Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ពាណិជ្ជកម្ម និង​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួត​គ្នា រវាង​កម្ពុជា​ម៉ាឡេស៊ី​

spot_img

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ធ្វើ​ការណែនាំ ឲ្យធ្វើ​យ៉ាងណា​ជំរុញ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ កម្ពុជា​ម៉ាឡេស៊ី និង​ជំរុញ​កិច្ចព្រមព្រៀង មិន​យកពន្ធ​ត្រួត​គ្នា នៃ​ប្រទេស​ទាំង​ពីរ​ផង ដើម្បី​ធ្វើ​យ៉ាងណា​សម្រួល ដល់​ការវិនិយោគ​ពាណិជ្ជកម្ម​យើង​ទាំងពីរ​។​

​នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃ​អង្គារ ២​កើត ខែ​ជេស្ឋ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៩ នេះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ​លោក Eldeen Hasaaini Binh Mohd Hashim (​អែល​ឌី​ន ហួសៃ​នី ប៊ីន ម៉ូត ហា​ស៊ីម​) ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី ប្រចាំ​នៅ​កម្ពុជា​។​

​ក្នុងជំនួប​នោះ លោក Eldeen Hasaaini Binh Mohd Hashim បាន​គោរព​ជម្រាបជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ថា លោក​ពិតជា​រីករាយ​ណាស់​បាន​មក​បម្រើ​ការងា​រ​បេសកកម្ម​ការទូត​នៅ​រាជាណាចក្រ​កម្ពុជា​។ លោក​មាន​ការគោរព និង​កោតសរសើរ​យ៉ាង​ខ្លាំង ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ដែល​ជា​មេដឹកនាំ​មួយរូប​ដែល បាន​ដឹកនាំ​ប្រទេស​កម្ពុជា ពី​ប្រទេស​ដែល​មាន​សង្គ្រាម មក​ជា​ប្រទេស​ដែល​មាន​សុខសន្តិភាព ប្រជាធិបតេយ្យ និង​ជា​ប្រទេស​ដែល​មាន​ការអភិវឌ្ឍន៍ និង​រីកចម្រើន​។​

​លោក​ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​ថ្មី ក៏​បាន​ជម្រាបជូន សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ថា ក្នុង​បេសកកម្ម​ការងារ​របស់​លោក នៅ​កម្ពុជា​នៅពេលនេះ គឺ​៖

​ទី​១)​ធ្វើយ៉ាងណា ជំរុញ​ទំនាក់ទំនង​កម្ពុជា និង​ម៉ាឡេស៊ី​ឲ្យ​កាន់តែ មាន​ការរីកចម្រើន​ឡើង​ថែម​ទៀត​។

​ទី​២)​ជំរុញ​រាល់​កិច្ចព្រមព្រៀង អនុស្សរណៈ​ទាំងឡាយ ដែល​បាន​ចុះហត្ថលេខា​កន្លង​មក​ឲ្យ​ដំណើរការ​ទៅមុ​ខ​។

​ទី​៣)​ជំរុញ​ពាណិជ្ជកម្ម​កម្ពុជា និង​ម៉ាឡេស៊ី​អោយមាន​ទំហំ​កាន់តែ​ធំ​ឡើង ជាពិសេស​ការនាំ​អង្ករ​ចេញពី​កម្ពុជា​ទៅ​ម៉ាឡេស៊ី ព្រមទាំង​ធ្វើ​យ៉ាងណា​ជំរុញ ការវិនិយោគ​ម៉ាឡេស៊ី​នៅ​កម្ពុជា ឱ្យក្លាយ​ទៅ​ជា​វិនិយោគ​ធំ​លំដាប់​ទី​១​នៅ​កម្ពុជា​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​សំដែង​នូវ​ការអបអរសាទរ​ចំពោះ​លោក Eldeen Hasaaini Binh Mohd Hashim ដែល​ត្រូវបាន​តែងតាំង​ជា​អគ្គរដ្ឋទូត​វិសាមញ្ញា និង​ពេញ​សមត្ថភាព​នៅ​កម្ពុជា ហើយ​សម្ដេច​តេជោក៏បាន​មាន​ប្រសាសន៍ផង​ដែរថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ម៉ាឡេស៊ី​បាន​ឈាន​ដល់​កម្រិត​មួយ ដែល​មិន​ធ្លាប់​មាន​ហើយ​អ្វី​ដែល​ជា​គោលបំណង និង​សេចក្តី​ប៉ងប្រាថ្នា​របស់​ស​ម្ដេច គឺ​ធ្វើ​យ៉ាងណា​ជំរុញ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ធំ​បន្ថែមទៀត ហើយ​លើសពីនោះ​ទៀត គឺ​ធ្វើ​យ៉ាងណា​ជំរុញ លំហូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ឲ្យមាន​លំហូរ​ដោយ​សេរី​ស្របតាម​យន្តការ​គោលការណ៍ និង​គោល​នយោបាយ របស់​អាស៊ាន មិន​តែ​ប៉ុណ្ណោះ​ត្រូវ​ជំរុញឱ្យមាន លំហូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​អាស៊ាន និង​អាស៊ាន​ផងដែរ​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ធ្វើ​ការណែនាំ​ឲ្យធ្វើ​យ៉ាងណា​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​ផង និង​ជំរុញ​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួតគ្នា នៃ​ប្រទេស​ទាំង​ពីរ​ផង ដើម្បី​ធ្វើ​យ៉ាងណា​សម្រួល ដល់​ការវិនិយោគ​ពាណិជ្ជកម្ម​យើង​ទាំងពីរ ហើយ​សម្តេច​តេជោ ក៏បាន​ជូនពរ​លោក​ឯកអ្គ​រដ្ឋទ​ថ្មី ទទួលបាន​នូវ​ភាពជោគជ័យ ក្នុង​បេសកកម្ម​ការងារ​នៅ​កម្ពុជា​៕​

 

spot_img
×