Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាប់អាន​គ្នា ៦០​ឆ្នាំ​ហើយ ទីបំផុត​ទើប​ដឹងថា ជា​បងប្អូន​បង្កើត​នឹង​គ្នា​សោះ​

spot_img

បុរស​ចំណាស់​ពីរ​នាក់ ដែល​បាន​រាប់អាន​គ្នា​តាំងពីក្មេងៗ​អស់​រយៈពេល ៦០​ឆ្នាំ​មកហើយ នៅ​ពេល​ថ្មីៗ​ទើប​បាន​ដឹងថា ការពិត​ពួកគាត់​គឺជា​បងប្អូន​បង្កើត​នឹង​គ្នា​សោះ ដែល​បាន​បែក​គ្នា​តាំងពីរ​យូរ​។​

​លោក Walter Macfarlane អាយុ ៧៤ ឆ្នាំ ចំនែក​លោក Alan Robinson អាយុ ៧១​ឆ្នាំ​។ អ្នក​ទាំង​ពីរ​កើត​នៅក្នុង​រដ្ឋ​ហា​វៃ សហរដ្ឋ​អា​មេ​រិច​។ ពួកគាត់​ទាំង​ពីរ​នាក់​បាន​ជួប​គ្នា​កាល​នៅ​រៀន​ថ្នាក់​ទី ៦ និង​បាន​រាប់អាន​គ្នា​ជា​មិត្ត​ល្អ​នឹង​គ្នា​អស់​រយៈពេល ៦០​ឆ្នាំ​។​

​បើតាម​ឯកសារ​របស់​ពួកគាត់ មាន​ភាពដូចគ្នា​ច្រើន​ខ្លាំង ប៉ុន្តែ​ពួកគេ​មិន​ដែល​គិតថា ពួក​គាត់​ជាប់​សាច់ឈាម​នឹង​គ្នា​នោះទេ រហូត​ដល់​គេហទំព័រ​ផ្គូផ្គង DNA បានបង្ហាញ​ថា​ពួកគាត់​មាន​ទំនាក់ទំនង​នឹង​គ្នា​។​

​កាល​នៅ​តូច លោក Alan Robinson ត្រូវបាន​គេ​សុំ​យក​ទៅ​ចិញ្ជឹម ចំនែក​លោក Macfarlane មិន​ស្គាល់​ថា​ឪពុក​របស់​លោក​ជានរ​ណា​សោះ ដូច្នេះ​អ្នក​ទាំង​ពីរ​បាន​ព្យាយាម​ស្វែងរក​មើល​ព៌តមាន​ដើម្បី​ចង់​ដឹង​ពីប្រ​វត្ត​ដើម​របស់​គ្រួសារ​ពូក​គាត់​។​

​អស់​រយៈពេល​ជាច្រើន​ឆ្នាំ លោក Macfarlane បាន​ព្យាយាម​ស្វែងរក​ប្រវត្ត​ថា​ឧ​ពុករ​បស់​លោក​ជា​នរណា ប៉ុន្តែ​លោក​មិន​អាច​រក​ដឹង​សោះ​។ ប៉ុន្តែ​កូនស្រី​របស់​លោក​បាន​ជួយ​លោក ដោយ​គាត់​នឹង​កូនស្រី បាន​ចាប់ផ្តើម​ពិនិត្យមើល​ភស្ថុតាង​តាមរយៈ​ការផ្គូផ្គង​ដែ​លគាត់​បាន​លើ​គេហទំព័រ DNA​។​

​ទីបំផុត​ពួកគាត់​បាន​ដឹងថា ពួកគេ​មាន​មានឈ្មោះ​ម្តាយ​តែមួយ​៕ សុភ័ក្ត្រ​

 

spot_img
×