Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ការពារ​ជាតិចិន​៖ អត់​មាន​មូលដ្ឋាន​យោធា​ចិន​នៅ​កម្ពុជា​ទេ​

spot_img

ប៉េកាំង​៖ ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកចូលរួមក្នុង​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​១៨ នៅ​ប្រទេស​សឹង្ហ​បូរី នា​ព្រឹក​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៩ កន្លងទៅនេះ លោក នាយ​ឧត្តមសេនីយ៍ វ័យ ហ្វ៊ុង​ហ​រ័ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ចិន បានបញ្ជាក់​ថា​៖ អត់​មាន​មូលដ្ឋាន​យោធា​ចិន​នៅ​កម្ពុជា​ទេ​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​១៨ (The Shangri-La Dialogue) ។​

សូម​បញ្ចាក់​ថា​៖ កន្លងមក​មាន​លេចឮ​ពាក្យ​ចរចា​ម​រ៉ា​ម​ថា ចិន​បាន​កសាង​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅក្នុង​ស្រុក​បទុម​សាគរ ខេត្ត​កោះកុង ជាទី​តាំង ដែល​ក្រុមហ៊ុន ញូញៀ​ន​មកពី​ប្រទេស​ចិន​កំពុង​ធ្វើ​ការអភិវឌ្ឍ​។ ការបដិសេធ​របស់​រដ្ឋមន្ត្រី​ការពារជាតិ​ចិន នៅក្នុង​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​១៨ ជាការ​បញ្ចាក់​ច្បាស់​ថា ចិន​អត់​មាន​កសាង​មូលដ្ឋាន​យោធា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​រ​។ នៅក្នុង​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​១៨ (The Shangri-La Dialogue) សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ដឹកនាំ​ដោយ គណៈប្រតិភូ​ក្រសួងការពារជាតិ​កម្ពុ​ជា អញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ និង មាន​អ​មាន​អមតំណើរ​ដោយ​លោក នាយ​ឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ លោកនាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ ខ​ភម និង​លោកនាយ​ឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សា​ពិសេស និង​ជា​អគ្គនាយក អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស​ក្រសួង​ការពារជាតិ​។​

ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នៃ​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​១៨ នៅ​ប្រទេស​សឹង្ហ​បូរី ប្រមុខ​ការពារ​ជាតិ​មក​ពី​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី ប៉ាស៊ីហ្វិក និង​អឺរ៉ុប បាន​ឡើង​ថ្លែង​សុន្ទរកថា​គន្លិះ ដើម្បី​ប្រាប់​អោយ​ពិភពលោក​បាន​ដឹង​អំពី​ភាពស្មុគស្មាញ និង​ការ​ប្រឈម ផ្នែក​សន្តិសុខ ក្នុងពេល​បច្ចុប្បន្ន ព្រមទាំង​បាន​ចែករំលែក​នូវ​ទស្សនៈ​ស​ភាព​ការណ៍​ថ្មីៗ ចំណេះដឹង និង​បទពិសោធ​ន៏ ដើម្បី​ជា​ប្រយោជន៏​នាំមក​នូវ សន្តិភាព និង​ស្ថេរភាព​ក្នុង​តំបន់​។ កិច្ចប្រជុំ​ក៏​បាន​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ ដែល​ពាក់​ពន្ធ័​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​ផង​ដែល ៕​ ដោយ​៖​កូឡាប​

spot_img
×