Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និង​កូរ៉េ គិតគូរ​លើ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព មិន​បង្ក​ឱ្យមាន​ផលប៉ះពាល់​ដល់​បរិស្ថាន​

spot_img

​ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ បានលើកឡើង​ពី​ការ​ពង្រឺង និង​ពង្រីក​ទំនាក់ទំនង សហប្រតិបត្តិការ​រវាង​កម្ពុជា និង​កូរ៉េ​ឲ្យ​កាន់តែ​ល្អ ជា​ពិសេស​លើ​វិស័យ​បរិស្ថាន​។​

​នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន នា​រសៀល​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក Oh Nak Young ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​។​

​ក្នុង​ជំនួប​នេះ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ បានលើកឡើង ពី​គោលបំណង​ពិនិត្យមើល​ការ​ពង្រឺង និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ឲ្យ​កាន់តែ​ល្អប្រសើរ​។ លោក សាយ សំ​អាល់ មានប្រសាសន៍ថា ប្រទេស​កម្ពុជា មាន​ការផ្លាស់ប្តូរ​និង​រីកចម្រើន​យ៉ាង​ខ្លាំង គឺ​ទាំង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ជាមួយនឹង​ស្ថិរភាព​នយោបាយ និង​សុខសន្តិភាព​។ ខេត្ត​ព្រះសីហនុ កំពុង​មាន​សន្ទុះ​ក្នុង​ការអភិវឌ្ឍ​ខ្លាំង ជាពិសេស​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​។ លោក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា កម្ពុជា​បាន​គិតគូ​រលើ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព មិន​បង្ក​ឱ្យមាន​ផលប៉ះពាល់​ដល់​បរិស្ថាន​។ ដូចជា​នៅ​ខេត្ត​ព្រះសីហនុ គម្រោង​អភិវឌ្ឍន៍​ដោយ​និរន្តរភាព គឺ​ផ្តោតលើ​ការ​ការផ្គត់ផ្គង់​ទឹកស្អាត អគ្គិសនី​គ្រប់គ្រាន់ មាន​ផ្លូវថ្នល់​ល្អ ជា​ទីក្រុង​ស្អាត ប្រជាពលរដ្ឋ​រស់នៅ មាន​សុខភាព​ល្អ​។​

​ក្នុងឱកាស​នោះ លោក Oh Nak Young បាន​បញ្ជាក់​ពី​គម្រោង​ផ្តល់​បច្ចេកទេស លើ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៃការអភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព ដែល​ក្នុងនោះ​ក្រុមការងារ នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​កូរ៉េ និង​មាន​កិច្ចសហការ​គ្នា ដើម្បី​រៀបចំ​ផែនការ បានល្អ។​

​សូមបញ្ជាក់​ថា លោក សាយ សំ​អាល់ និង លោក Oh Nak Young ក៏​បាន​ពិភាក្សា​គ្នា​ផងដែរ ទាក់ទង​នឹង​កិច្ចសហការ លើ​ការអភិរក្ស​ជីវៈចម្រុះ​នៅ​កម្ពុជា​៕​ ​ដោយ​៖​កូឡាប​

spot_img
×