Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើក​ពេល​ប្រកាស​សាលក្រម​សំណុំរឿង ចំប៉ី​ខ្មៅ ទៅ​ថ្ងៃ​ទី​២០​ មិថុនា

spot_img

​ភ្នំពេញ ៖ លោក ម៉ៅ ស៊ីណា ចៅក្រម​ជំនុំជម្រះ នៃ​សាលា​ដំ​បួង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៩ បាន​បើកសវនាការ​កាត់ទោស​ជនជាប់ចោទ​ឈ្មោះ យិន ហេង ហៅ ចំប៉ី​ខ្មៅ ពាក់ព័ន្ធ​សំណុំរឿង​ញុះញង់​ឲ្យមាន​ការរើស​អើង​។ បន្ទាប់ពី​សាកសួរ​ដេញដោល​អស់​ជាច្រើន​ម៉ោង តុលាការ​បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​សំណុំរឿង​នេះ នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៩​។​

​នៅ​ចំពោះមុខ​តុលាការ ជនជាប់ចោទ​ឈ្មោះ យិន ហេង ហៅ ចំប៉ី​ខ្មៅ បាន​ទទួលស្គាល់​កំហុ​ស និង​បាន​សុំទោស ប្រជា​ពលរដ្ឋ​ខ្មែរ ចំពោះ​ការប្រើប្រាស់​ពាក្យ​មិន​សមរម្យ​នា​ពេលកន្លងមក​។​

​គួររម្លឹកថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាប់ចោទ ឈ្មោះ យិន ហេង (​ហៅ ចំប៉ី​ខ្មៅ​) នៅក្នុង​ខណ្ឌ​ដូនពេញ កាលពី​យប់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ក្រោយ​ពី​ជនជាប់ចោទ​រូប​នេះ​បង្ហោះ​វីដេអូ ជេរប្រមាថ​ពូជសាសន៍​ខ្មែរ ព្រោះតែ​ខឹង​យុវជន​មួយ​ក្រុម ជិះ​ម៉ូតូ​ទៅ​ខោក​ក្បាល។​

​បន្ទាប់ពី​សមត្ថកិច្ច​បញ្ជូនទៅ​តុលាការ ជនជាប់ចោទ​ឈ្មោះ យិន ហេង ហៅ ចំប៉ី​ខ្មៅ ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ក្រោម​បទ​ចោទ ញុះញង់​ឲ្យមាន​ការរើសអើង យោងតាម​មាត្រា ៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ​៕​ ដោយ ៖ កូឡាប

 

spot_img
×