Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ការិយាល័យ​ឧបការី​តំណាង​ពាណិជ្ជកម្ម​អាមេរិក មើលឃើញ​អំពី​ការរីកចម្រើន​នៃ​ទំហំ​ការនាំចេញ​របស់​កម្ពុជា

spot_img

​ភ្នំពេញ ​៖ ​លោក​ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួប​ជាមួយ​មន្ត្រី​ការិយាល័យ​ឧបការី​តំណាង​ពាណិជ្ជកម្ម​អាមេរិក ដឹកនាំ​ដោយ​លោក​បណ្ឌិត កាល អ៊ី​លើ (Karl Ehlers) ឧបការី​នៃ​ការិយាល័យ​តំណាង​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក នៅ​ទីស្ដីការ​ក្រសួងពាណិជ្ជកម្ម​នៅ​រសៀល​ថ្ងៃ​ពុធ ៣​កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៩​។​

​ជា​កិច្ច​ចាប់ផ្ដើម លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​សហរដ្ឋអាមេរិក ដោយ​តាមរយៈ​កម្មវិធី​អនុគ្រោះ​ពន្ធ GSP របស់​សហរដ្ឋអាមេរិក បានធ្វើ​ឲ្យ​ទំហំ​នៃ​ការនាំ​ចេញទៅ​អាមេរិក​បាន​កើន​ឡើងជា​លំដាប់ ជាពិសេស​លើ​ផលិតផល​កាបូប​ធ្វើដំណើរ ដែលមាន​ទំហំ​ប្រមាណ​ជិត ៥០០ លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ​២០១៨​។ ជាមួយ​នោះដែរ លោក​រដ្ឋមន្ត្រី ក៏បាន​ជម្រាប​ឲ្យ​ដឹង​ដែរ​ថា ការផ្ដល់​ការអនុគ្រោះ​ពន្ធគយ​នេះ ក៏បាន​ទាក់ទាញ​វិនិយោគិន​អាមេរិក​ផងដែរ ដូចជា​ក្រុមហ៊ុន​ផលិត​កាបូប​ប្រណិត​ម៉ាក Tumi ជាដើម​។​

​ជា​កិច្ច​ឆ្លើយតប លោក​បណ្ឌិត កាល អ៊ី​លើ បាន​សម្ដែង​ការឯកភាព​អំពី​ការរីកចម្រើន​នៃ​ទំហំ​នៃ​ការនាំចេញ​របស់​កម្ពុជា ដោយបាន​ជម្រាបជូន​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ទទួលផល​ធំ​ទី​៨ ពី​កម្មវិធី GSP ហើយ​ការរីកចម្រើន​នេះ​ផងដែរ ក៏បាន​ឆ្លុះបញ្ចាំង​ពី​ចំណុច​វិជ្ជមាន​ជាច្រើន​ក្នុង​វិស័យ​កាត់ដេរ ស្បែកជើង និង​កាបូប​នៅ​កម្ពុជា​។ ក្រៅពីនេះ លោក​បណ្ឌិត​ក៏បាន​ជម្រាបជូន​ខ្លះៗ​ផងដែរ អំពី​លទ្ធផល​នៃ​កិច្ចពិភាក្សា​លើ​ចំណុច​មួយចំនួន​ដែល​បានកំណត់​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា TIFA លើក​ទី​០៥ កាលពី​ខែមករា ឆ្នាំ​២០១៩ កន្លងទៅ​។​

​លោក​រដ្ឋមន្ត្រី បាន​អរគុណ​ចំពោះ​របាយការណ៍ ហើយ​ក៏បាន​សង្កត់ធ្ងន់​អំពី​សារសំខាន់​នៃ​ការបន្ត​កិច្ចសន្ទនា​ជិតស្និត ដើម្បី​រឹតបន្តឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​ពាណិជ្ជកម្ម​បន្ថែមទៀត​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×