Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរឆក់​វ័យក្មេង យ៉ាងសកម្ម ២​ នាក់ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញបញ្ជូន​ចូល​គុក​

spot_img

​ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ចោរឆក់ វ័យក្មេង យ៉ាង​សកម្ម​ក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ០២​នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។ ពួកគេ​ទាំង ០២​នាក់ នេះ គឺជា​មុខសញ្ញា​ធ្វើ​សកម្មភាព​ឆក់ ដ៏​សាហាវ ដែល​អាច​ហៅថា ជា​ចោរឆក់ “​អាជីព​” ដោយ​រូបគេ​ទាំង ០២​នាក់ ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ជា​ច្រើន​ឆ្នាំ ,​ច្រើន​រយ​លើក ហើយ​ថែមទាំង​ធ្លាប់​ឆក់​បាន​សម្រេច ជា​ទឹកប្រាក់ ខ្ទង់​ម៉ឺន​ដុល្លារ​ផង​ដែរ​។​

​ជនសង្ស័យ​ទាំ​ងាំង​២​នាក់ គឺ ១/ ឈ្មោះ ស៊ុន ម៉េង​ស៊ឺ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ និង​២/ ឈ្មោះ ហួត ឆៃ​ណា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ​។​

​ពួកគេ​ទាំង ០២​នាក់ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ប្រដេញ​តាម​ឃាត់ខ្លួន​បាន​ភ្លាមៗ ខណៈ​ដែល​រូបគេ​ព្យាយាម​ជិះ​ម៉ូតូ រត់គេចខ្លួន​ពី​សមត្ថកិច្ច ក្រោយពេល​ដែល​ពួកគេ បានធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​លើ​ដងផ្លូវ កាលពី​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២៣:៥៨​នាទី នៅ​ចំណុច ផ្លូវ​លេខ​២១៤ កែង​៦៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ក្រោម​ចម្លើយសារភាព នៅ​ចំពោះមុខ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ពួកគេ​ទាំង ០២​នាក់ សារភាព​ឲ្យដឹង​ដូចៗ​គ្នា មុខ​ចេញ​ធ្វើ​សកម្មភាព​ឆក់​ពួកគេ​បាន​ទៅ​ផឹកស៊ី​នៅផ្ទះ​មិត្តភក្តិ​ឈ្មោះ អា​សង់​តា នៅ​ខណ្ឌ​ឬ​ស្សី​កែវ ក្រោយពេល​ផឹកស៊ី​ហើយ​ពួកគេ បាន​បបួលគ្នា ដើររក​ឆក់​សម្ភារៈ​មាន​តម្លៃ​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​លើ​ដងផ្លូវ ដោយ​ជិះ​ម៉ូតូ ០១​គ្រឿង ម៉ាក ហុងដា ប៊ីត ពណ៌​ផ្កាឈូក លា​យស ស្លាក​លេខ ភ្នំពេញ 1AQ-9712​។ លុះ​ពេល​ជិះ​ដល់​ផ្លូវ​លេខ​២១៤ មុខ​ខារ៉ាអូខេ X2 ពួក​គេ​ឃើញ​ជនជាតិ​ចិន​ប្រហែល ០៦​នាក់ និង​មាន​យួរ​កាបូប​ជាប់ដៃ ជា​ឳ​កាស​ល្អ រូបគេ​ទាំង ០២​នាក់ បាន​ជិះ​ទៅ​ក្បែរ​ហើយ ឆក់​យក​កាបូប​ពី​ដៃ​ជនរងគ្រោះ​បាន​សម្រេច តែ​ត្រូវបាន​កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​ឃើញ បាន​ប្រដេញ​តាម​ភ្លាមៗ ហើយ​ពួកគេ​បាន​ព្យាយាម​ជិះ​រត់​គេចខ្លួន​ពី​សមត្ថកិច្ច តែ​ពុំ​អាច​គេចខ្លួន​រួច​នោះ​ទេ​។​

​រូបគេ​ទាំង ០២​នាក់ ប្រាប់​ឲ្យដឹង​បន្ថែមទៀតថា ក្នុង​អំឡុង​ឆ្នាំ​២០១៩ ពួកគេ ធ្លាប់បាន​ធ្វើ​សកម្មភាព​ឆក់​សម្ភារៈ​មានតម្លៃ​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​លើ​ដងផ្លូវ ចំនួន ០៥​លើក​មក​ហើយ​។ លើក​ទី​១ ឆក់​បាន​ទូរស័ព្ទ​ដៃ ០១​គ្រឿង ម៉ាក Oppo នៅ​មុខ​ព្រះបរមរាជវាំង ,​លើក​ទី​២ ឆក់​បាន​ទូរស័ព្ទ​ដៃ ០១​គ្រឿង ម៉ាក Iphone7 ពី​ជនជាតិ​ចិន នៅ​ម្តុំ​ផ្សារកណ្តាល ,​លើក​ទី​៣ ឆក់​បាន​កាបូប របស់​ជនជាតិ​ចិន នៅ​ម្តុំ​លុច្ស​សារី ផ្លូវ​២១៤ កែង​៦៣ ,​លើក​ទី​៤ ឆក់​មិនបាន​សម្រេច នៅ​ម្តុំ​ផ្សារកណ្តាល ,​លើក​ទី​៥ ឆក់​កាបូប​ជនជាតិ​បារាំង មិនបាន​សម្រេច​។​

​រីឯ​ឈ្មោះ ហួត ឆៃ​ណា បាន​ប្រាប់​សមត្ថកិច្ច​អាវុធហត្ថ​ឲ្យដឹង​ទៀតថា កាល​អំឡុង​ឆ្នាំ​២០១៥ ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​សម្ភារៈ​មាន​តម្លៃ​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​លើ​ដងផ្លូវ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ បានសម្រេច ១៥០​លើក ហើយ​ភាគច្រើន​រូបគេ​ធ្វើ​សកម្មភាព​ឆក់​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ទួលគោក​។ ក្នុងនោះ ០២​លើក ដែល​រូបគេ​ចាំ គឺ​លើក​ទី​១ ឆក់​បាន​ប្រាក់ ១៥,០០០​ដុល្លា​អាមេរិក ពី​ជនរងគ្រោះ​ពីរ​នាក់ ជា​ប្តី​ប្រពន្ធ ,​លើក​ទី​២ ឆក់​បាន​ទូរស័ព្ទ​ដៃ ០១​គ្រឿង នៅ​មុខ​វត្ត​សំរោង​អណ្តែត​៕​ ​ដោយ​៖​កូឡាប​

spot_img
×