Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ បញ្ជូន​ចោរឆក់​២​នាក់ ទៅ​តុលាការ​

spot_img

​ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ​២​ នាក់ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធីពាក់ព័ន្ធ​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស​។​

​លោក​វរសេនីយ៍ឯក ប៊ុន ស​ត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ បានឱ្យដឹង​ថា​ជនសង្ស័យ​ត្រូវបាន កម្លាំង​ជំនាញ​ស្រាវជ្រាវ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​០១ ខែ មិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​និង​៣០​នាទី នៅ​ចំណុច​ផ្លូវ​លេខ​៣១៥ កែង​ផ្លូវ​លេខ​៥១៦ សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ពាក់​ពន្ធ័​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស (​ឆក់​ទូរស័ព្ទដៃ​ម៉ាក ​IPhoneX ពណ៌​ស មិនបាន​សម្រេច​) នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៥៩ ផ្លូវ​លេខ ៣១៥ ក្រុម​២៧ ភូមិ​៥ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

​លោកនាយ​ការិយាល័យ​បន្ត​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ ព្រំ វាសនា ហៅ ប៉េះ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​មិន​ពិត​ប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១៥ ផ្លូវ​លេខ​៥៣០ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ និង​ទី​២-​ឈ្មោះ សុខ ទី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។

​វត្ថុតាង​ចាប់យក ៖ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ឆ្នាំ ផលិត​២០១៩ លេខ​តួ​-​លេខ​ម៉ាស៊ីន ​៩០៣៧០ ពាក់​ស្លាក​លេខ​ភ្នំពេញ ១HO-៦០៤១ ៕​ ដោយ ​៖ ​កូឡាប​

spot_img
×