Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ ថ្ងៃនេះ​ការងារ​របស់​អ្នក​អាច​ជួប​រឿង​មិនល្អ ។ ប៉ុន្តែ​អ្នកនឹង​រកឃើញ​វិធី​ដោះស្រាយ ដោយ​គ្រាន់តែ​រក្សា​ភាពម្ចាស់ការ នឹងនរ​គឺ​កុំ​រាថយ ។ ក្រៅពី​ធ្វើការ​អ្វី​ក៏​គួរ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​កុំ​ឲ្យ​អ្នកដទៃ​ពិបាក​ទ្រាំ ។ រឿង​មនោសញ្ចេតនា ធ្លាក់ចុះ​មួយផ្នែក​ដោយសារ​អ្នក​រវល់​ពេក​ពុំ​សូវ​បាន​យកចិត្តទុកដាក់​ដល់​គូស្នេហ៍ ។​

បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៥,៨ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​នាំ​សំណាង បៃតង , ស ។ ឆ្នាំរកា , វក , ម្សាញ់ ៕

​ឆ្នាំឆ្លូវ ៖ ការងារ​រីកចម្រើន​ល្អ កាន់តែ​ប្រឹងប្រែង​នោះ​កាន់តែ​ទទួលបាន​លទ្ធផល​ហួស​ពី​ការ​ទន្ទឹង​ទុក ។ ឱកាស​ដើម្បី​ឲ្យ​អ្នក​ពង្រីក អភិវឌ្ឍន៍​ខ្លួនឯង​គឺមាន​ច្រើន ចូរ​ក្តាប់​ឲ្យ​ជាប់​និង​ធ្វើ​ឲ្យ​ពេញទំហឹង ។ អ្នក​អាច​ជំពាក់​ក្នុង​រឿង​ប្រទាញប្រទង់​លុយកាក់ ។ ថ្ងៃនេះ​គួរ​គ្រប់គ្រង​អារម្មណ៍​កុំ​ឲ្យ​មនោសញ្ចេតនា​ឥទ្ធិពល​ដល់​ការងារ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ២,៥ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​នាំ​សំណាង លឿង , ត្នោត ។ ឆ្នាំចរ , ថោះ , កុរ ៕

​ឆ្នាំខាល ៖ ការងារ​កាន់តែច្រើន ប៉ុន្តែ​ការលំបាក​ក៏​ជា​ឱកាស​ដើម្បី​ពង្រីក​សមត្ថភាព ។ គួរ​ចាំ​ថា​ត្រូវមាន​ការប្រកួតប្រជែង​នោះ​ទើប​រីកចម្រើន​កិច្ចការ​របស់ខ្លួន​ត្រូវតែ​ធ្វើ តែ​ឱកាស​នោះ​ត្រូវ​ដណ្តើម ប្រសិន​រំលឹក​ចោល​នឹង​គួរ​ឲ្យ​ស្តាយ​បំផុត ។ អ្នក​ត្រូវ​រក​វិធី​កម្តៅ​មនោសញ្ចេតនា របស់ខ្លួន​ប្រសិន​មិន​ចង់​ឈានដល់​ផ្លូវ​ទាល់ច្រក ។ សុខភាព​ទ្រុឌទ្រោម​មួយផ្នែក ត្រូវ​តុល្យភាព​ពេលវេលា​ធ្វើការ និង​សម្រាក ប្រសិន​មិន​ចង់​ឲ្យ​ធ្ងន់ធ្ងរ ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៤,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​នាំ​សំណាង ខ្មៅ , លឿង ។ ឆ្នាំមមែ , ចរ , កុរ ៕

​ឆ្នាំថោះ ៖ ការងារ​ជួប​ការលំបាក តែ​នឹង​ដោះស្រាយបាន ទោះបី​មិនបាន​ទាំងអស់ តែ​ក៏​បន្ថយ​បាន​សម្ពាធ​ស្មារតី ។ ប្រសិន​ក្តាប់បាន​ឱកាស​នេះ​ដើម្បី​បង្កើត​ចំណាប់អារម្មណ៍​ចំពោះ​ថ្នាក់លើ​នោះ​អ្នក​អាច​ឈានឡើង​តួនាទី​ខ្ពស់ជាង ។ សុខ​ភាពមិន​ស្ថិរភាព​អ្នក​ងាយ​អស់កម្លាំង បើ​ហេតុនេះ​ត្រូវ​ថែទាំ​ខ្លួនឯង ។ រយៈពេល​នេះ​អ្នក​គួរ​បន្ថយ​ទៅ​ទីកន្លែង​មាន​ប្រភព​ជំងឺ​ច្រើន​ដូចជា​មន្ទីរពេទ្យ កន្លែង​មាន​បរិយាកាស​កខ្វក់ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ១,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​នាំ​សំណាង ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំ​អ្នកយក​អាសា ចរ , កុរ , មមែ ៕

​ឆ្នាំរោង ៖ ការងារ​សម្រេចបាន​ល​ទ្ធ​ផល​គួរ​ជាទី​គាប់ចិត្ត ប៉ុន្តែ​អ្នក​នៅ​កំពុង​អល់អែក​ជ្រើសរើស​រវាង​របស់​ច្រើនយ៉ាង ចង់​ផ្លាស់ប្តូរ​ផ្លូវ​កំពុង​ដើរ តែ​នៅ​ច្របូកច្របល់​ចិត្តច្រើន ។ ថ្ងៃនេះ​អ្នករក​បាន​ប្រាក់​ច្រើន ដោយ​ការប្រឹងប្រែង​របស់ខ្លួន​ផ្ទាល់ ។ រឿង​មនោសញ្ចេតនា​ល្អប្រសើរ ពោរពេញ​ដោយ​ភាពកក់ក្តៅ ផ្អែមល្ហែម ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៣,៦ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​នាំ​សំណាង លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ចរ , រកា , វក ៕

​ឆ្នាំម្សាញ់ ៖ ការងារ​រីកចម្រើន ការលក់ដូរ​ជំនួញ​ក៏​កាក់កប ។ ឆ្លៀតឱកាស​នេះ​អ្នក​គួរ​ផ្សះផ្សា​ទំនាស់​ជាមួយ​អ្នក​រួម​ការងារ ឆ្លៀត​ប្រើ​ជំនួយ​របស់​ថ្នាក់លើ​ដើម្បី​បង្កើន​សន្ទុះ​ការងារ ពង្រីក​ទ្រង់ទ្រាយ​ជំនួញ ។ ប្រសិន​អ្នក​បានកំណត់​មនោសញ្ចេតនា​ពិត​របស់ខ្លួន​សម្រាប់​ន​រណា​ម្នាក់​ហើយ​នោះ​គួរ​ក្លាហាន​សារភាព ។ ការបង្ហាញ​មនោសញ្ចេតនា​ក្នុងថ្ងៃនេះ​មានឱកាស​ជោគជ័យ​យ៉ាងខ្ពស់ ។ សុខភាព​មាន​ផ្នែក​ទ្រុឌទ្រោម ចូរ​ទប់​អារម្មណ៍​ឆេវឆាវ មួម៉ៅ

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៤,៩ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​នាំ​សំណាង ក្រហម , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា រកា , ឆ្លូវ , វក ៕

ឆ្នាំមមី ៖ ការងារ​ល្អប្រសើរ ។ នៅពេល​វេលា​សំខាន់​នេះ​អ្នក​កុំ​ឲ្យ​ខ្លួន​កើតមាន​កំហុស ប្រសិន​មិន​ដូច្នោះ​ទេ​រាល់​ការប្រឹងប្រែង​ទាំងអស់​មុនៗ​នេះ នឹង​គ្មាន​ប្រយោជន៍ ។ ជីវិត​មានរឿង​មិន​ដូច​បំណង​ច្រើន​ជំនួស​ឲ្យ​ការ​ត្អូញត្អែរ​បន្ទោស​វាសនា អ្នក​គួរ​រក​វិធី​នាំមក​នូវ​ភាព​រីករាយ​សម្រាប់​ខ្លួនឯង ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ២,៩ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​នាំ​សំណាង ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ , ខាល ៕

​ឆ្នាំមមែ ៖ អ្នកធ្វើការ​ពាក់ព័ន្ធ​ដល់​វិស័យ​សិល្បៈ វេជ្ជសាស្ត្រ សាសនា បច្ចេកទេស នឹង​ជា​ថ្ងៃ​ជោគជ័យ ទទួលបាន​កិច្ចសន្យា​ធំៗ ។ សមត្ថភាព​របស់​អ្នក​គ្មាន​នរណា​បដិសេធ​បាន ដោយ​គ្រាន់តែ​អ្នក​នៅ​ខ្វះ​ឱកាស​បញ្ចេញ​វា​តែប៉ុណ្ណោះ ។ មនោសញ្ចេតនា​ល្អ​បំផុត អ្នក​អាច​នឹង​រកឃើញ​ស្នេហា​នៅ​កន្លែង​គ្មាន​នរណា​ស្មាន​ដល់ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៥,៨ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​នាំ​សំណាង ត្នោត , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា កុរ , ថោះ , មមី ៕

​ឆ្នាំវក ៖ ថ្ងៃនេះ​អ្នក​ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី កុំ​ដោយសារតែ​ការ​រអិលមាត់​បន្តិច​ធ្វើ​ឲ្យ​អ្នក​ជួប​ការលំបាក​ក្នុង​ការងារ ក៏​ដូច​ផ្សាភ្ជាប់​ទំនាក់ទំនង​សំខាន់ៗ ។ អ្នក​មិនត្រូវ​ប្រញាប់ប្រញាល់​វាយ​តម្លៃ​ហេតុការណ៍​ណាមួយ​នោះ ពេល​អ្នក​ពុំ​យល់ច្បាស់ ។ អ្នក​អាច​សាកល្បង និង​ស្វែងយល់​សិន ។ មនោសញ្ចេតនា​មាន​បញ្ហា​មិន​ចុះសម្រុង​គ្នាច្រើន ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ២,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​នាំ​សំណាង ស , លឿង ។ ឆ្នាំ​អ្នកយក​អាសា ជូត , រោង , រកា ៕

​ឆ្នាំរកា ៖ ថ្ងៃនេះ​ប្រសិន​អ្នក​មិនចេះ​ទប់​អារម្មណ៍​នោះ​ងាយ​កើតមាន​ទំនាស់​ខ្វែងគំនិត​គ្នា​ក្នុង​ការងារ ។ ទោះបី​អ្នកឈ្នះ​តែ​ទំនាក់ទំនង​ជុំវិញ​បែកបាក់​ក៏​ពុំមាន​អ្វី​គួរ​ឲ្យ​ត្រេកអរ​ឡើយ ។ រឿង​មនោសញ្ចេតនា​មាន​បញ្ហា​ស្មុគស្មាញ ។ អ្នកមាន​គ្រួសារ​និង​កើតរឿង​ឈ្លោះប្រកែក​គ្នា​ដោយសារ​បញ្ហា​គ្រួសារ​សងខាង ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៣,៦ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​នាំ​សំណាង ប្រាក់ , លឿង ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , ឆ្លូវ , រោង ៕

​ឆ្នាំចរ ៖ ថ្ងៃនេះ​ធ្វើ​អ្វី​ក៏​អំណោយផល​ល្អ ងាយស្រួល ។ អ្នកនឹង​ច្បាស់​ឧត្តមភាព​របស់ខ្លួន និង​មិន​ខ្លាច​ធ្វើ​កិច្ច​ការដែល​គ្រប់គ្នា​តែង​ធ្វើ ។ មនោសញ្ចេតនា​ល្អ​បំផុត អ្នក​ទាំងពីរ​យល់ចិត្ត​ថ្លើម​គ្នា យកចិត្តទុកដាក់​ចំពោះ​គ្នា​ប្រកបដោយ​ការ​កក់ក្តៅ ផ្អែមល្ហែម ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ១,៦ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​នាំ​សំណាង ស , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា វក , ខាល , មមី ៕

ឆ្នាំកុរ ៖ ការងារ​កំពុង​ដើរ​ត្រូវ​ផ្លូវ , ថ្ងៃនេះ​អ្នកនឹង​មិន​ជួប​ឧបសគ្គ​អ្វី​ធំដុំ ។ ពិសេស​អ្នកធ្វើ​ជំនួញ​នឹង​ឃើញ​គ្រប់យ៉ាង​រលូន​ស្មាន​មិន​ដល់ ។ ចំពោះ​អ្នកធ្វើការ​ស៊ីប្រាក់ខែ​នឹងមាន​ចំណូល​បន្ថែម​ពី​ក្រៅ ។ រឿង​មនោសញ្ចេតនា​មិនបាន​ប្រសើរ បើជា​ប្តី​ប្រពន្ធ​អាច​អធ្យាស្រ័យ​ឲ្យ​គ្នា​បាន តែ​បើជា​សង្សារ​នោះ​ប្រយ័ត្ន​មានរឿង​ឈ្លោះប្រកែក ។

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៥,៩ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​នាំ​សំណាង ស , ប្រាក់ ។ ឆ្នាំ​អ្នកយក​អាសា ជូត , ឆ្លូវ , មមែ ៕​

spot_img
×