Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ដ្រីនគរបាល​ពាក់​ស័ក្ដិ​ ៣ ​ម្នាក់ ​លួច​អា​យផេត តុលាការក្រុង​ភ្នំពេញ ចោទប្រកាន់ពីបទ​លួច​

spot_img

ភ្នំពេញ​ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​លើ​មន្ដ្រី​នគរបាល​ពាក់​ស័ក្ដិ​៣ ​ពីបទ​លួច​តាម​មាត្រា​៣៥៣ និង​៣៥៦ នៃ​ក្រម​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៩​។​

​បន្ទាប់​ពី​ព្រះរាជអាជ្ញា​ចោទប្រកាន់​មន្ត្រីនគរបាល​ឈ្មោះ ហេង ហាប់ ដែល​បម្រើ​ការងារ​នៅ​អង្គភាព​ការពារ​ជើង​ទឹក ហើយ​សំណុំរឿង​នេះ ត្រូវ​បន្ត​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​។​

​សូម​ជំរាប​ថា កាលពី​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង មន្ដ្រីនគរបាល​ពាក់​ស័ក្ដិ​៣ លួច iPad គេ​ទៅ​កាន់​តុលាការ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។ មន្ត្រី​ក​របាល ហេង ហាប់ បម្រើ​ការងារ​នៅ​អង្គភាព​ការពារ​ជើង​ទឹក ដែល​មាន​ឪពុក​ជា​ប្រធាន​អង្គភាព​។​

​មន្ត្រីនគរបាល​រូបនេះ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ចូល​ទៅ​ដក​លុយ​នៅ​ហាង​វី​ង​មួយកន្លែង​យីហោ រស្មី សាមគ្គី ស្ថិតនៅ​ក្នុង​ខណ្ឌ​ទួលគោក ស្រាប់តែ​បន្លំ​លួច​យក iPad មួយ​គ្រឿង​ទៅ​បាត់ រួច​ក៏​ត្រូវ​ម្ចាស់​ហាង​យក ទៅ​បង្ហោះ​ល្បី​ពេញ​បណ្តាញ​សង្គម Facebook ៕​ ​ដោយ​៖​កូឡាប​

spot_img
×