Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ស្ដ្រី​ស្អាត​ម្នាក់ ជួញដូរ​ថ្ញៀ​ន​នាំ​ជិត​១​គី​ឡូ នៅ​ខណ្ឌ​ដូនពេញ​

spot_img

(​ភ្នំពេញ​) ៖ កម្លាំង​ជំនាញ (​ក​១០) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ស្ដ្រី​ជា​មេក្លោង​ចែកចាយ​ថ្នាំញៀន​ម្នាក់ ដកហូត​បាន​ថ្នាំ​ប្រមាណ​ជិត​១​គីឡូក្រាម នៅ​ចំណុច​ខាងលិច​ផ្សារ​ធំថ្មី ផ្លូវ​លេខ​១២៨ កែង​ផ្លូវ​លេខ​៦៧ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​

​របាយការណ៍​របស់​ស​ម​ត្ថ​កិច្ច នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បានបញ្ជាក់​ថា ប្រតិបត្តិការ​បង្ក្រាប​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ ក្រោម​សម្របសម្រួល​ពី លោក ចែ សុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​បន្ថែម​ថា ក្រោយ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ម៉ា ចាន់​ធី ភេទ​ស្រី មុខរបរ​សំអាងការ និង​ដកហូត​បាន​សារធាតុ​ញៀន ប្រភេទ​មេតំ​ហ្វេ​តា​មីន (ICE) ៩៩៩.៥៦​ក្រាម និង​ទូរស័ព្ទដៃ​១​គ្រឿង​។ ជនសង្ស័យ​សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ ចាត់ការ​បន្ដ​តាម​នីតិវិធី​៕​ ដោយ​៖​កូឡាប​

spot_img
×