Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ ខេត្ត​ស្វាយរៀង​ចុះសួរសុខទុក្ខ និង​ចែក​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ ២២ ​គ្រួសារ​

spot_img

​ខេត្ត​ស្វាយរៀង ​៖ ​លោកស្រី ពៅ សុភាព តំណាង​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​និង​ក្រុមការងារ​សាខា​កាក​បាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៩ ​បាន​នាំយក​អំណោយ​មនុស្សធម៌ របស់​សាខា​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃ​ទី ២ ខែ មិថុនា ឆ្នាំ ២០១៩ បណ្តាល​ឲ្យ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ ក្នុងស្រុក ៣ នៅ​ខេត្ត​ស្វាយរៀង ស្រុក​ស្វាយទាប នៅ​ឃុំ​កណ្តៀង​រាយ ខូចខាត​ទាំងស្រុង ៨ ខ្នង មធ្យម ១១ ខ្នង ស្រុក​កំពង់រោទិ៍​នៅ ឃុំ​ញរ ខូចខាត​ទាំងស្រុង ១ ខ្នង ថ្ងៃ​ដរ​ដែល​នោះដែរ នៅ​ស្រុក​រមាស​ហែក ឃុំ​ក្រសាំង ខូចខាត​ទាំងស្រុង ១ ខ្នង មធ្យម ១ ខ្នង សរុប ២២ ខ្នង ក្នុងនោះ​ខូចខាត​ទាំងស្រុង​ចំនួន ១០ ខ្នង មធ្យម ១២ ខ្នង ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោកស្រី ពៅ សុភាព បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​សេចក្ដី​នឹករលឹក​ពី​សំណាក់​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ហើយ​ជានិច្ចកាល​សម្ដេច តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​ជំរុញ​ឲ្យមាន​ការដោះស្រា​យ​បញ្ហា​នានា​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង ។ ទន្ទឹមនេះ លោកស្រី​ក៏​បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ ដោយ​ត្រូវ​បិទ​ទូរទស្សន៍ ទូរ​សព្ទ នៅពេល​មាន​ភ្លៀង​ធ្លាក់ ដែល​ងាយ​នឹង​បង្កឲ្យមាន​គ្រោះថ្នាក់​ដោយសារ​រន្ទះ ឬ​ខ្យល់​កន្ត្រាក់ រក​កន្លែង​ដែល​មាន​សុវត្ថិភាព ត្រូវ​មើល​ថែទាំ​កូនចៅ​ឲ្យបាន​ល្អ ជាពិសេស​ក្មេង​តូចៗ​កុំឲ្យ​លេង​ទឹក​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដោយ​ករណី​លង់ទឹក ត្រូវ​ថែរក្សា​សុខភាព និង​មាន​អនាម័យ​ល្អ​ក្នុង​ការរស់នៅ ត្រៀម​ឧបករណ៍ សម្ភារៈ ពូជ​សម្រាប់​ការងារ​បង្កបង្កើនផល​នា​រដូវវស្សាហ៍​ខាងមុខឲ្យ​បានទាន់ពេ​ល​វេលា ។​

​អំណោយ​ដែល​បាន​ចែក​ជូន​គ្រួសារ​រងគ្រោះ​ទាំងស្រុង ១០ គ្រួសារ​ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០ គ​.​ក្រ កៅស៊ូ​តង់ ១ ធុង​ទឹក​ជ័រ ១ ឆ្នាំងបាយ សម្ល ២ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេល​បត់ ១ មុង ១ ភួយ ១ ក្រ​ម៉ា ១ សារុង ១ ថវិកា ២០០.០០០ រៀល គ្រួសារ​រងគ្រោះ​មធ្យម ១២ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គ​.​ក្រ ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេល​បត់ ១ មុង ១ ភួយ ១ សារុង ១ ក្រ​ម៉ា ១ ថវិកា ៥០.០០០ រៀល សមាគមន៍​ភូមិ​ប្រសូត្រ ២ ឧបត្ថម្ភ​ថវិកា ២០០,០០០ រៀល តា​រយៈ​សាខា​ដល់​សមាជិក​ក្នុងភូមិ ។ ក្នុងឱកាស​នោះ​ដែរ​ដោយ​ដោយ​មើលឃើញ​ពី​តម្រូវការ​ចាំបាច់​ក្នុង​ការប្រកប​របរ​ប្រចាំថ្ងៃ និង​សំណូមពរ​របស់​លោកតា ពុធ ថន អាយុ ៨៣ ឆ្នាំ រស់នៅ​ម្នាក់ឯង មានមុខ​របរ​ដើរ​លក់​ថ្នាំ​បូរាណ រស់នៅ​ភូមិ ត្រោក ឃុំ សំបួរ ស្រុក​រមាស​ហែក​សាខា បាន​ផ្តល់​កង់​មួយ​គ្រឿង ដើម្បី​ដឹក ថ្នា​លក់​បន្ត​ទៀត បន្ទាប់​ពី​កង់​របស់​គាត់​បាន​ខូចខាត​ទាំងស្រុង​ដោយសារ​អគ្គីភ័យ​កាលពី ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៩ កន្លងទៅ​បន្ទាប់ពី​សាខា​បាន​ឆ្លើយតប​ជា​ស្បៀង សម្ភារ និង​ថវិកា ម្តង​រួច​ហើយ ។​វ៉ៃកូ​

spot_img
×