Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិភាក្សា​លើ​របៀបវារៈ “​សេចក្តីព្រាង​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិយា​ប័ន្ន​ហិរញ្ញវត្ថុ ឆ្នាំ ២០១៩-២០២៥” និង “​សេចក្តីព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​”

spot_img

​ភ្នំពេញ ​៖ គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (​គ​.​ស​.​ហ​) ដឹកនាំ​ដោយ​លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន គ​.​ស​.​ហ មាន​រៀបចំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ និង ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ​ចំនួន​ពីរ ​៖ “​សេចក្តីព្រាង​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិយា​ប័ន្ន​ហិរញ្ញវត្ថុ ឆ្នាំ ២០១៩-២០២៥” និង “​សេចក្តីព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​” ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ និង​ថ្នាក់ដឹកនាំ ជាន់ខ្ពស់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​, នា​ព្រឹក​ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៩, នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​។​

“​សេចក្តីព្រាង​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​បរិយា​ប័ន្ន​ហិរញ្ញវត្ថុ​ឆ្នាំ 2019 – 2025” និង “​សេចក្តីព្រាងច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម ” គឺ​ឯកសារ​មាន​សារៈសំខាន់​របស់​រាជរដ្ឋាភិបាល​លើ​ការងារ​តែ​ទម្រង់ដែ​លមាន​ភាព​ប្រទាក់ក្រឡា​គ្នា​គាំទ្រ​ដល់​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ដើម្បី​ឈាន​ទៅ​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​ឆ្នាំ 2030 ក្នុងការ​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នឹង​ធានា​បាន​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី 4 ក៏​ដូច​ជា​យុទ្ធសាស្ត្រ​នានា​ដើម្បី​ជំរុញ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​ ។​

​សេចក្តីព្រាង​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​បរិយា​ប័ន្ន​ហិរញ្ញវត្ថុ​ឆ្នាំ 2019 – 2025 ៖ សេចក្តីព្រាង​យុទ្ធសាស្ត្រ​ផ្ដោត​ការយកចិត្តទុកដាក់​លើ​ការលើកកម្ពស់​បរិយា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដែល​ជា​ឧបករណ៍​ទ្រទ្រង់​ដល់​ការអភិវឌ្ឍន៍​ប្រកបដោយ​ប្រសិទ្ធភាព “​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ហិរញ្ញវត្ថុ​ឆ្នាំ 2016- 2025″​។ ក្នុង​គោលដៅ​ជំរុញ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​បរិយា​ប័ន្ន​ហិរញ្ញវត្ថុ សេចក្តីព្រាង​យុទ្ធសាស្ត្រ បាទ​បង្ហាញ​ពី​គោលនយោបាយ​ចក្ខុវិស័យ​និង​ទិសដៅ​ក្នុង​ការជំរុញ​បរិយា​ប័ន្ន​ហិរញ្ញវត្ថុ បង្កើន​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ដែល​មាន​គុណភាព កាត់បន្ថយ​អត្រា​ស្ត្រី​ដែល​មិនទាន់​ទទួលបាន​សេវា​ហិរញ្ញវត្ថុ និង​ពង្រឹង​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​សុខមាលភាព​គ្រួសារ​ក៏​ដូចជា​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​។

សេចក្តីព្រាង​គ្រួសារ​ក៏​បាន​រំ​លេចចេញ​ជា​សកម្មភាព​អាទិភាព​ដូចជា លើកទឹកចិត្ត​ឲ្យមាន​ការសន្សំ​នៅតាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្លូវការ ជំរុញ​នូវ​នវានុវត្តន៍​ផលិតផល​ឥណទាន​សម្រាប់​សហគ្រាស​ធុន​តូច​បំផុត តូច​និង​មធ្យម​ពង្រីក​សមត្ថភាព​ប្រព័ន្ធ​ទូទាត់ ពង្រី​ការផ្ដល់​សេវា​ធានា​រ៉ាប់រង​ឲ្យបាន​ទូលំទូលាយ ពង្រីក​សមត្ថភាព​និយ័ត​ករ​វិស័យ​ហិរញ្ញវត្ថុ​និង​លើកកម្ពស់​សិទ្ធិ​អតិថិជន បង្កើន​តម្លៃភាព​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​។ យុទ្ធសាស្ត្រ​និង​ផ្ដល់​ផលប្រយោជន៍ ដល់​ប្រជាពលរដ្ឋ​ដែល​ពុំ​ទាន់​មាន​លទ្ធភាព​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ក៏ដូចជា​សហគ្រាស​ធុន​តូច​បំផុត​តូច​និង​មធ្យម​នៅ​ឱកាស​បង្កើត​ធុរកិច្ច​បង្កើត​លទ្ធភាព​វិនិយោគ​នឹង​ទទួលបាន​សេវា​ប្រឹក្សា​សេវា​ហិរញ្ញវត្ថុ​ធាតុ​ដើម​។​

​ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម ៖ មាន​គោលបំណង​បង្កើត​ឱ្យ​មាន​របប​សន្តិ​សុខ​សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​គោលដៅ​ធានា​ឲ្យមាន​សមធម៌​និង​សាមគ្គីធម៌​សង្គម​ក៏ដូចជា​លើកកម្ពស់​សុខុមាលភាព​និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​។ ច្បាប់​នេះ​មាន​គោលដៅ​កំណត់​អំពី​គោ​ការណ៍​ទូទៅ បែបបទ​យន្តការ​អនុវត្ត​ន៍​និង​ប្រព័ន្ធ​គ្រប់គ្រង​របប​សន្តិសុខ​សង្គម​ដែល​រួមមាន ផ្នែក​ប្រាក់​សោធន​ផ្នែក​ថែទាំ​សុខភាព​ផ្នែក​ហានិភ័យ​ការងារ​និង​ផ្នែក​នី​កម្ម​សភាព​ការងារ​។ ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​បុគ្គល​ដែល​ស្ថិត​នៅក្នុង​វិស័យ​សាធារណៈ បុគ្គល​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ​ដោយ​រួមបញ្ចូល​បុគ្គលិក​ធ្វើការ​តាម​ផ្លូវអាកាស និង​នាវា​សមុទ្រ​ព្រមទាំង​អ្នក​បម្រើ​តាម​ផ្ទះ​និង​បុគ្គល​ស្វ័យ​និយោជន៍​។​

​ក្នុង​កិច្ចប្រជុំ​នោះ​លោក​ឧបនាយករដ្ឋមន្ត្រី​អូន​ព័ន្ធមុនីរ័ត្ន​បាន​វាយតម្លៃ​អំពី​សារៈសំខាន់​នៃ​យុត្តិសាស្ត្រ​និង​ច្បាប់​ទាំង​ពីរ​នេះ​ព្រមទាំង​បាន​ពិភាក្សា​ស៊ីជម្រៅ​បន្ថែមទៀត​លើ​ខ្លឹមសារ​តាម​ផ្នែក​នីមួយៗ ដើម្បី​ជា​ធាតុ​ចូល​បន្ថែមទៀត​សម្រាប់​ក្រុមការងារ​បន្ត​ធ្វើ​ការកែ​លម្អ​។ លោក​បណ្ឌិត​សភាចារ្យ​ដែល​ជា​ប្រធាន​អង្គប្រជុំ​បាន​ថ្លែង​វាយតម្លៃ​ខ្ពស់​ដល់​ក្រុមការងារ​ដែល​បាន​ខិតខំ សហការ​រៀបចំ​ឯកសា​រ​ដ៏​មាន​សារៈសំខាន់​ទាំងពីរ​និង​បាន​ណែនាំ​ឲ្យ​ក្រុម​ការងា​ររៀប​ចំ​ឯកសារ​ទាំងពីរ និង​ក្រុមការងារ​អន្តរក្រសួង​បន្ត​ផ្ដល់​កិច្ច​សហការ និង​ធ្វើការ​ផ្ទាល់​ជាមួយ​អ្នកពាក់ព័ន្ធ​កែសម្រួល​ចំណុច​ដែល​នៅ​ខ្វះខាត ដើម្បី​ឱ្យ​ឯកសារ​នេះ​កាន់តែ​មាន​លក្ខណៈ​ពេញលេញ​អនុវត្ត​និង​គ្រប់​ជ្រុងជ្រោយ​៕​ ​ដោយ ​៖​ កូឡាប​

spot_img
×