Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធសាស្ត្រ​៣​យ៉ាង កម្មវិធី​អាទិភាព ៨​ចំណុច ពង្រីក​សេវា​សុខុមាល ភាព​ជនពិការ មនុស្ស​ចាស់ និង​ចាស់ជរា​ក្រីក្រ​គ្មាន​ទីពឹង​

spot_img

​សៀមរាប​៖ លោក​រដ្ឋមន្ត្រី វង សូ​ត បាន​លើកឡើង​ថា ពាក់ព័ន្ធ​នឹង​ផ្នែក​សង្គមកិច្ច រាជរដ្ឋាភិបាល បានអនុម័ត និង​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់ ក្របខ័ណ្ឌ គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៧-២០៣០ ដែល​ជា​ឯកសារ​គោល​សំខាន់ៗ សម្រាប់​ក្រសួង ស្ថាប័ន យកទៅអនុវត្ត ក្នុង​នោះ​សម្រាប់​ឆ្នាំ​២០១៧​នេះ យុទ្ធសាស្ត្រ​៣​យ៉ាង កម្មវិធី​អាទិភាព ៨​ចំណុច ត្រូវបាន​ជំរុញ អនុវត្ត​ប្រកប​ដោយ​លទ្ធផល​ផ្លែផ្កា​។​

​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​ទិសដៅ​អនុវត្ត​បន្ត​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។​
ថ្ងៃ​ពុធ ១០​កើត ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែ​ធ្នូ ឆ្នាំ ២០១៧ នៅ​សណ្ឋាគារ តារា​រង្សី ខេត្តសៀមរាប លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា។

​បើ​តាម​ការ​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី វង សូ​ត សម្រាប់​ឆ្នាំ​២០១៧​នេះ យុទ្ធសាស្ត្រ​៣​យ៉ាង កម្មវិធី​អាទិភាព ៨​ចំណុច ត្រូវបាន​ជំរុញ អនុវត្ត​ប្រកប​ដោយ​លទ្ធផល​ផ្លែផ្កា​រួមមាន​៖ ១៖ សេវា​សុខុមាលភាព​សង្គម សម្រាប់​ជនក្រីក្រ និង​ងាយ​រងគ្រោះ កុមារ មនុស្ស​ចាស់ មន្ត្រីរាជការ​ស៊ីវិល និង​អតីតយុទ្ធជន ។ ២៖ សេវា​សុខុមាលភាព​កុមារ បាន​បន្ត​រីកចម្រើន​ឥតឈប់ឈរ​។ ៣៖ សេវា​សុខុមាលភាព​ជនពិការ ត្រូវបាន​ទទួល​ការយកចិត្តទុកដាក់ ។ ៤៖ សេវា​សុខុមាលភាព​មនុស្ស​ចាស់ ត្រូវបាន​យកចិត្តទុកដាក់ ។ ៥៖ របប​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រីរាជការ​ស៊ីវិល បាន​ដំណើរការ​យ៉ាង​សកម្ម ។ ៦៖ វិស័យ​អតីតយុទ្ធជន ត្រូវបាន​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់ ។ ៧៖ ក្រសួង​បាន​លើកទឹកចិត្ត និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ និង​៨៖ ពង្រឹង​អភិបាលកិច្ច​តាមរយៈ ការជ្រើសរើស​មន្ត្រី​ក្រប​ខណ្ឌ​ថ្មី​។​

​លោក​រដ្ឋមន្ដ្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​និង​យុវនីតិសម្បទា បាន​ស្នើ​ដល់​មន្ត្រី និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ពង្រឹង​សេវា​សុខុមាលភាព​សង្គម បន្ត​អនុវត្តន៍​កម្មវិធី​អប់រំ ពង្រឹង​កម្មវិធី​ដោះ ស្រាយ​បញ្ហា​ជនអនាថា បន្ត​អនុវត្តន៍​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ យកចិត្តទុកដាក់​ផ្តល់​សេវា សង្គមកិច្ច ជំរុញ​ការងារ​ប្រយុទ្ធប្រឆាំង អំពើ​ជួញដូរ​មនុស្ស យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា របស់​កុមារ​កំព្រា និង​កុមារ​ពិការ ត្រូវ​ពង្រឹង និង​ពង្រីក​សេវា​សុខុមាលភាព​ជនពិការ មនុស្ស​ចាស់ ចាស់ជរា​ក្រីក្រ​គ្មាន​ទីពឹង បន្ត​អនុវត្តន៍​របប​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រីរាជការ​ស៊ីវិល​ជា​ដើម​។​

​លោក​រដ្ឋមន្ត្រី បាន​បន្ដថា ក្រៅពី​ភាពជោគជ័យ​ទាំងនេះ នៅ​មានប​ញ្ហ​ប្រឈម​មួយចំនួន ដែល​ទាមទារ​ឱ្យ​រួម​គ្នា​បន្ត​ខិតខំ​រិះរក​ដំណោះស្រាយ ដូចជា ការប្រែប្រួល​អាកាសធាតុ ការផ្ទុះ​ចេញ​នូវ​ជំងឺ​ប្លែកៗ បញ្ហា​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន របស់​ប្រជាជន បញ្ហា​ជន​អានា​ថា ការជួយ​ញ​ដូរ​មនុស្ស ជួយ​ញ​ដូរ​ពលកម្ម ការកេងប្រវ័ញ្ច ផ្លូវភេទ ការប្រើប្រាស់​គ្រឿងញៀន និង​បម្រែសម្រួល​ផ្នែក​ប្រជាសាស្ត្រ​ជាដើម​។ លោក​រដ្ឋមន្ដ្រី​បាន​បន្ថែមថា សម្រាប់​ទិសដៅ​បន្ត ភាគី​ពាក់ព័ន្ធ​ត្រូវ​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​ប្រព័ន្ធ សន្តិសុខ​សង្គម​ទូលំទូលាយ​សម្រាប់​ប្រជាជន​កម្ពុជា អភិវឌ្ឍន៍​សមត្ថភាព​ស្ថាប័ន និង​ពង្រឹង​ភាពជា ដៃគូ​អភិឌ្ឍន៍​៕ ដោយ​៖​កូឡាប​

spot_img
×