Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំង​ស៊ូដង់​បង្ក្រាប​លើ​ក្រុមអ្នកតវ៉ា បណ្តាលឲ្យ​មនុស្ស​ ៦០​នាក់​ស្លាប់ និង​ជាង ៣០០​ នាក់​ រងរបួស​

spot_img

​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ៦០​ នាក់​បាន​ស្លាប់ និង​ជាង ៣០០ ​នាក់​រងរបួស ក្រោយពេល​កងកម្លាំងរ​បស់​ស៊ូដង់​សម្រុកចូល​ក្នុង​ជំរុំ ដើម្បី​បង្ក្រាប​អ្នក​តវ៉ា​ដើម្បី​ប្រជាធិបតេយ្យ ស្ថិត​ក្នុង​រដ្ឋធានី Khartoum នៃ​ប្រទេស​ស៊ូដង់​កាលពី​ថ្ងៃច័​ន្ទ​កន្លង​ទៅនេះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​គណៈកម្មាកា​រប​ជ្ឍិ​មនៃពេទ្យ​ស៊ូដង់ (CCSD)​។​

​ក្រុមអ្នកតវ៉ា បានទាមទារ​ឲ្យ​ក្រុមប្រឹក្សា​យោធា​ដើម្បី​ការផ្លាស់ប្តូរ ដែល​បាន​ដឹកនាំ​ប្រទេស​ចាប់តាំងពី​មានការ​ការបណ្តេញ​ប្រធានាធិបតី Omar al-Bashir ចេញពី​តំណែង​កាលពី​ខែ មេសា​មក ឲ្យ​បើកផ្លូវ​ឲ្យ​មាន​ការដឹកនាំ​ប្រទេស​បណ្តោះអាសន្ន​ដោយ​ជន​ស៊ីវិល​។​

​ការបង្ក្រាប​នោះ​បណ្តាលឲ្យ​មាន​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​សំណាក់​អន្តរជាតិ រួម​មាន​ពី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក António Guterres​។​

​សូមបញ្ជាក់​ថា ក្រោយពេល​មាន​រដ្ឋប្រហារ​ទម្លាប់​ប្រធានាធិបតី​ដែល​កាន់ដំណែង​យូរ​បំផុត ក្រុមប្រឹក្សា​យោធា​នៃ​ប្រទេស​នេះ និង​ក្រុម​បក្សប្រឆាំង​បាន​ព្រមព្រៀងគ្នា​លើ​រយៈពេល ៣​ឆ្នាំ​ដើម្បី​ផ្លាស់ប្តូរ​ទៅរក​ប្រជាធិបតេយ្យ ប៉ុន្តែ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ មេដឹកនាំ​នៃ​ក្រុមប្រឹក្សា​ឈ្មោះ Fattah al-Burhan បាន​ស្នើ​ឲ្យមាន​ការបោះឆ្នោ​ត​ជាតិ​ក្នុង​រយៈពេល ៩​ខែ​ខាងមុខ​ទៀត​។​

​លោក​បញ្ជាក់​តាម​កញ្ចក់​ទូរទស្សន៍​ដូច្នេះ​ថា វិធី​តែ​មួយគត់​ក្នុង​ការដឹកនាំ​ប្រទេស​ស៊ូដង់​គឺ​តាមរយៈ​ការបោះឆ្នោត​។​

​លោក​បាន​ចាត់ទុក​អ្នក​ស្លាប់​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ជា​ជនរងគ្រោះ និង​បាន​សំដែង​ការសោកស្តាយ​ចំពោះ​អំពើ​ហឹង្សា​នោះ ទោះបី​គាត់​មិន​បាន​និយាយ​ចំៗ​ថា វា​គឺជា​ទំនួល​ខុស​ត្រូវ​របស់​កងកម្លាំង​យោធា​ក៏ដោយ​។​

​លោក​បាន​ធ្វើការ​សន្យាថា អគ្គព្រះរាជអាជ្ញា​សូ​ដង់​នឹង​ធ្វើការ​ស៊ើបអង្កេត​លើ​ហេតុការណ៍​នោះ និង​ជំរុញ​ឲ្យ​ប្រជាជន​ទាំងអស់​បង្ហាញ​ស្មារតី​អត់ឱន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×