Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្តីថ្លែងការណ៍ ជុំវិញ​ដំណើរការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA

spot_img

​ភ្នំពេញ​ ៖ ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន 3 រូប គឺ​លោក​កង​គឹម​ហាក់ លោក​អ៊ូ​ច័ន្ទ​រ័ត្ន និង​លោក​ជីវ​ កក្តា បានចេញ​សេចក្តីថ្លែងការណ៍ ជុំវិញ​ដំណើរការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។​

​សេចក្ដីថ្លែងការណ៍ របស់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​ដំណើរការ​កាត់ផ្ដាច់​ប្រព័ន្ធ​ពន្ធ​EBA នៅ​ថ្ងៃ​ទី 5 ខែ​មិថុនា​ឆ្នាំ 2019 នេះ​បាន​លើកឡើង​ថា យើងខ្ញុំ​ជា​អតីត​តំណាងរាស្ត្រ​គណបក្ស​ដែល​បាន​ចុះហត្ថលេខា​ដូចខាងក្រោម​យល់ឃើញថា អ្នកដឹកនាំ​នយោបាយ​គ្រប់​និន្នាការ​គួរតែ​មក​ស្វែងរក​ដំណោះស្រាយ បញ្ហា​ចំពោះ​អ្នក​រវាង​ខ្មែរ​និង​ខ្មែរក្រោម​ម្លប់​នៃ​អង្គ​ព្រះមហាក្សត្រ ស្របតាម​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង GSP និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស​ពេញលេញ​ឡើងវិញ​។​

​ក្រុម​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​អំពាវនាវ​ដល់​គណៈកម្មកា​រ​ពាណិជ្ជកម្ម​សហគម​ន៍​អឺរ៉ុប មេត្តា​ជួយ​សម្របសម្រួល​យ៉ាងណា​ក្នុងការ​រក្សាទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

​បើតាម​សេចក្តីថ្លែងការណ៍​ដដែល យើងខ្ញុំ​នៅ​តែ​យល់​ថា​ទាំង EBA ទៀង​លទ្ធិប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស សុទ្ធតែ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​និង​អនាគត​កម្ពុជា​។ ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​នាំមក​នូវ​សម្ភារ​អន្តរជាតិ​ជា​បន្តបន្ទាប់​ដូចជា​ប្រព័ន្ធ GSP របស់​សហរដ្ឋអាមេរិក​ជាដើម​ដែល​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​ជីវភាព​ប្រជាពល​រដ្ឋ​ខ្មែរ​រាប់លាន​នាក់ ការលូតលាស់​របស់​កម្ពុជា ហ្នឹង​ជា​ការដាក់​ប្រទេស​ក្នុង​ភាព​ប្រថុយប្រថាន​ទាំង​សេដ្ឋកិច្ច​និង​នយោបាយ​។ ការបន្ទន់​ឥរិយាបថ​រក​គ្នា​រវាង​ថ្នាក់ដឹកនាំ​នយោបាយ​ខ្មែរ គឺជា​គន្លឹះ​ដែល​ឈានទៅរក​ដំណោះស្រាយ​រវាង​ខ្មែរ​និង​ខ្មែរ​បាន ឲ្យ​យើង​នឹង​អាច​ការពារ​សមិទ្ធផល​ទាំង​ផ្នែក​ប្រជាធិបតេយ្យ ទាំង​ផ្នែក​សេដ្ឋកិច្ច​ដែល​កម្ពុជា​បាន​ប្រឹងប្រែង​កសាង​កន្លងមក​និង​ទៅ​អនាគត​៕​ ​ដោយ ​៖ ​កូឡាប​

spot_img
×