង​អនុវត្តន៍​ច្បាប់​កម្មសិទ្ធិបញ្ញា និង​ច្បាប់​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធានា​ដល់​ការលូតលាស់​នៃ​វិស័យ​ឯកជន ដែល​ជា​ក្បាលម៉ាស៊ីន​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​៕​ ដោយ ​៖ ​កូឡាប​

spot_img
×