Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​យុវជន​ក្មេងៗ​ ៣​ នាក់​ទៅ​តុលាការ ព្រោះ​ប្រើប្រាស់​ញៀន​

spot_img

​ក្រចេះ ​៖ ​កម្លាំង​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី ៤ ខែមិថុនា បានឲ្យដឹងថា យុវជន​ក្មេងៗ​ចំនួន ៣ នាក់​ ដែល​ពាក់ព័ន្ធ​នឹង​និង​ការប្រើប្រាស់​គ្រឿងញៀន នៅក្នុង​មូលដ្ឋានត្រូវបាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​បន្ត​នីតិវិធី​ ។​

​នៅវេលា​ម៉ោង ១៥ និង ០០​នាទី ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ផាត សុភក្ត្រ័​វាសនា មេបញ្ជាការ​ក្រុង​ក្រចេះ សហការ​ជាមួយ​កម្លាំង​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្ត និង​ដោយ​មាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក ជា សុភក្ត្រ័ ព្រះរាជអាជ្ញារង អម​សាលា​ដំ​បូ​ខេត្ត​ក្រចេះ កម្លាំង​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ ឬ​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​សណ្ឋាគារ​ហួរ​ប៊ុន្នី ស្ថិតនៅ​ភូមិ​អូរ​ឬ​ស្សី​១ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ​ដោយ​ឃាត់​ជនសង្ស័យ​ចំនួន ០៣​នាក់ ​៖

១.​ឈ្មោះ ឡា វិច្ឆិកា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អូរ​ឬ​ស្សី​២ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​។​

២.​ឈ្មោះ នាង សង្វា​វង្ស (​ហៅ​ជីវា​) ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​(​សិស្ស​) រស់នៅ​ភូមិ​ដូន​ជ្រាំ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​។​

៣.​ឈ្មោះ ម៉េង កក្កដា ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ទួល​មនោ​រម្យ សង្កាត់​ក្រគរ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​។

​វត្ថុតាង​ចាប់​យក​មាន​ទូរស័ព្ទ​ចំនួន ០៣​គ្រឿង​, កាបូប​លុយ​ចំនួន ០២, លុយ​ដុង​ចំនួន​៨០,០០០​ដុង​, សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន និង​ម៉ូតូ​ចំនួន ០២​គ្រឿង​។​

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​បន្ត​នីតិវិធី​៕​ ​ដោយ​៖​កូឡាប​

spot_img
×