Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​នាយករដ្ឋមន្ត្រី​ថៃ Abhisit លាលែង​ពី​សមាជិក​សភា មុន​ពេល​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​

spot_img

អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក Abhisit Vejjajiva នៅ​ថ្ងៃ​ពុធ​នេះ​បាន​ប្រកាស​លាលែង​ពី​សមាជិក​រដ្ឋសភា​។ ការលាលែង​នេះ​ធ្វើឡើង​មុនពេល​មានការ​​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​ថៃ​។​

​លោក Abhisit Vejjajiva ដែល​ជា​អតីត​ប្រធាន​បក្ស​ប្រជាធិបតេយ្យ បាន​និយាយថា រូបលោក​ត្រូវតែ​គោរព​តាម​ពាក្យសន្យា​។​

​លោក​បាន​ធ្វើការ​សុំទោស​ទៅ​ដល់​ប្រជាជន​ទាំងអស់​ដែល​បាន​បោះឆ្នោត​ជូន​បក្ស​លោក និង​បេក្ខជន​ទាំងអស់​នៅក្នុង​ការបោះឆ្នោត​កាលពីពេល​កន្លង​ទៅនេះ ដែល​ធ្វើឲ្យ​លោក​បរាជ័យ​ក្នុង​យកការ​សន្យា​របស់​លោក​ទៅ​អនុវត្ត​។​

​លោក​ថ្លែងថា គាត់​បាន​ព្យាយាម​អស់ពី​លទ្ធភាព​ហើយ ប៉ុន្តែ​បក្ស​ប្រជាធិបតេយ្យ បាន​សម្រេច​ចិត្ត​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ដើម្បី​ចូលរួម​ជាមួយនឹង​បក្ស Palang Pracharath គណបក្ស​ដែល​គាំទ្រ​ដោយ​របប​យោធា​។​

​សូមបញ្ជាក់​ថា រដ្ឋា​សភា និង​ព្រឹទ្ធសភា​ថៃ កំពុង​បន្ត​កិច្ចការ​ប្រជុំ​នៅ​ថ្ងៃ​ពុធ​នេះ ដែល​សមាជិក​សភា​ចំនួន ៥០០​នាក់ និង សមាជិក​ព្រឹទ្ធសភា​ចំនួន ២៥០​នាក់​នឹង​ធ្វើ​ការបោះឆ្នោត​ជ្រើសតាំង​នាយក​រដ្ឋមន្ត្រី​ថ្មី​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CGTN​

spot_img
×