Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល ប្តេជ្ញា​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ដែនដី​សម្រាប់​ការវិនិយោគ​ពី​បរទេស​

spot_img

(​ភ្នំពេញ​)៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការបន្ត​អនុវត្ត​កំណែទម្រង់​ស៊ីជម្រៅ ដើម្បី​ជួយ​សម្រួល​ការធ្វើ​ធុរកិច្ច​របស់​វិស័យ​ឯកជន សំដៅ​ទាក់ទាញ​ការវិនិយោគ​បន្ថែម​ពី​បរទេស​លើ​វិស័យ​សំខាន់ៗ ជាពិសេស​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ និង​កាត់ដេរ​សម្លៀកបំពាក់​នៅ​កម្ពុជា​។​

​ការបញ្ជាក់​របស់ លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក គ្រី​ស ហេ​ល​ហ្សឺ (CHRIS Helzer) អនុប្រធាន​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់ NIKE ដ៏​ធំ​របស់​សហរដ្ឋអាមេរិក និង​សហការី នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃទី​ពុធ ទី​០៥ ខែមិថុនា ឆ្នាំ​២០១៩​។​

​នៅក្នុង​ឱកាស​នោះ​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ជម្រាបជូន​តំណាង​ក្រុមហ៊ុន NIKE អំពី​វិធាន​ការសំខាន់ៗ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់ចេញ​តាមរយៈ​វេទិកា​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន ដើម្បី​កាត់បន្ថយ​បន្ទុក​ចំណាយ​របស់​វិនិយោគិន សំដៅ​ពង្រឹង​ឯករាជ្យភាព និង​លើកស្ទួយ​ឧត្តមភាព​ប្រកួតប្រជែង​របស់​ជាតិ​។ ជាមួយ​នោះ​ផងដែរ លោក​រដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​និង​សហការី​នៅ​ទីក្រុង​ហុងកុង​ថ្មីៗ​នេះ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ និង​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ និង​ប្រែក្លាយ​វិស័យ​កាត់ដេរ​មួយ​ជំហាន​បន្ថែមទៀត​។​

​ជាការ​ឆ្លើយតប លោក គ្រី​ស ហេ​ល​ហ្សឺ បាន​ថ្លែងអំណរគុណ ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​ចែករំលែក​នូវ​ព័ត៌មាន​សំខាន់ៗ ទាក់ទង​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា និង​កិច្ចប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម​។ លោក​អនុប្រធាន​ក្រុមហ៊ុន​រូបនេះ ក៏បាន​ឲ្យ​ដឹងថា​កម្ពុ​ជាមាន​អនុលោមភាព​ខ្ពស់​ទៅនឹង​ស្តង់ដារ​ពលកម្ម​អន្តរជាតិ តាមរយៈ​កម្មវិធី​ត្រួតពិនិត្យ​រោងចក្រ​នានា​ដែល​បាន​អនុវត្ត​ជា​ដៃគូ​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​។ ចំពោះ​ក្រុមហ៊ុន​ដូចជា NIKE អនុលោមភាព​ស្ដង់ដារ​ពលកម្ម​អន្តរជាតិ ជា​កត្តា​មួយ​ចម្បង​ផងដែរ​ក្នុងការ​វិនិយោគ និង​ធ្វើ​ការបញ្ជាទិញ ហើយ​ក្រុមហ៊ុន NIKE នឹង​បន្ត​ប្រតិបត្តិការ​របស់ខ្លួន​នៅ​កម្ពុជា ដោយយោង​លើក​ត្តា​នេះ​។

​បន្ថែម​លើ​នេះ​ទៀត លោក គ្រី​ស ហេ​ល​ហ្សឺ ក៏បាន​គូសបញ្ជាក់​ប្រាប់ លោក​រដ្ឋមន្ត្រី ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន NIKE ក្នុង​ការបន្ត​ភាពជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការបណ្តាក់ទុន​វិនិយោគ​បន្ថែម ដើម្បី​ពង្រឹង​ចង្វាក់​ផលិតកម្ម ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ និង​ចូលរួម​អភិវឌ្ឍន៍​កំណើនសេដ្ឋកិច្ច​កម្ពុជា​៕​ ដោយ ៖ កូឡាប

spot_img
×