Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ពូ​ទីន រៀបចំ​ឯកសារ​ប្រកួតប្រជែង​ការបោះឆ្នោត​ឆ្នាំ​ក្រោយ បន្ទាប់​ពី​មេដឹកនាំ​បក្សប្រឆាំង​ត្រូវគេ​ហាមឃាត់​មិនឲ្យ​ចូលរួម​ប្រកួត​

spot_img

​ប្រធានាធិបតី​រុស្សី វ្លា​ដឺ​មៀ ពូ​ទីន កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បាន​រៀបចំ​ឯកសា​រដាក់​ជូន​មន្ត្រី​បោះឆ្នោត ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ថ្មី​ទៀត​ឆ្នាំក្រោយ​នេះ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន​សិង្ហបុរី Channel News Asia នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​ការរៀបចំ​ឯកសា​ររ​បស់​លោក ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពេល​អ្នកនយោបាយ អ្នកសិល្បៈ និង​អ្នកកីឡា​ច្រើនជាង ៦០០​នាក់​បាន​គាំទ្រ​ពី​បំណង​របស់​លោក​ក្នុង​ការចូលរួម​ប្រកួតប្រជែង​។​

​បុរស​ខ្លាំង វ័យ ៦៥​រូបនេះ ដែល​នឹង​ត្រូវ​ជួប​គូប្រជែង​បក្សប្រឆាំង​តួច​តាច​ប៉ុណ្ណោះ​ក្នុង​ការបោះឆ្នោត នឹង​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​រហូតដល់​ឆ្នាំ ២០២៤ ដែល​ធ្វើឲ្យ​គាត់​ក្លាយជា​មេដឹកនាំ​រុស្សី​ដែល​កាន់តំណែង​យូរ​បំផុត បន្ទាប់ពី​លោក Joseph Stalin ដែល​ជា​មេដឹកនាំ​ផ្តាច់ការ​។​

​សូម​រំលឹក​ផង​ដែរ​ថា កាលពីដើម​សប្តាហ៏​នេះ ថ្នាក់ដឹកនាំ​បោះឆ្នោត បាន​ហាមប្រាម​មេដឹកនាំ​បក្សប្រឆាំង​ដ៏​ធំ​ក្នុងប្រទេស ឈ្មោះ Alexei Navalny មិនឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការបោះឆ្នោត​ជាមួយនឹង​លោកពូ​ទីន​ទេ ដោយ​ចោទ​លោក​ពី​បទ​កឹបកេង​លុយ​រដ្ឋ ប៉ុន្តែ​លោក​បញ្ជាក់ថា​វា​គឺជា​រឿង​នយោបាយ​។​

​លោក Alexei Navalny ត្រូវបាន​គេ​មើលឃើញថា ជា​មេដឹកនាំ​បក្សប្រឆាំង​ដែល​អាច​មាន​ឱកាស​យក​ឈ្នះ​លោកពូ​ទីន បាន​ស្នើ​ឲ្យ​មេដឹកនាំ​បក្ស​ដទៃ​កុំឲ្យ​ចូលរួម​ការបោះឆ្នោ​ត​៕ សុភ័ក្ត្រ​

spot_img
×