Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុក្រឹត្យ​ថ្មី ម្ចាស់​កម្មសិទ្ធិ​យានជំនិះ​ដើម មាន​សិទ្ធិ​ស្នើសុំ​រក្សា​លើ​លេខ ចុះបញ្ជី​យាន្ត​ជំ​និះ សម្រាប់​ការចុះបញ្ជី​យានជំនិះ​ថ្មី​របស់​ខ្លួន​

spot_img

(​ភ្នំពេញ​) ៖ ប្រមុខ​រាជរដ្ឋាភិបាល​អនុក្រឹត្យ​ស្ដី​ពី​ការចុះបញ្ជី​ផ្ដល់​ប័ណ្ណ​សម្គាល់​យានជំនិះ​និង​បំពាក់​ស្លាក​លេខ​សម្គាល់​យានជំនិះ​។ ចាប់ពី​ពេលនេះ​តទៅ អ្នក​ដែល​ចង់​ប្ដូរ​រថយន្ដ​ថ្មី អាច​មាន​សិទ្ធិ​ស្នើសុំ​រក្សា​ផ្លាកលេខ​សម្គាល់​យានជំនិះ​របស់​ខ្លួន​បាន​ហើយ​។ នេះ​បើ​តាម​អនុក្រឹត្យ ស្តី​ពី​ការចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ផ្លាក​លេខ​សម្គាល់​យានជំនិះ ចុះហត្ថលេខា​ដោយ​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​

អនុក្រឹត្យ​នេះ​មាន​គោលបំណង​កំណត់​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការចុះបញ្ជី​ផ្ដល់​ប័ណ្ណ​សម្គាល់​យានជំនិះ​និង​បំពាក់​ស្លាក​លេខ​សម្គាល់​យានជំនិះ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ អនុក្រឹត្យ​នេះ​មាន​គោលដៅ​ធានា​ឲ្យបាន​រឹងមាំ​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​សុវត្ថិភាព​សង្គម​និង​ផ្ដល់​ភាពងាយស្រួល​លើ​ការងារ​គ្រប់គ្រង​យានជំនិះ​គ្រប់​ប្រភេទ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ធានា​ឲ្យ​ការផ្ដល់​សេវាកម្ម​ចុះបញ្ជី​ផ្ដល់​ប័ណ្ណ​សម្គាល់​យានជំនិះ​និង​បំពាក់​ស្លាក​លេខ​សម្គាល់​យានជំនិះ​បាន​ឆាប់រហ័ស​មាន​តម្លាភាព​មាន​ប្រសិទ្ធភាព​និង​ធ្វើឲ្យមាន​ភាពងាយស្រួល​ជូន​ប្រជាពលរដ្ឋ​។ កំណត់​និង​ផ្ដល់​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ម្ចាស់​យានជំនិះ ។ រួមចំណែក​ប្រមូល​ប្រាក់​ពន្ធ​អាករ​និង​កម្រៃ​ផ្សេងៗ​តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន​និង​ទប់ស្កាត់​នូវ​អំពើ​រត់គេច​ពន្ធ​និង​ការ​ក្លែងបន្លំ​ផ្សេងៗ​ឲ្យមាន​ប្រសិទ្ធភាព​។ បែងចែក​ច្បាស់លាស់​នូវ​ប្រភេទ​ស្លាក​លេខ​យានជំនិះ​និង​ក្រុម​ម្ចាស់​កម្មសិទ្ធិ​យានជំនិះ​។​

​យោងតាម​មាត្រា 21 ក្នុង​អនុក្រឹត្យ​នេះ គឺ​បាន​សម្គាល់​យានជំនិះ​ត្រូវ​ផ្ដល់​ក្នុង​ករណី​យានជំនិះ​តែ​បាន​ផ្ទេរ​កម្មសិទ្ធិ​ឬ​យានជំនិះ​ត្រូវបាន​ប្ដូរ​ពណ៌​ប្ដូរ​ម៉ាស៊ីន​ឬ​ម្ចាស់​កម្មសិទ្ធិ​ប្ដូរ​អាសយដ្ឋាន​ស្នាក់នៅ​អចិន្ត្រៃយ៍​។ ស្លាក​លេខ​សម្គាល់​យានជំនិះ​ត្រូវ​ប្ដូរ​ក្នុងករណី​យានជំនិះ​នេះ​ត្រូវ​ផ្ទេរ​កម្មសិទ្ធិ​រវាង​រាជធានី​និង​ខេត្ត ឬ​រវាង​ខេត្ត​និង​ខេត្ត​។ ក្នុងករណី​ផ្ទេរកម្មសិទ្ធិ​យានយន្ត​នេះ​គឺ​ម្ចាស់​កម្មសិទ្ធិ​យានជំនិះ​ដើម​មាន​សិទ្ធិ​ស្នើសុំ​រក្សា​លើ​លេខ​ចុះបញ្ជី​យាន្ត​ជំនិះ​ជិះ​សម្រាប់​ការចុះបញ្ជី​យានជំនិះ​ថ្មី​របស់​ខ្លួន​។ ក្នុងករណី​នេះ​ម្ចាស់​កម្មសិទ្ធិ​យានជំនិះ​ដើម​ត្រូវ​យក​លេខ​យានជំនិះ​ដែល​រក្សា​ទុក​នោះ​មក​សុំ​ចុះបញ្ជី​នៅ​ទីតាំង ផ្ដល់​សេវា​សាធារណៈ​ដែល​កំណត់​ដោយ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ទើប​អាច​ធ្វើ​ចរាចរណ៍​បាន​។ ម្ចាស់​កម្មសិទ្ធិ​យានជំនិះ​ថ្មី​មាន​សិទ្ធិ​ជ្រើសរើស​លេខ​ចុះបញ្ជី​យានជំនិះ​ថ្មី​បាន​។ បែបបទ​និង​នីតិវិធី​នៃ​ការផ្ទេរ​កម្មសិទ្ធិ​នេះ​ត្រូវ​កំណត់​ដោយ​ប្រកាស​អន្តរ​ក្រសួង​រវាង​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​

​យោងតាម​មាត្រា​២២ ក្នុង​អនុក្រឹត្យ​បានបញ្ជាក់​ថា «​ម្ចាស់​កម្មសិទ្ធិ​យានជំនិះ មាន​សិទ្ធិ​ស្នើសុំ​រក្សា​លេខ​ចុះបញ្ជី​យានជំនិះ ដែល​កំពុង​ប្រើប្រាស់ សម្រាប់​ចុះបញ្ជី​លើ​យានជំនិះ​ថ្មី​របស់​ខ្លួន​បាន ស្រប​តាម​បែបបទ និង​នីតិវិធី​នៃ​ការចុះបញ្ជី​យានជំនិះ ការផ្តល់​ផ្លាកលេខ​សម្គាល់ យានជំនិះ និង​ការ​លុប​ចេញ​ពី​បញ្ជី​យានជំនិះ និង​ត្រូវ​បង់​កម្រៃ​សេវា​សាធារណៈ ដែល​កំណត់​ដោយ​ប្រកាស​អន្តរក្រសួង រវាង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​»​។​

​លើសពីនេះ នៅក្នុង​អនុក្រឹត្យ​ថ្មី​នេះ ក៏​បាន​បញ្ជាក់​ពី​ការអនុញ្ញាត​ឱ្យ​ម្ចាស់​យានជំនិះ អាច​ធ្វើ​ផ្លាក​លេខ​ពិសេស ទៅតាម​ការចង់បានរ​បស់​ខ្លួន​ផង​ដែរ​។ ផ្លាក​លេខ​ពិសេស​នេះ គឺ​ម្ចាស់​យានយន្ត​អាច​កំណត់​អក្សរ ឬ​លេខ​ទៅ​តាម​អ្វី​ដែល​ខ្លួន​ចង់បាន ហើយក៏​អាច​យក​ផ្លាក​លេខ​នេះ ទុក​ប្រើប្រាស់​ពេញ​មួយ​ជីវិត​ផងដែរ​។​

​នៅក្នុង​អនុក្រឹត្យ​នេះ​បាន​បញ្ជាក់ថា ផ្លាក​លេខ​យានយន្ត​ពិសេស​នេះ ត្រូវ​សរសេរ​អក្សរ​ខ្មែរ​បញ្ជាក់ថា «​កម្ពុជា​» ពី​ខាងលើ ហើយ​ផ្នែក​កណ្តាល​ជា​លេខ​ចុះបញ្ជី​មាន​លេខ​ឬ​/​និង​អក្សរ​ឡាតាំង​មិន​លើសពី​៨​ខ្ទង់ និង​ផ្នែក​ខាងក្រោម​សរសេរ​អក្សរ​ឡាតាំង «CAMBODIA» នៅ​ពីក្រោម​បន្ទាប់​ផ្តេក​។​

​យោងតាម​មាត្រា​២៨ បានបញ្ជាក់​ថា ម្ចាស់​ហាង​លក់​យានយន្ត​ត្រូវ​ដាក់​ពាក្យសុំ​លិខិតអនុញ្ញាត​បំពេញបែបបទ​ចុះបញ្ជី​យានជំនិះ​នៅ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ដើម្បី​ផ្ដល់​ប័ណ្ណ​សម្គាល់​យានជំនិះ​និង​ស្លាក​លេខ​សម្គាល់​យានជំនិះ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នៅ​ហាង​លក់​យាន្ត​យន្ត​។ ម្ចាស់​ហាង​លក់​យានយន្ត​មាន​សិទ្ធិ​ចាប់​តំណាង​ស្របច្បាប់​ដោយ​ធ្វើលិខិត​ផ្ទេរសិទ្ធិ​ស្នើសុំ​លិខិតអនុញ្ញាត​។ បែបបទ​និង​នីតិវិធី​ស្នើសុំ​លិខិតអនុញ្ញាត​បំពេញបែបបទ​ចុះបញ្ជី​យានជំនិះ​ត្រូវ​កំណត់​ដោយ​ប្រកាស​ស្ដីពី​បែបបទ​និង​នីតិវិធី​នៃ​ការចុះបញ្ជី​យានជំនិះ​ការផ្ដល់​ស្លាក​លេខ​សម្គាល់​យានជំនិះ​និង​ការ​លុប​ចេញ​ពី​បញ្ជី​យានជំនិះ​។

​យោងតាម​មាត្រា ២៩ បានបញ្ជាក់​ថា គ្រប់​ម្ចាស់​ហាង​លក់​យានយន្ត​គ្រប់​ប្រភេទ​មាន​កាតព្វកិច្ច​បំពេញបែបបទ​ចុះបញ្ជី​យានជំនិះ​សុំ​ប័ណ្ណ​សម្គាល់​យានជំនិះ​និង​សុំ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ឱ្យបាន​ចប់សព្វគ្រប់​មុននឹង​ប្រគល់​យានជំនិះ​ឲ្យ​អ្នកទិញ​។​

មាត្រា ៣០ បានបញ្ជាក់​ថា ម្ចាស់​ហាង​លក់​យានយន្ត​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​លើ​រាល់​បាតុភាព​ទាំងឡាយណា​ដែល​ខុស​ច្បាប់​ទាក់ទង​នឹង​ការលក់​យានជំនិះ​ដូចជា​គ្មាន​បង្កាន់ដៃ​ពន្ធ​បង្កាន់ដៃ​ពន្ធ​មិន​ត្រឹមត្រូវ​យានជំនិះ​ចោល​កម្ម​យានជំនិះ​ជាប់​លេខ​តួលេខ​ម៉ាស៊ីន​កែ​លេខ​កុង​ទ័រ​៕​ ដោយ​៖​កូឡាប

spot_img
×