Thursday, December 9, 2021

នគរបាល​ខេត្ត​ព្រះសីហនុ បញ្ជូន​ជនសង្ស័យ​រំលោភ​សម្លាប់​បងប្អូន​បង្កើត​ពីរ​នាក់ ទៅកាន់​តុលាការ​ផ្តន្ទាទោស​

​ខេត្ត​ព្រះសីហនុ​ ៖ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​នៅ​រសៀល​ទី​៤ ខែ​មិថុនា​ថា សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​រំលោភ​សម្លាប់ កុមារា​កុមារី​ពីរ​នាក់​បងប្អូន​បង្កើត រស់នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​រួចហើយ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​

​សមត្ថកិច្ច​ឲ្យដឹងថា ជនសង្ស័យ​ក្នុង​បទល្មើស​ខាងលើ ឈ្មោះ មាង វិចិត្រ អាយុ​២៦​ឆ្នាំ គឺជា​ជន​ដៃដល់ ដែល​បា​ន​រំលោភ​កុមារី ផា ស្រី​ល័​ក្ខ អាយុ​១០​ឆ្នាំ រួចហើយ​ក៏​បាន​សម្លាប់​កុមារី​នេះ និង​សម្លាប់​កុមារា​ម្នាក់ទៀត​ត្រូវជា​ប្អូនបង្កើត ឈ្មោះ ផា សុខលី មុន​រត់គេច​ខ្លួន។​

​លោក ជួន ណា​រិន្ទ បន្តថា ចំពោះ​ស្ត្រី​ជា​ភរិយា​ជនសង្ស័យ​រូបនេះ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​ដំបូង​ដែរ​នោះ គឺ​មិន​មាន​ពិរុទ្ធភាព និង​មិន​បាន​បញ្ជូន​ទៅកាន់​តុលាការ​ទេ គឺ​បញ្ជូន​តែ​ជន​ដៃដល់​ឈ្មោះ​មាង វិចិត្រ តែ​ម្នាក់​ប៉ុណ្ណោះ ដើម្បី​ឲ្យ​តុលាការ​បន្ត​នីតិវិធី​តាមច្បាប់​៕ ដែន សីមា​