Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ត្រាំ ថា ៖ ​ការយកពន្ធ​ទំនិញ​នាំចូល​ពី​មិចស៊ិចកូ អាច​នឹង​ចូល​ជា​ធរមាន​នៅ​អាទិត្យ​ក្រោយ​

spot_img

ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​បានបញ្ជាក់​សារ​ជា​ថ្មី​នូវ​បំណង​របស់​លោក ក្នុង​ការ​កំណត់​យក​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​មិចស៊ិចកូ ដើម្បី​ដាក់​សម្ពាធ​ទៅ​ដល់​ប្រទេស​នោះ ឲ្យ​ចាត់វិធានការ​ក្នុងកា​រ​បញ្ឍប់​ជន​អន្តោប្រវេន៍​របស់ខ្លួន​ហូរ​ចូល​ក្នុង​ទឹកដី​អា​មេ​រិច។​

​លោក​ថ្លែង​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា លោក​ទំនងជា​ធ្វើការ​យក​ពន្ធ​នៅ​សប្តាហ៍​ក្រោយ​។ នៅពេល​ជាមួយគ្នា​នេះ​ដែរ លោក​បាន​លើកឡើង​ថា ប្រទេស​មិចស៊ិចកូ​បាន​ចាប់វិ​ធាន​ការ​មួយ​ចំនួន រួចរាល់​ហើយ​ដើម្បី​ទប់ស្កាត់​លំហូរ​ជនជាតិ​របស់ខ្លួន​។​

“​ពួក​យើង​នឹង​ឃើញ​ប្រសិនជា​ពួកគេ​ធ្វើ​អ្វី​។ ប៉ុន្តែ​ខ្ញុំ​គិតថា ការ​កំណត់​យក​ពន្ធ​ទំនង​នៅតែ​បន្ត ហើយ​ពួក​យើង​ប្រហែលជា​នឹង​ត្រូវ​ពិភាក្សា​ក្នុង​កំឡុងពេល​មាន​ការយកពន្ធ ហើយ​ពួកគេ​នឹង​ត្រូវ​បង់ពន្ធ​”​។ នេះ​ជា​អ្វី​ដែល​លោក​ត្រាំ​បាន​ថ្លែង​បញ្ជាក់ ក្នុង​កំពុង​ពេល​ធ្វើ​ស​ន្និសិទ​នៅ​ទីក្រុង​ឡុង ជាមួយនឹង​នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May​។​

​លោក​បន្ថែមថា “​មិចស៊ិចកូ​មិនគួរ​អនុញ្ញាតិឲ្យ​ប្រជាជន​ខ្លួន​រាប់លាននាក់​ព្យាយាម និង​ចូល​ក្នុង​ទឹក​របស់​ពួកយើង​នោះទេ​។ ពួកគេ​ត្រូវតែ​បញ្ឍប់​វាឲ្យ​បាន​លឿន ហើយ​ខ្ញុំ​គិតថា ពួកគេ​នឹង​ធ្វើ​វា ប៉ុន្តែ​ប្រសិនជា​ពួក​គេ​គ្មាន​វិធានការ​ទេ ពួក​យើង​នឹង​យក​ពន្ធ​លើ​ពួកគេ​។ ខ្ញុំ​គិតថា មិចស៊ិចកូ​នឹង​ចាត់វិ​ធានកា​រ និង​ធ្វើ​អ្វី​ដែល​ត្រូវ​ធ្វើ​”​។​

​សូមបញ្ជាក់​ថា បញ្ហា​ជនអន្តោប្រវេសន៍​ហូរ​ចូល​អា​មេ​រិច​គឺជា​រឿង​កង្វល់ ដែល​លោក​ដូណាល់ ត្រាំ បាន​យក​ធ្វើ​ជា​គោលនយោបាយ​ក្នុង​កំឡុង​យុទ្ធនាការ​បោះឆ្នោត​របស់​លោក កាលពី​ឆ្នាំ ២០១៦​កន្លងទៅ​។ ក្រោយពេល​ជាប់ឆ្នោត​ជា​ប្រធានាធិបតី លោក​បាន​ប្រកាស​ការអនុវត្ត​តាម​ការសន្យា​របស់​លោក ដោយ​ឲ្យមាន​ការសាងសង់​ជញ្ជាំងព្រំ​ដែន​ដែល​គំរោង​ព្រំដែន​របស់​លោក ត្រូវ​ការចំណាយ​ទឹកប្រាក់​រាប់ពាន​លាន​ដុល្លា ប៉ុន្តែ​គំរោង​នោះ​ហាក់​ដំណើរការ​ទៅមុខ​មិនល្អ​សោះ ដោយសារ​តែ​បក្ស​ប្រជាធិបតេយ្យ​ដែល​ជា​អ្នកគ្រប់គ្រង​សភា បាន​ជំទាស់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×