Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​នៅក្នុង​ក្រុង​ដូន​កែវ មានការ​រអ៊ូរទាំ​សឹងតែ​គ្រប់ៗ​គ្នា បន្ទាប់ពី​មាន​ភ្លើង​ដាច់​ប្រើប្រាស់​មិន​គ្រប់គ្រាន់ តែ​បែរ​ជា​បរិមាណ​នៃ​ការប្រើប្រាស់​ឡើង​ទ្វេដង​ទៅវិញ​

spot_img

​តាកែវ ​៖ ពលរដ្ឋ​រស់​ក្នុង​ក្រុង​ដូន​កែវ ម្នាក់​ណា​ក៏​ដូចជា​ម្នាក់​ណា​ដែរ នាំគ្នា​រអ៊ូរទាំ​ចំពោះ​ការប្រើប្រាស់​ថាមពលអគ្គីសនី ដែល​ប្រើប្រាស់​ជា​ប្រចាំ​នៅតាម​គេហដ្ឋាន​របស់​ខ្លួន ដោយ​កាលពីមុន មិន​ដែល​ដាច់​ភ្លើង ឬ​រអាក់រអួល​ម្តងណា​ឡើយ ហើយ​មាន​ថាមពលអគ្គីសនី​ប្រើប្រាស់​ក្នុងផ្ទះ​ធម្មតា តម្លៃបរិមាណ​ប្រើប្រាស់​សមរម្យ​និង​ទទួលយកបាន តែ​មក​ដល់​ពេក​នេះ បន្ទាប់​ពី​ខាង EDC តាកែវ បាន​ផ្លាស់ប្តូរ​នៅ​ប្រព័ន្ធ​ប្រើប្រាស់​មួយចំនួន ដែល​ប្រើ​សម្រាប់​ផ្គត់ផ្គង់​ភ្លើង​អោយ​ប្រជាពលរដ្ឋ​កាលពី ខែ​មីនា ឆ្នាំ​២០១៩​មក ស្រាប់តែ​អគ្គីសនី​ដែល​ប្រើប្រាស់​នៅក្នុង​ក្រុង​ដូន​កែវ ចាប់ផ្តើម​រអាក់រអួល និង​ដាច់​ភ្លើង​ជា​ញឹក​ញ​ប់​ដែរ ហើយ​អ្វី​ដែល​គួរ​អោយ​ងើយ​ឆ្ងល់​ខ្លាំង​បំផុត និង​កើតជា​ប្រធានបទ​ចម្ងល់​រាល់​ថ្ងៃ​របស់​ពលរដ្ឋ​រស់​ក្នុង​ក្រុង​ដូន​កែវ​នោះ គឺ​ភ្លើង​ប្រើប្រាស់​គ្រាប់​គ្រាន់​ដូច​រាល់ដង​ទេ បន្តិច ដាច់ ៗ មួយ​ខែ​ដាច់​ភ្លើង ៤ ទៅ ៥​ដង តែ​បែ​ជា​បរិមាណ​នៃ​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​មួយចំនួន មាន​ការកើនឡើង​ទ្វេដង​ទៅវិញ ដោយ​កើន​ឡើង​ជាង​មុន ៣០​ភាគរយ​ នៃ​ចំនួនដែល​ធ្លាប់​ប្រើប្រាស់​ដូច​សព្វដង ។​

​ជុំវិញ​ករណី​នេះ​សូមអោយ​ខាង​ជំនាញ នៃ​អគ្គីសនី​ខេត្តតាកែវ​មេត្តាជួយ​ពន្យល់ អំពី​មូលហេតុ​នេះ​អោយបាន​ច្បាស់លាស់​ផង ?

តាកែវ​

spot_img
×