ភ្នំពេញ ៖ ក្រុមចោរមិនស្គាល់អត្តសញ្ញាណ បានលួចគាស់ទម្លុះទម្លាយរបើកចម្រឹងបង្អួច ចូលក្នុងផ្ទះប្រជាពលរដ្ឋ លួចយកទ្រព្យសម្បត្តិមានតម្លៃដូចជាខ្សែកមាស ពេជ្រ អស់ប្រមាណ២ម៉ឺនដុល្លារ ។ ហេតុការណ៍ក្រុមចោរចូលគាស់នេះ បានកើតឡើងនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នៅផ្ទះលេខ២៤ ផ្លូវលំភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។
ម្ចាស់ផ្ទះបាត់បង់ទ្រព្យសម្បត្តិមានតម្លៃ ឈ្មោះ ទុន ឬទ្ឋី ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរ គ្រូបង្រៀន ទីលំនៅផ្ទះកើតហេតុខាងលើ។
ផ្តិតក្រយ៉ៅដៃ ដើម្បីប្រៀបធៀបបានចំនួន០៥នាក់ ក្នុងនោះម្ចាស់ផ្ទះ២នាក់ (ប្តីប្រពន្ធ) និងអ្នកខាងក្រៅប្រុស០៣នាក់។
នៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញដែកគាស់ជាច្រើន ដែលក្រុមចោរសម្រាប់ធ្វើសកម្មភាព គាស់ចម្រឹងបង្អួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះហើយគេចខ្លួនទៅបាត់។
បើតាមព័ត៌មានពីម្ចាស់ផ្ទះបានឲ្យដឹងថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៦និង២៥នាទី កូនស្រីខ្ញុំឈ្មោះ នួន និតរតនា អាយុ២៤ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន អូឌីត (EY) និងកូនប្រុស០២នាក់ទៀត ព្រមទាំងប្តីខ្ញុំបានចេញទៅរៀន និងធ្វើការអស់ ចំណែកនាងខ្ញុំចេញទៅបង្រៀនក្រោយគេ បិទទ្វារផ្ទះចាក់សោត្រឹមត្រូវ រហូតដល់ម៉ោង១៥និង៣០នាទី នាងខ្ញុំក៏ត្រឡប់មកវិញ ដល់ផ្ទះ ប្តីនាងខ្ញុំក៏មកដល់ដែរ នាងខ្ញុំក៏ចាក់សោរចូល ស្រាប់តែឃើញបង្អួច មានស្នាមគាស់របើកចម្រឹងបង្អួច និងទ្វារបន្ទប់ដេក ហើយបាត់គ្រឿងអលង្កាតែម្តង៕ ដោយ៖កូឡាប