Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេស​ទីម័​រឡេ​ស្តេ​ ស្នើសុំសម្តេច​ប្រធានរដ្ឋសភា​គាំទ្រ​ប្រទេស​ខ្លួន​ជា​សមាជិក​អន្តរ​សភា​អាស៊ាន​

spot_img

​ភ្នំពេញ​ ៖ ​លោក ឌី​យ៉ូនី​ស្យូ ដាកូ​សតា បា​បូ សូ​រេស ​(Dionisio dacosta Babo Soares) រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​នៃ សាធារណរដ្ឋ​ប្រជាធិបតេយ្យ ទីម័​រឡេ​ស្តេ បាន​ស្នើសុំសម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គាំទ្រ​បេក្ខភាព​សភា​ប្រទេស​ខ្លួន ជា​សមាជិក​អន្តរ​សភា​អាស៊ាន ដែលជា​អង្គការ​សភា​របស់​ប្រទេស​សមាជិក​អាស៊ាន​នោះ​។​

​លោក​រដ្ឋមន្ត្រី បាន​លើក​សំណើ​រនេះ​ជូនសម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន នា​ព្រឹក​ថ្ងៃទី​៤ ខែ​មិថុនា ​ឆ្នាំ​២០១៩ ខណៈ​ឯកឧត្តម​ដឹកនាំ​គណៈប្រតិភូ​បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេចនៅ​វិមាន​រដ្ឋ​សភា នៅក្នុង​ឱកាស​ដែល ឯកឧត្តម និង​គណៈប្រតិភូ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

​ក្នុង​ជំនួប​នេះ​លោក​ឌី​យ៉ូនី​ស្យូ ដាកូ​សតា ក៏​បាន​ជម្រាប សម្តេច ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា​ផងដែរ​។ លោក​បាន​គូសបញ្ជាក់ថា កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា លោក​និង​គណៈប្រតិភូ បាន​ជួបពិភាក្សា​ការងារ​ជា​ទ្វេភាគី​ជាមួយ​លោក​ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​បាន​ជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​ពង្រឹង​ពង្រីក​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​។ ជា​ពិសេស​ប្រទេស​ទីម័​រឡេ​ស្តេ​បាន​ស្នើសុំ​កម្ពុជា​គាំទ្រ​ដល់​បេក្ខភាព​របស់​ខ្លួន​បាន​ក្លាយ​ជា​សមាជិក​អាស៊ាន​និង​អន្តរ​សភា​អាស៊ាន​ដែល​ហៅ​កាត់​ថា អាយ​ប៉ា​នោះ​។​

​លោក ឌី​យ៉ូនី​ស្យូ ដាកូ​សតា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការយកចិត្តទុកដាក់​ដល់​ចំណង​មិត្តភាព​សាមគ្គី​ភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា​និង​ទីម័​រឡេ​ស្តេ ពី​សំណាក់​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​គ្រប់​ជាន់ថ្នាក់​។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​ទីម័​រឡេ​ស្តេ ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន និង​សុខសន្តិភាព​ដែល​កម្ពុជា​កំពុង​ទទួលបាន​នាពេល​នេះ​ដែរ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​គាំទ្រ​សំណើ​លើកឡើង​របស់​លោក​រដ្ឋ​មន្ត្រី ទីម័​រឡេ​ស្តេ និង​បាន​គូសបញ្ជាក់ថា កម្ពុជា​រីករាយ​ក្នុង​ការរួមចំណែក​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន ក្នុង​ការចែករំលែក​ប​ទ​ពិសោធន៍​នានា​ក្នុង​គោលដៅ​បង្រួញ​គម្លាត នៃ​ការអភិវឌ្ឍ​ប្រទេស​ក្នុង​តំបន់ ជា​ពិសេស​ការធ្វើ​សមាហរណកម្ម​តំបន់​។ សម្តេច​មានប្រសាសន៍​បន្តថា ជា​ការពិត​ណាស់ ដើម្បី​បញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់ និង សកម្ម​របស់​ខ្លួន ទីម័​រឡេ​ស្តេ គប្បី​ទទួល​បាន​ភាព​ជា​សមាជិក​នៅក្នុង​អង្គការ​ឬ​វេទិកា​អន្តរ​សភា និង​ក្នុង​អង្គការ​ស្ថាប័ន​នីតិប្រតិបត្តិ​ដទៃៗ​ទៀត នៅក្នុង​តំបន់ និង​សកលលោក ។​

​សម្តេច​ប្រធានរដ្ឋសភា​បាន​លើកឡើង​បន្ត​ថា ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​-​ទីម័​រឡេ​ស្តេ ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ មិន​ត្រឹមតែ​នាំមក​នូវ​ឧត្តម​ប្រយោជន៍​ដល់​ប្រទេស​និង​ប្រជាជន​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​រួមចំណែក​ដល់​ការថែរក្សា​សុខសន្តិភាព​ក្នុង​តំបន់ និង​សកលលោក​ផងដែរ​។​

​លោក​ឌី​យ៉ូនី​ស្យូ ដាកូ​សតា បាន​អរគុណ​ចំពោះ​ការគាំទ្រ​របស់​សម្តេច​ប្រធានរដ្ឋសភា ដល់​ប្រទេស​ទីម័​រឡេ​ស្តេ​។ ប្រទេស​ទីម័​រឡេ​ស្តេ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេចនាយក​រដ្ឋមន្ត្រី​ដែល​បាន​ផ្តល់​អាហារ​រូបករណ៍​ដល់​និស្សិត​ទីម័​រឡេ​ស្តេ បាន​មក​សិក្សា​នៅ​កម្ពុជា​និង​បាន​អរគុណ​ចំពោះ​កម្ពុជា​ដែល​នឹង​ប្តេជ្ញាចិត្ត​ខិតខំ​ជំរុញ ទំនាក់ទំនង​ពាណិជ្ជកម្ម កសិកម្ម រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កើន​ឡើង​ផងដែរ៕​ ​ដោយ​៖​កូឡាប​

 

spot_img
×