Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការងារ​បរិស្ថាន ត្រូវបាន​ពិភពលោក បាន​នឹង​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​

spot_img

បន្ទាយមានជ័យ ​៖ “​ការបំពុល​ខ្យល់​” គឺជា​ប្រធានបទ​នៃ​ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​ទិវា​បរិស្ថាន​ពិភព លោក ៥ មិថុនា ២០១៩ ដែល​ឆ្នាំ​នេះ បាន​រៀបចំ​ឡើង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ក្រោម​អធិបតីភាព លោកស្រី​ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​មាន​ការអញ្ជើញ​ចូលរួម​ពី​អាជ្ញាធរខេត្ត ក្រុង​ប៉ោយប៉ែត មន្ទីរ​បរិស្ថាន​ខេត្ត​បន្ទាយមានជ័យ អង្គការ​ដៃគូ ក្រុមហ៊ុន​ឯកជន សស​យក សិស្សានុសិស្ស និង​មហាជន​ប្រមាណ​ជាង​១​ពាន់​នាក់​។​

​ទិវា​បរិស្ថាន​ជាតិ​និង​បរិស្ថាន​ពិភពលោក ៥ មិថុនា​រៀបចំឡើង​ដោយ​ក្រសួង​បរិស្ថាន ដើម្បី​បង្កើន​ការយល់ដឹង​ដល់​សាធារណជន អំពី​បញ្ហា​បរិស្ថាន លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ និង​សហគមន៍​ឱ្យក្លាយ​ទៅ​ជា​ភ្នាក់ងារ​សកម្ម ផ្សព្វផ្សាយ​និង​ចូលរួម​ផ្លាស់ប្តូរ​ជា​អវិជ្ជមាន​ចំពោះ​បញ្ហា​បរិស្ថាន​។ ព្រឹត្តិការណ៍​នេះ​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ចូលរួម​ថែរក្សា​បរិស្ថាន​និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​សម្អាត​បរិវេណ​នៅក្បែរ​លំនៅដ្ឋាន ដើម្បី​ភូមិឋាន ក៏ដូចជា​ឱ្យ​ភពផែនដី​ស្អាត មាន​ពណ៌​បៃតង​ជាង​មុន និង​បរិយាកាស​ស្អាត ។​

​នា​ឱកាស​នោះ លោកស្រី ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួង​សួង​បរិស្ថាន​បាន​លើកឡើង​ថា ការងារ​បរិស្ថាន​ជា​កិច្ចការ​ដែល​ត្រូវបាន​ពិភពលោក បាន​នឹង​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង ហើយ​តម្រូវ ឱ្យ​គ្រប់​អ្នកពាក់ព័ន្ធ​ទាំងអស់​ទាំង​ក្នុង​ក្របខ័ណ្ឌ​សហគមន៍ សង្គមជាតិ តំបន់ និង​ពិភពលោក ត្រូវ​បន្ត ចូលរួម ពង្រឹង​ប្រសិទ្ធភាព​ការងារ​គ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ ដោយ​ខិតខំ​រិះរក​វិធានការ និង ដំណោះស្រាយ ឱ្យបាន​សមស្រប ដើម្បី​រក្សា​ឱ្យបាន​នូវ​សុវត្ថិភាព​នៃ​ភពផែនដី វឌ្ឍនភាព​សង្គម និង​ការរស់នៅ ដោយ​ចីរភាព​។ ជាមួយគ្នានេះ ក៏​ជា​សក្ខីកម្ម ដើម្បី​ឆ្លើយតប​ទៅ​នឹង​រាជរដ្ឋាភិបាល ដែល​បាន​អនុម័ត​ផែនការ យុទ្ធសាស្ត្រ​របស់​ជាតិ ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា​ឆ្នាំ ២០១៤ -២០២៣ ដោយមាន ចក្ខុវិស័យ​គាំទ្រ​កម្ពុជា​អភិវឌ្ឍ​ឆ្ពោះ​ទៅ​សង្គម​មួយ​បៃតង ដែល​បញ្ចេញ​កាបូន​តិច ធន់​នឹង​ការប្រែប្រួល អាកាសធាតុ និង​ពឹងផ្អែក​លើ ចំណេះដឹង​ជា​គោល ដើម្បី​ជា​ត្រីវិស័យ តម្រង់ទិស សកម្មភាព ឆ្លើយតប​នឹង​ការប្រែប្រួល អាកាសធាតុ នៅ​កម្ពុជា​។​

​គួរបញ្ជាក់​ថា រដ្ឋាភិបាល និង​បណ្តា​ប្រជាជាតិ លើ សកលលោក បាន​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ចំណេះដឹង​អំពី​ភាពចាំបាច់ និង​សារ ប្រយោជន៍​នៃ​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការប្រើប្រាស់​ធនធាន ធម្មជាតិ​ឱ្យបាន​សមស្រប សំដៅ​កែប្រែ​ផ្នត់គំនិត និង​ឥរិយាបថ​របស់​មហាជន គ្រប់​មជ្ឈដ្ឋាន ឱ្យទៅជា កម្លាំងចលករ ដើម្បី​រួមចំណែក ដល់​ការលើកកម្ពស់ ប្រសិទ្ធិភាព​ការងារ​គ្រប់គ្រង ធនធានធម្មជាតិ និង បរិស្ថាន នៅលើ​ភពផែនដី​ស្រប ទៅ តាម​ទស្សនទាន «​ការអភិវឌ្ឍ​ដោយ​ចីរភាព​»​។ ដោយឡែក​ក្នុង ក្របខ័ណ្ឌ​ជាតិ រាជរដ្ឋាភិបាល​បានកំណត់ យក​ថ្ងៃ «៥ មិថុនា​» ជា​ទិវា​បរិស្ថាន​ជាតិ ហើយ សម្រាប់​ឆ្នាំ​២០១៩​នេះ គឺជា​ឆ្នាំ​គម្រប់​ខួប​លើក​ទី​២៦ នៃ​ការ​ប្រារព្ធ «​ទិវា​បរិស្ថាន​ជាតិ​» នៅ​កម្ពុជា​ផងដែរ​។​

​ទិវា​បរិស្ថាន​ជាតិ និង​ទិវា​បរិស្ថាន​ពិភព លោក ៥ មិថុនា ២០១៩ បាន​ប្រព្រឹត្តទៅ ដោយ​មាន​កម្មវិធី​ផ្សព្វផ្សាយ និង​ផ្តល់​ព័ត​មាន ទាក់ទង​នឹង​កិច្ច​គាំពារ​បរិស្ថាន រួម​មាន​កម្មវិធី​សំនួរចំលើយ​ដល់​សិស្សានុសិស្ស ការដាំ​ដើមឈើ​អនុស្សាវរីយ៍ និង​ការ​ជិះ​កង់​ពី​ក្រុង​សិរី​សោភ័ណ្ឌ មក​ទីក្រុង​ប៉ោយ​ប៉ែត និង​ជុំវិញ​ទីក្រុង​ប៉ោយប៉ែត ដោយ​មាន​ការចូលរួម​ពី​គណៈ​ធិបតី យុវជន សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជាច្រើន​ជា​ច្រើន​នាក់​៕​ ​ដោយ ​៖ ​កូឡាប​

 

spot_img
×