Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំពុល​ឆ្កែ​ងាប់​ ៣ ​ក្បាល ​គាស់​សោរ​បន្ទប់​យក​ម៉ូតូ​ស៊េរី​ឆ្នាំ​ ២០១៨ ​មួយ​គ្រឿង​ទៅ​បាត់​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​មាន​ករណី​ចោរលួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ដោយ​ដាក់​ថ្នាំ​បំពុល​សត្វ​ឆ្កែ​ងាប់​ ៣​ ក្បាល​ រួច​ចូល​គាស់​យក​ម៉ូតូ​បាន​សម្រេច​និងយកទៅ​ដោយ​សុវត្ថិភាព​កាល​នៅ​យប់​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៩ ​ស្ថិតនៅ​ភូមិ​វាល ឃុំ​គគីរ​សោម ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​ដែល​ជា​ជនរ​ង​គ្រោះ​ខាងលើ​បាន​ឱ្យ​ដឹហ​ថា ៖ ​រូបគាត់​មាន​ឈ្មោះ ងិន បុលគ្រី ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ នៅវេលា​ព្រលប់ៗ​ថ្ងៃ​៤ ​ខែ​មិថុនា ​ឆ្នាំ​២០១៩ រូបគាត់​និង​ប្រពន្ធ ព្រមទាំង​បងប្អូន​បាន​អង្គុយ​ជួបជុំ​និយាយ​គ្នា​លេង​នៅ​ខាងក្រោម​ផ្ទះ រហូតដល់​ម៉ោង​ជិត​ ៩និង០០​ នាទី​យប់ ទើប​ពួកគាត់​បាន​ឡើង​ទៅ​សម្រាក​ដេក​លើ​ផ្ទះ​អស់​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ​៖​ លុះដល់​វេលា​ម៉ោង​ប្រហែល​ ២និង០០​នាទី រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​៥ ​ខែ​មិថុនា​​ ឆ្នាំ​២០១៩​រូបគាត់​បាន​ចុះមក​ក្រោម​ផ្ទះ​ ដើម្បី​បត់ជើង​និង​មើល​ឃ្លាំង​ដាក់​របស់របរ ស្រាប់តែ​ពេលនោះ​គាត់​ក្រឡេកឃើញ​ទ្វារ​បន្ទប់​ក្រោមផ្ទះ​របើក ពេលនោះ​គាត់​បាន​បើកទ្វារ​ចូល​ទៅក្នុង​បន្ទប់​ក៏​មាន​ការ​បាត់​ម៉តូ ឌ្រី​មសង់​ស៊េរី​ឆ្នាំ​ ២០១៨ ​មួយគ្រឿង​។​

​ប្រភព​ខាងលើ​បន្តទៀតថា​៖ ផ្ទះ​របស់​គាត់​មានរ​បង​ត្រឹមត្រូវ ចំណែក​បន្ទប់​ចាក់សោរ​សុទ្ធតែ​សោរ​សូឡិច រីឯ​ម៉ូតូ​មិន​ត្រឹមតែ​ចាក់សោ​រ​ក​ទេ គឺ​ចាក់​ទាំង​សោរ​ជ​ន្ទ​ល់​ម៉ូតូ​ថែម​ទៀត ប៉ុន្តែ​ចោរ​នៅតែ​លួចបាន​ដោយ​សុវត្ថិភាព​។​

​ហើយ​ក្រៅពី​ផ្ទះ​រងគ្រោះ​បាត់​ម៉ូតូ​ខាងលើ​នេះ​ គឺមានផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរ​ផ្ទះ​ជនរងគ្រោះ​ក៏​មាន​ការបំពុល​សត្វ​ឆ្កែ​ងាប់​ចំនួន ​៣​ក្បាល​ថែមទៀត​ផង​ដែរ ដោយ​ប៉ុនប៉ង​លួច​ទៀត​ ប៉ុន្តែ​មិន​បាន​សម្រេច​។​

​ពាក់ព័ន្ធ​ករណី​ខាងលើ​ក្រុម​អ្នក​សារព័ត៌មាន​យើង​មិន​អាច​សុំ​ការបំភ្លឺ​ពី​លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គគីរ​សោម​បាន​នោះ​ទេ​ ដោយ​ទូរស័ព្ទ​មិន​ចូល​មិន​លើក​។​

​ប្រពល​រដ្ឋ​រងគ្រោះ​ខាងលើ​ស្នើរ​សុំអោយ​សមត្ថកិច្ច​តាម​រក​មុខសញ្ញា​ក្រុមចោរ​លួច​គាស់​ផ្ទះ​ខាងលើ​នេះ​ផង ​ដើម្បី​យក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕ ដោយ ៖ វ៉ៃកូ​

  

spot_img
×