Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​លោក​ស័ក្តិ​៣ លួច​អាយ​ផេ​ត គឺ​បញ្ជូន​តែ​សំណុំរឿង​ទៅ​តុលាការ​ទេ ពុំមាន​បញ្ជូន​មនុស្ស​ទៅ​ឡើយ​

spot_img

​ភ្នំពេញ ​៖ ​លោក​វីល្លាម បាន​អះអាងថា ករណី​លោក​ស័ក្តិ​៣ លួច​អាយ​ផេ​ត គឺ​បញ្ជូន​តែ​សំណុំរឿង​ទៅ​តុលាការ​ទេ ពុំមាន​បញ្ជូន​មនុស្ស​ទៅ​ឡេី​យ ដូចនេះ​តេី​មាន​រូបថត​មួយណា បញ្ជាក់​បានទេ​ថា​ករណីនេះ ជនសង្ស័យ​ពិតជា មាន​វត្ត​មាននៅ​តុលាការ ​។​

​លោក​វីល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ កាលពី​រសៀល​ថ្ងៃទី ៥ ខែមិថុនា​ឆ្នាំ ២០១៩ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា “​ខ្ញុំ​បានទទួល​ព័ត៌មាន​ច្បាស់​ការណ៍ ពី​មន្ត្រី​តុលាការ​ថា​ ​ករណី​លោក​ស័ក្តិ​៣ លួច​អាយ​ផេ​ត ដែល​ត្រូវបាន​សមត្ថកិច្ច​អះអាងថា បញ្ជូន​ខ្លួន​ទៅ​តុលាកា នឹង​បញ្ចប់​ការ​ស៊េី​ប​សួរ រួមទាំង​ចោទ​តាម​មាត្រា​២៥៣ និង ៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ កាលពី​ថ្ងៃ​៥ មិថុនា ឆ្នាំ ២០១៩ នេះ គឺ​បញ្ជូន​តែ​សំណុំរឿង​ទៅ​ទេ ពុំមាន​បញ្ជូន​មនុស្ស​ទៅ​ឡេី​យ​” ។​

​លោក​បាន​បន្ថែមថា ” ដូចនេះ​តេី​មាន​រូបថត​មួយណា បញ្ជាក់​បានទេ​ថា​ករណីនេះ ជនសង្ស័យ​ពិតជា មាន​វត្ត​មាននៅ​តុលាការ ? ករណី​ល្បី​ក​ក្រេី​ក​ប្រទេស​តែ​គ្មាន បណ្ដាញសារព័ត៌មាន​ថា​យក​ព័ត៌មាន​អំឡុងពេល​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​សោះ ព្រោះ​ជាទូទៅ​រឿង​ព្រហ្មទណ្ឌ​មេធាវី មិនអាច​ចូល​បំភ្លឺ​ជំនួស​បានទេ ហេី​យ​មួយវិញទៀត តេី​ស៊េី​ប​សួរ​របៀប​ម៉េច បេី​មនុស្ស​គ្មាន​វត្តមាន​ផង​នោះ ?”​។​

​នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៩​នេះ ប្រភពព័ត៌មាន​ច្បាស់​ការណ៍ ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា លោក ប្លង់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​មន្ដ្រីនគរបាល​ពាក់​ស័ក្ដិ​៣ ហេង ហាប់ បម្រើ​ការងារ​នៅ​អង្គភាព​ការពារ​ជើង​ទឹក ពីបទ​លួច តាម​មាត្រា​៣៥៣ និង​៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ​។ បច្ចុប្បន្ន សំណុំរឿង​ត្រូវបាន​បញ្ជូនទៅ​ចៅក្រម​បើក​ស៊ើបសួរ ចាត់ការ​បន្ត​តាម​នីតិវិធី ក្រោមរូបភាព​ជន​ត្រូវ​ចោទ​នៅក្រៅ​ឃុំ​។​

​សូម​ជម្រាបជូន​ថា ការសម្រេច​ដ៏​ឆាប់រហ័ស​របស់​តុលាការ ដោយ​មិន​កោះហៅ​ជនសង្ស័យ​មក​សាកសួរ​នេះ បន្ទាប់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​កសាង​សំណុំ​រឿងនេះ បញ្ជូនមក​តុលាការ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​បន្ទាប់ពី​មានប្រតិកម្ម​ជា​បន្ដបន្ទាប់ នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ ជនសង្ស័យ​រូបនេះ បាន​ចូលទៅ​ដក​លុយ​នៅ​ហាង​វី​ង​មួយកន្លែង​យីហោ “​រស្មី សាមគ្គី​” ស្ថិតនៅក្នុង​ខណ្ឌទួលគោក ស្រាប់តែ​បន្លំ​លួច​យក iPad មួយគ្រឿង​ទៅ​បាត់ រួច​ក៏ត្រូវ​ម្ចាស់​ហាង​យកទៅ​បង្ហោះ​ល្បី​ពេញ​បណ្តាញ​សង្គម​បង្ក​ឲ្យ​ផ្ទុះ​ការរិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក ។ ក្រោយមក​ជនសង្ស័យ​បាន​យក​អាយ​ផេ​ត​នោះមក​ប្រគល់អោយ​ម្ចា​ដ់​ដើម​វិញ ដោយ​និយាយថា​ខ្លួន​កាន់​ច្រឡំ​យកទៅ ។ ចំណែក​ម្ចា​ដ់​អាយ​ផេ​ត ក៏បាន​បង្ហោះ​ហ្វេ​ស​បុក​បន្តថា មន្ត្រីនគរបាល​ដែល​យក​អាយ​ផេ​តទៅ​បាន​យកមក​ប្រគល់​ឲ្យ​ខ្លួន​វិញ​ហើយ​។​

​ក្រោយមក​លោក ហេង ហាប់ ក៏បាន​ចូលទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​បកស្រាយ​រឿង​កាន់​ច្រឡំ​នោះ ដោយសារ​រឿងនេះ​ហ៊ុ​ព័ទ្ធ​ដោយសារ​រិៈ​គន់​យ៉ាង​ចាស់ដៃ រហូតដល់​មាន​ឃ្លី​ប​វីដេអូរ​ត្រូល​ជាច្រើន​និយាយ​កំប្លែង​លេង​ពី​ករណី​ច្រឡំ​ដៃ​របស់​មន្ត្រីនគរបាល​ឈ្មោះ ហេង ហាប់ ទើប​នាយ​ឧ​ត្ត​ម​សេនីយ​សន្តិ​បណ្ឌិត​បញ្ជា​ឲ្យ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​តែម្ដង​៕​ ដោយ​៖​កូ​ឡាប​

spot_img
×