Sunday, September 19, 2021

មុននឹង​រំលោភ​ប្រើ​ម្រាមដៃ​លូក​លេង​ប្រដាប់ភេទ ត្រូវ​នាង​ស្រែ​ឲ្យ​គេ​ជួយ​ ហើយ​កម្លាំង​ចុះទៅ​អន្តរាគមន៍​ឃាត់ខ្លួន​

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចូលទៅ​ធ្វើ​សកម្មភាព​ចាប់​ច្របាច់ក​ស្ត្រី​ម្នាក់​ដល់​ក្នុង​បន្ទប់​ជួល ដែល​នាង​ស្នាក់នៅ រួចហើយ​ប្រើ​ម្រាមដៃ​លូក​ចូល​ប្រដាប់ភេទ​របស់​នាង ក្នុង​បំណង​រំលោភ​សេពសន្ថវៈ​។ ​ប៉ុន្តែ​មិនបាន​សម្រេច​ផង នាង​ស្រែក​ឲ្យ​អ្នកជិតខាង​ជួយ បង្ក​ការភ្ញាក់ផ្អើល​ទាំង​ថ្ងៃ​។ បន្ទាប់មក​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ បាន​បញ្ជា​កម្លាំង​ឲ្យ​ចុះទៅ​អន្តរាគមន៍​ដើម្បី​ឃាត់ខ្លួន​ជននេះ​ភ្លាមៗ ។​

​ហេតុការណ៍​នោះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​៣ និង​២០​នាទី​រសៀល ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ឈ្មោះ រស់ នៅ អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល ក្នុងភូមិ​កើតហេតុ​ខាងលើ ហើយ​នគរបាល​បាន​ដកហូត​កាំបិត​បុ័ងតោ​១​ពី​ជនសង្ស័យ​ផងដែរ​។ ដោយឡែក​ស្ត្រី​រងគ្រោះ​អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​បន្ទប់​ផ្ទះជួល​កើតហេតុ​។​

​នគរបាល​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ ខណៈដែល​នាងរង​គ្រោះ​កំពុង​បោសសម្អាត​នៅក្នុង​បន្ទប់​ដែល​នាង​ជួល​ស្នាក់នៅ ស្រាប់តែ​ជនសង្ស័យ​ខាងលើ បាន​ស្ទុះ​ចូលទៅ​ចាប់​ច្របាច់ក​របស់​នាង រួចហើយ​រុញ​ទ្វារ​បិទ បន្ទាប់មក​យកដៃ​ស្ដាំ​លូក​ប្រដាប់ភេទ​របស់​នាង​។ ប៉ុន្តែ​ពេលនោះ​លូក​មិន​ចូលដល់​ទីជម្រៅ​ឡើយ ដោយសារតែ​ជនរងគ្រោះ​ស្លៀកខោ​ជើងវែងតឹង​ពេក ហើយ​ជន​នោះ​លូក​បានត្រឹមតែ​ខាងក្រៅៗ​ប៉ុណ្ណោះ ហើយ​នាងរង​គ្រោះ​បាន​ព្យាយាម​ចាប់​បេះ​ដៃ ជននេះ​ចេញ មិនតែប៉ុណ្ណោះ​ខណៈនោះ​នាង​មិនអាច​ស្រែក​រួច​ទេ ព្រោះ​ជននេះ​បាន​ច្របាច់​កជាប់ ហើយ​នាង​បានត្រឹមតែ​រើបម្រះ​ប៉ុណ្ណោះ​តែ​ក៏​រើ​មិន​រួច​ដែរ​។​

​ប្រភព​ដដែល​បាន​បន្តថា ក្រោយមក​ជនសង្ស័យ ក៏បាន​ច្រាន​ផ្ដួល​នាង​ទៅលើ​ឥដ្ឋការ៉ូ ហើយ​យកដៃ​ស្ដាំ​លូក​ប្រដាប់ភេទ​ម្ដងទៀត​រហូតដល់​ទីជម្រៅ និង​បម្រុង​រំលោភ​សេពសន្ថវៈ​ទៅហើយ ប៉ុន្តែ​សំណាងល្អ​នាង​បាន​ខំ​រើបម្រះ និង​ស្រែក​ឲ្យ​អ្នកជិតខាង​ជួយ ជាហេតុ​បង្ក​ការភ្ញាក់ផ្អើល​ទាំង​ថ្ងៃ​។ ប៉ុន្តែ​មុនពេល​អ្នកជិតខាង​ទៅដល់​ជនសង្ស័យ​ខាងលើ​ក៏បាន​ទាត់​នាង ១​ជើង ត្រូវចំ​ក្បាល​ផ្នែក​ខាងក្រោយ​បណ្ដាល​ឲ្យ​រងរបួស​ពក​មួយកន្លែង​។ បន្ទាប់​ទទួលបាន​ដំណឹង​នោះហើយ លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ បាន​បញ្ជា​កម្លាំង​នគរបាល​ប៉ុស្តិ៍ ឲ្យ​ចុះ​ទៅកាន់​កន្លែងកើតហេតុ​ដើម្បី​អន្ដរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ​។​

​ប៉ុន្តែ​ពេលទៅដល់​ជននេះ មិនបាន​ខ្លាច​នគរបាល​ឡើយ និង​បាន​ទាញ​កាំបិត​បុ័ងតោ​ពី​ចង្កេះ​ខាងឆ្វេង​កាន់​ក្នុង​ដៃ ហើយ​ស្រែក​គំរាម​កាប់សម្លាប់​កងក​ម្លាំ​ង​នគរបាល​មិន​ឲ្យ​ចូលទៅ​ចាប់ខ្លួន​ឡើយ​។ នគរបាល​បានបញ្ជាក់​ទៀតថា ដោយ​មិនអាច​បណ្ដោយ​ឲ្យ​ជននេះ​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្តបាន​នោះ ទើប​កម្លាំង​ស្ទុះ​ចូលទៅ​ធ្វើការ​ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ ទើប​ចាប់ខ្លួន បាន​រួច​បាន​នាំទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋ​បាលដ​ង្កោ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាមច្បាប់​។​

​ក្រោយពេល​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន ពិតជា​បានធ្វើ​សកម្មភាព​ច្របាច់ក យកដៃ​លូក​ប្រដាប់​ភេទស្ត្រី​រងគ្រោះ​ពិតមែន ដោយ​ខ្លួន​មានបំណង​ចាប់​ចាប់រំលោភ​នាង ប៉ុន្តែ​ត្រូវ​នាង​ស្រែក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ