Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ព័ត៌មាន​ផ្សាយ​ថា​ មាន​ការឃុបឃិត​កាប់​ឈើ​ព្រៃ​ឡង់ ​រួច​ដឹក​ចូល​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេក ​បន្លំ​ធ្វើ​ឈើ​ស្របច្បាប់​

spot_img

ភ្នំពេញ​៖ សារព័ត៌មាន​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅប្រទេស បាន​ផ្សាយ​ថា​មាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​ជំនាញ​ប្រព្រឹត្ត​បទល្មើស​លួច​កាប់​ឈើ​ពី​តំបន់​ព្រៃ​ឡង់​ដឹក​ចូល​ក្រុមហ៊ុន​បន្លំ​ជា​ឈើ​ស្របច្បាប់​។​

​ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​នេះ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​នៅ​ថ្ងៃ​ទី ៤ ខែ​មិថុនា​ឆ្នាំ ២០១៩ នេះ​ គឺ​បាន​ចេញ​សេចក្តី ប្រកាស​ព័ត៌មាន​បន្ទាន់​មួយ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការចោទប្រកាន់​ខាងលើ​។ ក្រសួង​កសិកម្ម​បាន​លើកឡើង​ថា ​បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​ជាក់ស្ដែង​រួច​មក​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត​ក្រចេះ សូម​ធ្វើ​ការបដិសេធ​ទាំងស្រុង​នូវ​ខ្លឹមសារ​ផ្សព្វ ផ្សាយ​របស់​បណ្តាញសារព័ត៌មាន​ដែល​មាន​ការ​ប្រាសចាក​ការ​ពិត​ទាំងស្រុង​ពី​សកម្មភាព​អនុវត្ត​ជាក់ស្ដែង​របស់​សមត្ថកិច្ច​ជំនាញ និង​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេក​។​

​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ ខេត្តក្រចេះ​យល់ឃើញថា​ ខ្លឹមសារ​ដែល​បាន​ផ្សាយ​មក​នេះ​គឺ​មាន​ចរិត​ចេតនា​នោះ​ខ្ញុំ​សាធារណៈមតិ​ឲ្យមាន​ការយល់ច្រឡំ​ចំពោះ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ជានិច្ចកាល​គ្រប់​កាលៈទេសៈ​មន្ត្រី​ជំនាញ​របស់​រដ្ឋ​តែងតែ​ខិតខំ​បំពេញ​ភារកិច្ច​ស្នូល​ប្រកប​ដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់​។​

​ជាថ្មី​ម្ដងទៀត​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ក្រចេះ​សូម​ធ្វើ​ការបដិសេធ​ទាំងស្រុង​នូវ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​ក្រៅ​ប្រទេស​គឺ​ជា​ព័ត៌មាន​មិន​ពិត​និង​បំភ្លើស​ព័ត៌មាន​ទាំងស្រុ​ង​៕​ ដោយ​៖​កូឡាប​

spot_img
×