Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ ធ្វើ​សកម្មភាពគាស់​ទម្លុះទម្លាយ​ផ្ទះ​ប្រជាពលរដ្ឋ ចូល​លួចយក​ទ្រព្យ​សម្បត្តិ របស់​អ្នក​ដទៃ​

spot_img

​សៀមរាប​ ៖ នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប​កាលពី​ថ្ងៃ​ទី 4 ខែមិថុនា ឆ្នាំ 2019 បានឲ្យដឹងថា ជនសង្ស័យដ៏​សកម្ម​ម្នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព គាស់​ទម្លុះទម្លាយ​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ ចូល​លួច យក​ទ្រព្យ​សម្បត្ត របស់​អ្នក​ដទៃ ត្រូវបាន​នគរបាល​ក្រុង​សៀមរាប ឃាត់ខ្លួន​បាន​ហើយ ។​

​កាលពី​វេលា​ម៉ោង ១៦​និង​៣០​នាទី ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​របស់​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ជនសង្ស័យ​ម្នាក់ បានធ្វើ​សកម្មភាព គាស់​ទម្លុះទម្លាយ ចូល​លួច​យក​ទ្រព្យសម្បត្តិ របស់​ជនរងគ្រោះ ឈ្មោះ សូ វឿន ភេទ​ប្រុស អាយុ ៥៩ ឆ្នាំ មាន​ទីលំនៅ ដូចខាងលើ​។​

​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ នៅ​ថ្ងៃ​ទី​០៣​ខែ​ឧសភា​ឆ្នាំ​២០១៩ កំលាំង​នគរបាល​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ស្លក្រាម និង​កំលាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ​នៃ​អធិការដ្ឋាន​នគ​រន​បាល​ក្រុង​សៀមរាប ដោយ​ការ​សហកា​រណ៍ ពី​បងប្អូន​ប្រជា​ការពារ​ឃើញ បាន​បើក​ការស្រាវជ្រាវ តាម​និតិ​វិធី​ជំនាញ នៅ​បរិវេណ​កន្លែង​កើត​ហេតុ រហូត​ឈានដល់​ការកំណត់ មុខសញ្ញា​ជនសង្ស័យ និង​នាំ​ខ្លួន ជនសង្ស័យ​ឈ្មោះ គង់ បញ្ញា ហៅ (​ញ៉ា​) ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ជួល​បន្ទប់​ស្នាក់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប មក​ធ្វើ​ការសាកសួរ ។​

​នៅ​ចំពោះមុខ​នគរបាល​យើង ជនសង្ស័យ​រូបនេះ បាន​ឆ្លើយ​សារភាព​ថា​រូប​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ចូល​លួច​យក​ទ្រព្យសម្បត្តិ របស់​ជនរងគ្រោះ​ខាងលើ​ពិតប្រាកដ​មែន​។​

​បន្ទាប់​មក​កំលាំង​នគរបាល​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ស្លក្រាម បាន​បន្ត​និតិ​វិធី ស្រាវជ្រាវ និង​ដកហូត​បាន​នូវ សម្ភារៈ​ជា​វត្ថុតាង ដែល​ជនសង្ស័យ​ខាងលើ​បាន​លួច​យក​មក​ទុក​នៅ​ឯ​ផ្ទះ មួយ​កន្លែង​ស្ថិត​នៅក្រោយ​សាលារៀន​បន្ទាយ​ចាស់ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប មានដូចជា​ ៖

-​ទូទឹកកក​តូច​ម៉ាក​អាគី​រ៉ា​០២​គ្រឿង​

-​ម៉ាស៊ីនកំដៅ​នំប៉័ង​ម៉ាក​អាគី​រ៉ា ចំនួន​០១​គ្រឿង​

-​ម៉ាស៊ីនទឹ​កក្តៅ​ម៉ាក internastional ចំនួន​០៩ គ្រឿង​

-​ម៉ាស៊ីន​គៀប​ទឹក​ផ្លែឈើ​ម៉ា international ០១​គ្រឿង​

-​ទូរទស្សន៍​ម៉ាក​អាគី​រ៉ា ៣២​អ៊ី​ញ ០៧​គ្រឿង​

-​ម៉ាស៊ីន​ឆុង​កាហ្វេ​ម៉ាក kinos ០២​ឈុត​

-​កង្ហារ​ម៉ាក​ហា​តា​រី​ព្យួរ​ជញ្ជាំង ៨​គ្រឿង​

-​ម៉ូទ័​របូម​០១​គ្រឿង​

​យោងតាម ពាក្យបណ្ដឹង​របស់​ជន​រងគ្រោះ និង​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ រួម​ទាំង​វត្ថុតាង​ដែល​ដកហូត​បាន ជនសង្ស័យ​ត្រូវបាន នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​

​ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មក​វិញ ដោយ​មាន​ការឯកភាព​ពី​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ​នៃ​អធិការដ្ឋាន​នគ​រន​បាល​ក្រុង​សៀមរាប ត្រូវបាន នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្លក្រាម ធ្វើការ​ប្រគល់​ទទួល ជូន​ជនរងគ្រោះ យក​ទៅ​ប្រើប្រាស់​ឡើងវិញ​រួចរាល់​ហើយ ៕​ ដោយ​៖​កូឡាប​

spot_img
×