Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង​មួយ​មេ​ម្សិលមិញ​បាក់​បង្គោល​ភ្លើង ១៦ ​ដើម ​នៅ​កំបូល​

spot_img

​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃទី​៤​ ខែ​មិថុនា​ម្សិលមិញ​នេះ ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង នៅ​ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំបូល បាន​បណ្ដាលឱ្យ​បាក់​បង្គោល​ភ្លើង​អស់ ១៦​ដើម និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ២​ ដើម​ផ្សេងទៀត តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​អ្នក​ណា​មាន​គ្រោះថ្នាក់ តែ​ប្រជាជន​នៅ​តំបន់​នោះ អាច​នឹង​គ្មាន​អគ្គិសនី ប្រើប្រាស់​រហូត​ដល់​ល្ងាច​នេះ​។​

​សូម​ជម្រាប​ជូន​ថា បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​ធនធាន​ទឹក​បាន​ឱ្យដឹង​ថា ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​កម្ពុជា នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត ពី​មធ្យម​ទៅ​បង្គួរ ហើយ​នៅ​ឆ្នាំនេះ កម្ពុជា​ក៏​បាន​រង​ឥទ្ធិពល El Nino ដែល​ធ្វើឱ្យ​មាន​ខ្យល់​ខ្លាំង ហើយ​មាន​រន្ទះ​កាច​សាហាវ​៕ ​ដោយ​៖​កូឡាប​

spot_img
×