Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ចាត់​ព្រះរាជតំណាង យក​ព្រះ​រាជូបត្ថម្ភ​ដ៏​ឧត្តុង្គឧត្តម ជូន​ដល់​សហគមន៍​ខ្មែរក​ម្ពជា​ក្រោម​

spot_img

​ភ្នំពេញ ​៖ ​បើ​តាម​ការផ្សព្វផ្សាយរ​បស់​ផេក​ហ្វេស​ប៊ុក​ព្រះបរមរាជវាំង​បាន​លើ​ក​ឡើងថា នា​វេលា​ព្រឹក​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន សម្ដេច សុីសុវត្ថិ ពង្ស​នារី មុនី​ពង្ស ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​យាង​ចូលរួម​ជា​ព្រះអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ពិធី​បុណ្យរាប់បាត្រ​ព្រះសង្ឃ​ចំនួន ១៩៤៩​អង្គ ដើម្បី​ឧទ្ទិស​កុសល​ប្រគេន​វិញ្ញាណក្ខន្ធ ព្រះ​សង្ឈ បុព្វការី​ជន​អ្នកស្នេហាជាតិ ខ្មែរ​កម្ពុជា​ក្រោម​។​

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នោះ​ផង​ដែល សម្ដេច សុីសុវត្ថិ ពង្ស​នារី មុនី​ពង្ស បាន​នាំមក​នូវ​ព្រះរាជ​បណ្ដាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​អំពី ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្ដេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រមទាំង​ព្រះរាជទាន នៃ​សម្តេច​ព្រះមហាក្សត្រី ជា​ព្រះ​រាជទ្រព្យ​ចំនួន ៣០០០​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ព្រះ​រាជូបត្ថម្ភ​ដ៏​ឧត្តុង្គឧត្តម​ជា​រៀងរាល់ឆ្នាំ ជូន​ដល់​សហគមន៍​ខ្មែរក​ម្ពជា​ក្រោម ។​

​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ បាន​រៀបចំ​កម្មវិធី គម្រប់​ខួប ៧០ ឆ្នាំ ថ្ងៃ​ដែល បារាំង បាន​កាត់​ទឹកដី ខ្មែរក្រោម ទៅឱ្យ វៀតណាម គ្រប់គ្រង​កាល ៤ មិថុនា ១៩៤៩ / ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៩ នេះ​ជា​ថ្ងៃ ទិវា​ដែល​ខ្មែរក្រោម​រង​ទុក្ខ សោកនាដកម្ម និង​ជា​ថ្ងៃ​ដែល​ខ្មែរក្រោម រស់នៅ​ដោយ ពុំ​មាន​សិទ្ធិ​សេរីភាព ពេញលេញ ជា​ម្ចាស់​នៃ​ប្រទេស កំណើត​របស់​ខ្លួន ។​

​កម្មវិធី​នេះ ប្រព្រឹត្ត​នៅ​ថ្ងៃទី ៤ មិថុនា ២០១៩ នៅ ភូមិ​គោក​ឃ្លា​ង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ទល់​ផ្សា​ឈូក​មាស ដែល​មាន​អ្នកចូលរួម ប្រមាណ​២០០​នាក់ និង​មាន​រាប់បាត្រ​ព្រះសង្ឃ​ចំនួន​៧០​អង្គ​ផង​ដែរ ក្រោម​ព្រះអធិបតីភាព​សម្ដេច ស៊ីសុវត្ថិ ពង្ស​នារី មុនី​ពង្ស ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់ នៃ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែងថា ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំមុនៗ​ដែរ អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ បាន​រៀបចំ​ពិធី​បុណ្យ​ដើម្បី​រំលឹក​ដល់​ការបាត់បង់​ដី​កម្ពុជា​ក្រោម​។​

​អាណានិគមនិយម​បារាំង បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ឱ្យ​ស្ថិតក្រោម​អាណានិគម​វៀតណាម​គ្រប់គ្រង​បន្ត នៅ​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​១៩៤៩​។ ប្រធាន​ប្រតិបត្តិ​សហគមន៍​ខ្មែរ​ក្រោម លោក ថាច់ សេដ្ឋា លើកឡើងថា ចាប់ពីពេលនោះ​មក អាជ្ញាធរ​អាណានិគម​វៀតណាម បាន​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​រំលាយ​ពូជសាសន៍ និង​ព្រះពុទ្ធសាសនា​ខ្មែរ យ៉ាង​សាហាវ​ឃោរឃៅ​ជាទីបំផុត​។ លោក ថាច់ សេដ្ឋា បាន​បន្តថា ការតស៊ូ​ពលី​ជីវិត​នៃ​ប្រជាជាតិ​ខ្មែរ ក៏​ចាប់ផ្ដើម​ឡើង ដើម្បី​ការពារ​អត្តសញ្ញាណ​ជាតិ សិល្បៈ វប្បធម៌ អក្សរសាស្ត្រ ព្រះពុទ្ធសាសនា ទំនៀមទម្លាប់ ប្រពៃណី​ជាតិ​ជា​ដើម ហើយ​ដើម្បី​សម្ដែង​នូវ​កតញ្ញុតាធម៌ និង​គារវកិច្ច ចំពោះ​វីរបុរស​ស្នេហា​ជាតិ ក្នុង​បុព្វហេតុ​មាតុភូមិ ក្រុម​អង្គការ សហគមន៍​ខ្មែរ​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ តែងតែ​ប្រារព្ធ​ខួប​បាត់បង់​ទឹកដី​ដោយ​នាំគ្នា រាប់បាត្រ​ព្រះសង្ឃ និង​ប្រារព្ធ​ទិវា​កាន់ទុក្ខ​ជាតិខ្មែរ រាល់ថ្ងៃ​ទី​៤ មិថុនា​៕​ ដោយ​៖​កូឡាប​

 

spot_img
×