Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះ​ល្បិច​ថ្មី​ចូល​គុក ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០២​នាក់ ពាក់​ព័ន្ធករណីអំពើ​រំលោភ​លើ​ទំនុកចិត្ត “​ក្លែង​ធ្វើជា​ជួល​ម៉ូតូ ហើយយកទៅ​លក់​និង​បញ្ចាំ​”

spot_img

​សៀមរាប ​៖ នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប​កាលពី​ថ្ងៃ​ទី ៥ ខែ​មិថុនា​ឆ្នាំ ២០១៩ បានឲ្យដឹងថា ជនសង្ស័យ​ចំនួន​២​នា​ក់ បានធ្វើ​សកម្មភាព​ជួល​ម៉ូតូ​(​រំលោភ​លើ​ទំនុកចិត្ត​) ពី​ខេត្ត​សៀមរាប រួច​ហើយ​បម្រុង​យកទៅលក់​នៅ​ភ្នំពេញ តែ​មិនបាន​សម្រេច ខណៈ​ដែល​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ​ក្រុង​សៀមរាប សហការ​ជាមួយ​លោក​វរសេនីយ៍ឯក ញែម ឈុនលី អធិការ​នគរបាល​ក្រុង​ស្ទឹងសែន និង​លោក​វរសេនីយ៍ឯក ខេង ឈុន​គ័ន អធិការនគរបាល​ស្រុក​កំពង់ស្វាយ ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​ម្នាក់ ចំណែក​បក្ខពួក​ផ្សេងទៀត​គេចខ្លួនបាត់​។​

​កាលពី​ថ្ងៃ​ទី​២៩​និង​ថ្ងៃ​ទី​៣១ ខែ ឧសភា ឆ្នាំ​២០១៩ ជនសង្ស័យ​ឈ្មោះ​អៀង គា​ហេង នឹង​បក្ខពួក បាន​ក្លែង​ធ្វើ​ជា​ជួល​ម៉ូតូ អោយ​ភ្ញៀវ ជិះ​កំសាន្ត ក្នុង​ភូមិសាស្ត្រ ក្រុង​សៀមរាប ពី​កន្លែងជួល​ម៉ូតូយីហោ “​សៀមរាប​ស្គូត​ធឺ​រេន​ថ​ល​”​ស្ថិតនៅ ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប ចំនួន​០៥​គ្រឿង​មាន​៖

-​ម៉ូតូ​ម៉ាក​zoomer X សេរី​ឆ្នាំ​២០១៨ ចំនួន​០៣​គ្រឿង

~​ស្លាក​លេខ សៀមរាប​1AE-9752

~​ស្លាក​លេខ សៀមរាប​1AC-9508

~​ស្លាក​លេខ បាត់ដំបង​1AF-0066

-​ម៉ូតូ​ម៉ាក Click០១​គ្រឿង សេរី​ឆ្នាំ​២០១៩​ពាក់​ផ្លាកលេខ​សៀមរាប​1AC-6195

-​ម៉ាក​PCX០១​គ្រឿង សេរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ សៀមរាប​1AC-1576. ដែល​ម៉ូតូ​ខាងលើនេះ ជា​របស់ ជនរងគ្រោះ ឈ្មោះ​ហុង សុ​ថុល ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្ត សៀមរាប ។​

​លុះដល់​ថ្ងៃ​ទី​០១​ខែ​មិថុនា​ឆ្នាំ ២០១៩ វេលា​ម៉ោង ២២​និង​០០​នាទី​ ជនសង្ស័យ​ខាងលើក៏​បាន​មក​រកជួល​ម៉ូតូ​បន្ថែមទៀត តែជន​រងគ្រោះឆ្ងល់​ ហើយ​សួរ​ជនសង្ស័យ​ថា ​ម៉ូតូ​៥​គ្រឿងមុន​យក​ទៅ​ណា​មិនឃើញ ? ជនសង្ស័យ​ខាងលើបាន​ឆ្លើយថា​ម៉ូតូ​ដែល​ជួល​ជិះ​នោះ​គឺ​នៅ​ផ្ទះសំណាក់ ដោយ​មាន​ការសង្ស័យមិន​ឃើញ​ម៉ូតូ​ដែល​ជនសង្ស័យ​ជួល​ជិះ​នោះ​ជា​ច្រើន​គ្រឿង ហើយ​បន្ត​ជួល​ជិះ​បន្ថែមទៀត ជនរងគ្រោះ ក៏​បាន​ប្តឹង​សមត្តកិច្ច​និង​នាំ​ជនសង្ស័​យមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយដង្គំ ដើម្បី​ធ្វើ​ការសាកសួរ និង​ទទួល​ពាក្យបណ្តឹងពី​ជនរងគ្រោះ ។​

​យោងតាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ នៅ​ថ្ងៃ​ទី​០២​ខែ​មិថុនា​ឆ្នាំ​២០១៩ កំលាំង​នគរបាល​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយដង្គំ និង​កំលាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ​នៃ​អធិការដ្ឋាន​នគ​រន​បាល​ក្រុង​សៀមរាប ក្រោម​កិច្ចសហកា​រណ៍​ដ៏​ល្អ រវាង ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ ក្រុង​សៀមរាប ដឹកនាំ​នីតិវិធី​ដោយ​លោក​វរសេនីយ៍ទោ នួន ស័ក្តិ​ចំរើន​រិទ្ធ បាន​នាំ​ជនរងគ្រោះ ទៅ​រាជធានី​ភ្នំពេញ ដើម្បី​សហកា​រណ៍​គ្នា ជាមួយ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ចុះ​ធ្វើ​ការស្រាវជ្រាវ​និង​ដកហូត ម៉ូតូ​របស់​ជនរងគ្រោះ​ចំនួន​០៥​គ្រឿង ត្រឡប់​មក​ខេត្ត សៀមរាប វិញ​។​

​នៅ​ថ្ងៃ​ទី​០៣​ខែ​មិថុនា​ឆ្នាំ ២០១៩​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ខ​ណៈ​ដែល​នគរបាល​យើង និង​ជនរងគ្រោះ ត្រឡប់​មក​សៀមរាប​វិញ បុគ្គលិក ហាង​ជួល​ម៉ូតូ យីហោ “​សៀមរាប​ស្គូត​ធឺ​រេន​ថ​ល​”​បានខ​ល​ប្រាប់​មក ជន​រងគ្រោះ​ថា មាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ​អ៉ឹង ឆាយ​ហេង ភេទ​ប្រុស​អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​០១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ បាន​មក​ជួល​ម៉ូតូ​ម៉ាក​ហុងដា​CLICK ពណ៌​ស សេរី​ឆ្នាំ​២០១៩ ពាក់​ស្លាកលេខ​សៀ​រាប 1AC6135 លេខ​ម៉ាស៊ីន ០១៦១៨០៥ ដោយ​ជនសង្ស័យ​បាន​ប្រាប់​ទៅ​បុគ្គលិក ជន​រងគ្រោះ​ថា​ជួល​ជិះ​ក្នុង​ភូមិសាស្ត្រ​ក្រុង​សៀមរាប តែ​សង្ស័យ បាន​កំពុង​ជិះ​គេចខ្លួន​ទៅ​ភ្នំពេញ ។​

​ក្រោយ​ពី​ជនរងគ្រោះ និង នគរបាល​ក្រុង​សៀមរាប យើង ទទួលបាន​ព័ត៌មាន​ភ្លាមៗ ក៏​បាន​ស្នើរ​តាមរយៈលោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ ដើម្បី​សុំ​កិច្ច​សហការ​ពី អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹងសែន និង​ស្រុក​កំពង់ស្វាយ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ដើម្បី​ធ្វើការ ឃាត់​ជនសង្ស័យ រួមទាំង​ម៉ូតូ​របស់​ជនរងគ្រោះ យកមក អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដើម្បី​ធ្វើ​ការសាកសួរ ។​

​ក្រោយ​សួរ​នាំ​ជនសង្ស័យ ឈ្មោះ​អ៊ឹង ឆាយ​ហេង ភេទ​ប្រុស​អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​០១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ បាន​សារភាព​ថា​ខ្លួន​ពិត ជា​យក​ម៉ូតូ​របស់​ជនរងគ្រោះ បំ​រ៉ុង​យកទៅ​លក់​ក្នុង​រាជធានី​ភ្នំពេញ​ពិតមែន​។​

​យោងតាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ និង​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ ជនសង្ស័យ នៅ​ថ្ងៃ​ទី​៤​ ខែ​មិថុនា​នេះ ត្រូវបាន នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។​

​ចំណែក វត្ថុតាង​ដែល​ដកហូត​បាន​មក​វិញ ដោយ មាន​ការឯកភាព ពី លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ ត្រូវបាន នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប​ធ្វើការ​ប្រគល់​ទទួលជូន​ជនរងគ្រោះយក​ទៅ​ប្រើប្រាស់​ឡើងវិញ​រួចរាល់​ហើយ​ផង​ដែរ ។​

​ក្នុងករណី​នេះ​សមត្តកិច្ច​យើងខ្ញុំក៏​សូមធ្វើការ​​អំពាវនាវ​ដល់​បងប្អូន​អាជីវករ​ទាំងអស់​ដែល​ប្រកប មុខរបរ​ដូចខាងលើ​មេត្តា​បង្កើន​ការប្រុងប្រយ័ត្នឲ​បាន​ខ្ពស់​ដើម្បី​ជៀសវាង​កើត​បញ្ហា​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​ផង​ដែរ ។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​​បាន​សារភាព​ថា រូបគេ​និង​បក្ខពួក​២​ម្នាក់ទៀត ដែល​កំពុងតែ​រត់​គេច​ខ្លួន ពិតជា​បាន​ធ្វើ​សកម្មភាព​ជួល​ម៉ូតូ​ពី​ជនរងគ្រោះ​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​នាំ​មក​ទៅកាន់​អធិការដ្ឋាន​ក្រុង​សៀមរាប ដើម្បី​ឃុំខ្លួន​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​សៀមរាប​ចាត់ការ​តាម​នីតិវិធី ៕​ ដោយ​៖​កូឡាប​

 

spot_img
×